ភ្នំពេញៈ លោក វ៉ន ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
នៅថ្ងៃអាទិត្យនេះ បានស្វាគមន៍ការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន
ក្នុងការធានាអះអាងថានឹង គ្មានចាប់ខ្លួនរូបលោកនោះ
និងថាលោកមិនបានរត់គេចខ្លួនទៅណាឡើយ។
ការឆ្លើយតបនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រីកាលពីព្រឹកមិញ
បានប្រកាសចំឈ្មោះថា លោក វន់ ពៅ ថាកំពុងតែគេចខ្លួនទៅក្រៅប្រទេស
និងឲ្យវិលត្រឡប់មកវិញ ដោយគ្មានការចាប់ខ្លួន។
ជាមួយគ្នានេះដែរ កាលពីថ្ងៃព្រហស្បត្តិ៍ទី១៦ ខែវិច្ឆិកា
ជាថ្ងៃបើកសវនាការរំលាយគណបក្សសង្គ្រោះជាតិនាតុលាការកំពូល
ក្រុមមេធាវីបានរបស់ក្រសួងមហាផ្ទៃបានបង្ហាញវីដេអូស្ដីពីសកម្មភាពលោក
វ៉ន ពៅ
បានដឹកនាំការតវ៉ាមួយនៅខាងក្រៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ២០១៣
និងទាមទារឲ្យលោកហ៊ុន សែន ចុះចេញពីតំណែង។
សកម្មភាពទាំងនេះ
ជាអ្វីដែលក្រុមមេធាវីយល់ថាជាការពាក់ព័ន្ធទៅហ្នឹងចលនារបស់គណបក្សប្រឆាំងក្នុងការប៉ុនប៉ងធ្វើ
”បដិវត្តផ្កាឈូក” ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល។
លោកវ៉ន ពៅ
ឲ្យដឹងថាប៉ុន្មានថ្ងៃចុងក្រោយនេះលោកមិនបានរត់ទៅណានោះទេលោកគ្រាន់តែអញ្ជើញទៅការិយាល័យសមាគមរបស់លោកនាក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យប៉ុណ្ណោះ។
លោកថ្លែងថា៖
“ខ្ញុំមិនបានទៅណាទេខ្ញុំគ្រាន់តែទៅលេងខេត្តបន្ទាយមានជ័យ
ក្រុងប៉ោយប៉ែត ព្រោះខ្ញុំមានការិល័យសាខានៅទីនោះ”។
“ខ្ញុំមានអារម្មណ៍ថាជាការល្អប្រសើរហើយដែលយើងអត់មានធ្វើការខុសអីផង
ហើយគាត់អំពាវនាវឲ្យមកវីញ
កុំឲ្យចេះតែចោទអញ្ចឹងវាធ្វើឲ្យមនុស្សមានការបារម្មណ៍ដែរ។
ឥឡូវយើងមានការបារម្មណ៍
ពេលគាត់និយាយអញ្ចឹងដូចជាបង្ហាញថាផ្តល់ភាពកក់ក្ដៅដល់អ្នកទាំងឡាយណាដែលតែងតែបារម្មណ៍ដូច(ខ្ញុំ)អញ្ចឹងដែរ”។
លោកក៏បដិសេធចំពោះការចោទប្រកាន់ពីការចូលរួមឬ
ប៉ុនប៉ងធ្វើបដិវត្តពណ៌ណាមួយប្រឆាំងនឹងរាជរដ្ឋាភិបាល
ហើយថាទាំងនេះគឺ«ធ្វើតាមវិជ្ជាជីវៈគឺការពារប្រយោជន៍កម្មករក្រៅប្រព័ន្ធតែប៉ុណ្ណឹង»។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងកម្មការកម្មារិនីជាង៥ពាន់នាក់មកពីរោងចក្រចំនួនជាង៤.៦០០
នាមជ្ឈមណ្ឌលពីព័រណ៍ និងសន្និបាតកោះពេជ្រកាលពីព្រឹកថ្ងៃអាទិត្យ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រកាសថាមានមនុស្សមួយចំនួនព្រោះតែការធ្វើសកម្មភាពល្មើសច្បាប់
កំពុងតែគេចខ្លួនទៅក្រៅប្រទេស។
លោកថា លោកបានទាក់ទងទៅលោក វ៉ន ពៅ
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យត្រឡប់មកផ្ទះវិញ
ដោយធានាអះអាងថា គ្មាននរណាចាប់ខ្លួននោះទេ។
លោក វ៉ន ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
និងមនុស្សចំនួន២២នាក់ទៀត
ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ
និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤
នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង
នៅពេលដែលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករ
១៦០ដុល្លារក្នុងមួយខែ។
អ្នកទាំងអស់ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ
ដល់សន្តិសុខសង្គម។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ សាលាដំបូងរាជធានីភ្នំពេញ
បានបើកសនវនាការកាត់ក្តីលើអ្នកទាំងនេះ និងបានសម្រេចផ្តន្ទាទោសលោក
វ៉ន ពៅ ចំនួន៤ឆ្នាំកន្លះ ប៉ុន្តែទោសទាំងនេះត្រូវព្យួរវិញ
ដោយតុលាការសម្រេចដោះលែងរូបលោក និងអ្នកផ្សេងទៀតផងដែរ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment