តុលាការកំពូល នៅព្រឹកថ្ងៃពុធនេះ
បានសម្រេចបដិសេធបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី
ដោយសំអាងថា ការសម្រេចសាលាឧទ្ធរណ៍ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់
ករណីបណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ របស់ប្រធានរដ្ឋសភា លោក ហេង សំរិន។
កាលពីថ្ងៃទី២៨កក្កដាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ
បានកាត់ក្តីឲ្យលោក សម រង្ស៊ី ចាញ់លោក ហេង សំរិន
និងបង្គាប់ឲ្យបង់ប្រាក់ជាសំណងជំងឺចិត្តដល់លោក ហេង សំរិន ចំនួន១៥០លានរៀល
និងបង់ពិន័យជូនរដ្ឋ១០លានរៀល ករណីពីបទបរិហារកេរិ៍្តជាសាធារណៈ។
ដោយមិនសុខចំពោះការសម្រេចរបស់តុលាការថ្នាក់ក្រោម មេធាវីការពារក្ដីឲ្យលោក សម
រង្ស៊ី បានប្ដឹងជំទាស់មកតុលាការជាន់ខ្ពស់ជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយ នៅថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល
បានប្រកាសសាលដីកាដោយសម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភាលោក ហេង
សំរិន ដូចការសម្រេចរបស់សាលាឧទ្ធរណ៍ដដែល ដោយសំអាងថា
ការសម្រេចរបស់តុលាការថ្នាក់ក្រោមធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេសនោះ កំពុងជាប់បណ្តឹងជាច្រើននៅតុលាការ
ដែលបណ្តឹងទំាងនោះរួមមាន បណ្តឹងបរិហាកេរ្តិ៍លោក ហោ ណាំហុង ជាដើម។ ក្រៅពីនោះ
លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខ
ក្នុងសំនុំរឿងរិះគន់ហ្វេសប៊ុក លោក ហ៊ុន សែន និងសំណុំរឿងមួយទៀត
ដែលប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយថា រដ្ឋាភិបាល នៅពីក្រោយការសម្លាប់លោក កែម ឡី៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment