ហ្សឺណែវ —
អ្នកវាយតម្លៃអាហារូបត្ថម្ភរបស់អង្គការយូនីសេហ្វ
(UNICEF)បានរកឃើញថា
អត្រាកង្វះអាហារូបត្ថម្ភដែលគំរាមកំហែងដល់អាយុជីវិតរបស់កុមារបានកើនឡើងយ៉ាងខ្លាំងចំពោះកុមារជនជាតិភាគតិចរ៉ូហ៊ីងយ៉ា
ដែលបានរត់ភៀសខ្លួនចេញពីអំពើហិង្សាក្នុងប្រទេសភូមាឬ
មីយ៉ាន់ម៉ាទៅកាន់ទីក្រុង Cox's Bazar នៅប្រទេសបង់ក្លាដែស។
ការស្ទង់មតិដែលបានធ្វើឡើងនាពេលថ្មីៗនេះនៅជំរំ
Kutupalongក្នុងទីក្រុង Cox's Bazarបានបង្ហាញថា
៧,៥%នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាកុមារបានរងគ្រោះពីការខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។
អង្គការ UNICEF បានឲ្យដឹងថា
តួលេខនេះគឺយ៉ាងហោចណាស់មានចំនួន២ដងច្រើនជាងអ្វីដែលបានឃើញនៅក្នុងចំណោមកុមាររត់ភៀសខ្លួនទាំងអស់តាំងពីខែឧសភាឆ្នាំនេះ។
មកដល់ពេលនេះ
វាមានរយៈពេល៤ខែហើយគឺចាប់តាំងពីមុនពេលមានការចាប់ផ្តើមរត់ភៀសខ្លួនយ៉ាងច្រើនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីភាគខាងជើងរដ្ឋ
Rakhine ប្រទេសភូមាឬ មីយ៉ាន់ម៉ា។
អ្នកនាំពាក្យរបស់អង្គការ UNICEF គឺលោក Christophe Boulierac
បានមានប្រសាសន៍ថា វាពិតជាគួរឲ្យព្រួយបារម្ភណាស់
នៅពេលដែលកុមារអាចស្លាប់បាត់បង់ជីវិតដោយសារកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ
ដែលស្ថានភាពនេះជាអ្វីដែលអាចបង្ការ និងព្យាបាលបាន។
លោក Boulierac បានថ្លែងថា៖
«អាត្រាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារនៅរដ្ឋ Rakhine
ដែលនៅភាគខាងជើងនេះគឺមានចំនួនលើសពីចំនួនប្រកាសអាសន្នទៅទៀត។
ស្ថានភាពរបស់កុមារទាំងនេះមានសភាពរឹតតែយ៉ាប់យ៉ឺនឡើងដោយសារតែពួកគេបានធ្វើដំណើរផ្លូវឆ្ងាយឆ្លងកាត់ព្រំប្រទល់ប្រទេស
ហើយនិងដោយសារតែស្ថានភាពរស់នៅក្នុងជំរំមិនល្អ»។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាច្រើនជាង៦សែននាក់បានរត់ភៀសខ្លួនចេញពីអំពើហិង្សានិងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសភូមា
ឬមីយ៉ាន់ម៉ាតាំងពីថ្ងៃទី២៥ខែសីហាកន្លងទៅនេះ។
ជនភៀសខ្លួនប្រមាណជា២ម៉ឺន៥ពាន់នាក់កំពុងរស់នៅក្នុងជំរំ
Kutupalong
ដែលជាជំរំត្រូវបានគេធ្វើការវាយតម្លៃអំពីកង្វះអាហារូបត្ថម្ភនេះ។
អង្គការ UNICEF បានឲ្យដឹងថា ជនភៀសខ្លួនកំពុងខ្វះខាតអាហារ
និងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ។ បញ្ហានេះ និង ស្ថានភាពកង្វះអានាម័យ
អាចធ្វើឲ្យមានជម្ងឺរាគរូស ជម្ងឺប៉ះពាល់ផ្លូវដង្ហើម និង
ជម្ងឺផ្សេងៗទៀតបានកើនឡើង។
លោក Boulierac បានមានប្រសាសន៍ថា
កុមារដែលប៉ះពាល់ដោយកង្វះអាហារូបត្ថម្ភជាង២ពាន់នាក់បានទទួលការព្យាបាលពីអង្គការ
UNICEF និង ដៃគូនៅមជ្ឈមណ្ឌលចំនួន១៥កន្លែង។ លោកបានប្រាប់
វីអូអេថា មជ្ឈមណ្ឌលព្យាបាលជាច្រើនទៀតនឹងត្រូវរៀបចំឡើង
ក៏ប៉ុន្តែការរៀបចំឡើងនេះមិនអាចលឿនគ្រប់គ្រាន់ដើម្បីជួយដល់ក្មេងៗជាង១ម៉ឺន៧ពាន់នាក់ដែលកំពុងតែត្រូវការអាហារបំប៉នពិសេសនោះទេ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment