គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃនេះ
បានបើកកិច្ចប្រជុំពិភាក្សា និងទទួលស្គាល់រួចហើយ
បញ្ជីបេក្ខជនតំណាងរាស្ត្រចំនួន៤៤រូប
ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប
បញ្ជូនទៅកាលពីថ្ងៃទី២៣វិច្ឆិកាម្សិលមិញ។ បញ្ជីឈ្មោះបេក្ខជននោះ
មានសមាសភាពមកពី៣គណបក្ស៖ គឺគណបក្សហ៊្វុនស៊ិនប៉ិច មាន៤១រូប,
គណបក្សសញ្ជាតិកម្ពុជា មាន២រូប, និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
មាន១រូប។
ផ្ដើមចេញពីគណបក្សហ៊្វុនស៊ិនប៉ិច។
ក្នុងចំណោមមន្ដ្រីហ៊្វុនស៊ិនប៉ិចទាំង៤១រូបនោះ ព្រះអង្គម្ចាស់
នរោត្តម រណឬទ្ធិ ទទួលបានអាសនៈនៅមណ្ឌលកំពង់ចាម ជំនួសឲ្យលោក កឹម សុខា
ប្រធានអតីតគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ។ ក្រៅពីនេះ
មន្ដ្រីសំខាន់ៗរបស់គណបក្សរាជានិយមមួយនេះ
ក៏ត្រូវបានទទួលស្គាល់ពី គជប ដែរ ទៅតាមមណ្ឌលនានា។
ក្នុងនោះរួមមាន៖ លោក យូ ហុកគ្រី អតីតតំណាងរាស្ត្រ
និងសហរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកៅអីនៅកំពង់ចាម។ លោក នុត សុខុម
អតីតរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង។
ក៏មានផងដែរវត្តមាន លោក ចាប ញ៉ាលីវុធ លោក ហេង ចាន់ថា លោក សាយ ហាក់
ដែលជាអតីតអភិបាលខេត្តក្នុងអំឡុងពេលដែលគណបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងរដ្ឋាភិបាល
ព្រមទាំងមន្ដ្រីជាច្រើនទៀត
ដែលជាអតីតសមាជិកសភានិងមន្ដ្រីរដ្ឋាភិបាលស្និទ្ធនឹងគណបក្សហ៊្វុនស៊ិនប៉ិច។
អ្នកទាំងនេះ
ជាប់ឈ្មោះឈរជាតំណាងរាស្ត្រកូតាគណបក្សហ៊្វុនស៊ិនប៉ិចនៅមណ្ឌលផ្សេងៗគ្នា
នៅ២១ខេត្តរាជធានីទូទាំងប្រទេស។
ចំណែកគណបក្សសញ្ជាតិកម្ពុជា។ លោក សេង សុខេង ដែលជាប្រធានគណបក្ស ទទួលបានមួយអាសនៈនៅខេត្តកំពង់ចាម ខណៈសហការីរបស់លោក គឺលោក គង្គ សាវ៉ន ក្លាយជាតំណាងរាស្ត្រនៅមណ្ឌលខេត្តព្រៃវែង។
រីឯពីគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចវិញ មានតែប្រធានគណបក្ស គឺលោក ហួន រាជចំរើន មួយរូបប៉ុណ្ណោះ ដែលត្រូវបានប្រកាសជាតំណាងរាស្ត្រ។ លោកឈរឈ្មោះនៅមណ្ឌលខេត្តកណ្ដាល។
គួរជម្រាបជូនថា ក្រៅពីគណបក្សទាំង៣ខាងដើមនេះ នៅមានគណបក្សចំនួន២ទៀត ដែលត្រូវទទួលបានអាសនៈនៅក្នុងរដ្ឋសភា ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវតុលាការរំលាយ។ គណបក្សទាំង២នោះ រួមមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា ទទួលបាន ៦អាសនៈ, និងគណបក្សខ្មែរឈប់ក្រ របស់លោកក្រវ៉ាញ ដារ៉ន ទទួលបាន៥អាសនៈ។ យ៉ាងណាក៏ដោយ គណបក្សទាំង២នេះ បានប្រកាសមិនទទួលយកអាសនៈដែល គជប បែងចែកឲ្យទេ។ នេះមានន័យថា គជប មានអាសនៈចំនួន១១ទៀតនៅក្នុងដៃ ដើម្បីបែងចែកទៅឲ្យគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោតនៅរាជធានីខេត្តជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា ដែលដឹកនាំរដ្ឋាភិបាល។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃសុក្រនេះថា រដ្ឋសភានឹងនៅតែបន្តរង់ចាំបញ្ជីបេក្ខជនតំណាងរាស្ត្រចំនួន១១រូបផ្សេងទៀតពី គជប ដើម្បីប្រជុំពិភាក្សាជាបន្តទៀត។ លោកឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានពិភាក្សាទទួលស្គាល់បេក្ខជនតំណាងរាស្ត្រទាំង៤៤រូប ដែល គជប បញ្ជូនឈ្មោះមករួចរាល់ហើយ។ បេក្ខជនតំណាងរាស្ត្រទាំង៤៤រូប នឹងត្រូវរដ្ឋសភាប្រកាសសុពលភាពនៅថ្ងៃចន្ទ ទី២៧វិច្ឆិកា មុននឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាតំណាងរាស្ត្រជាផ្លូវការ នៅក្នុងពេលដ៏ឆាប់ខាងមុខ។ នេះបើតាមលោក ឡេង ប៉េងឡុង៕

No comments:
Post a Comment