ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់នាំគ្នាសម្រុកឆ្លងដែនទៅកម្សាន្តនៅប្រទេសថៃ
តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យអុំទូក។ចំពោះតំបន់ដែលអ្នកទេសចរណ៍ខ្មែរនិយមទៅលេងក្នុងថ្ងៃឈប់សម្រាកនេះ
មានទីក្រុងបាងកក និងក្រុងប៉ាតាយ៉ា។
អ្នកធ្វើដំណើរទៅប្រទេសថៃ ក្នុងថ្ងៃឈប់សម្រាកនេះ
មានទាំងអ្នកទៅទេសចរណ៍
និងក្រុមពលករខ្មែរទៅធ្វើការនៅប្រទេសថៃ។
បុគ្គលិកក្រុមហ៊ុនដឹកអ្នកដំណើរនៅក្រុងប៉ោយប៉ែត
ម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះក្រុមហ៊ុន ឲ្យដឹងនៅថ្ងៃទី៣
ខែវិច្ឆិកា ថា
ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូកប្រពៃណីខ្មែរចាប់ពីថ្ងៃទី២
ខែវិច្ឆិកា មក
យ៉ាងហោចណាស់មានពលរដ្ឋខ្មែរសម្រុកឆ្លងដែនទៅប្រទេសថៃ ប្រមាណពី
៣.០០០នាក់ក្នុងមួយថ្ងៃ។
បុគ្គលិកក្រុមហ៊ុនដឹកអ្នកដំណើររូបនេះអះអាងទៀតថា
ក្នុងចំណោមអ្នកឆ្លងដែននោះ ប្រមាណ ៦០ភាគរយ ជាអ្នកទៅលេងកម្សាន្ត
ក្រៅពីនោះគឺពលករទៅស្វែងរកធ្វើតាមរយៈក្រុមហ៊ុននានា
ដែលនាំពលករទៅប្រទេសថៃ។
លោកបន្ថែមថា អ្នកធ្វើដំណើរច្រើនធ្វើឲ្យច្រកព្រំដែនទាំងនៅខាងខ្មែរ និងថៃ នៅពេលព្រឹកកកស្ទះអស់ជាច្រើនម៉ោង៖ «កាលពីម្សិលមិញរកតែឡានជិះអត់បានផង
ប៉ុន្តែថ្ងៃនេះមិនសូវអីទេ ព្រោះមានឡានបន្ថែមមកច្រើន
ដោយអ្នកដំណើររង់ចាំប្រហែលពី ៣ ទៅ ៤ម៉ោងទើបរកឡានបាន
ហើយឡានក៏ឡើងថ្លៃដែរ ដែលថ្ងៃធម្មតាតម្លៃឡានឈ្នួលតែ ២.៥០០បាត
ឬស្មើ ៣០ម៉ឺនរៀល ប៉ុន្តែគេឡើងថ្លៃដល់ ៣ពាន់បាត ឬប្រមាណ
៣៧ម៉ឺនរៀលឯណោះ»។
ពលរដ្ឋរូបនេះឲ្យដឹងទៀតថា
អ្នកទេសចរណ៍ទាំងនោះមានទាំងអ្នកលេងទៅជាលក្ខណៈឯកជន
និងតាមរយៈក្រុមហ៊ុនទេសចរណ៍ ដូចទៅជាមួយសាច់ញាតិ
និងមិត្តរួមការងារជាដើម។
ចំណែកតំបន់ដែលអ្នកទេសចរណ៍ខ្មែរនិយមទៅលេងកម្សាន្តច្រើន គឺនៅទីក្រុងបាងកក និងនៅមាត់សមុទ្រទីក្រុងប៉ាតាយ៉ា។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) លោក ភុន ឈិន កត់សំគាល់ថា
អ្នកដែលទៅលេងប្រទេសថៃនេះ
គឺជារឿងធម្មតាទៅហើយរបស់ពលរដ្ឋខ្មែរ
ព្រោះនៅពេលបុណ្យប្រពៃណីសំខាន់ៗរបស់ខ្មែរ
គឺពួកគេតែងតែទៅលំហែកាយទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស
ដើម្បីផ្លាស់ប្ដូរបរិយាយសង្គម ក្រោយពីធ្វើការងារនឿយហត់៖
«ដោយសារតែកន្លងមកប្រជាពលរដ្ឋយើងក៏ដូចជាមន្ត្រីរាជការផង
គាត់តែទៅកម្សាន្តនៅពេលថ្ងៃបុណ្យឈប់សម្រាប់ច្រើនថ្ងៃ។
ខ្ញុំគិតថា
រឿងនេះមិនមានពាក់ព័ន្ធនឹងរឿងស្ថានការណ៍នយោបាយនៅកម្ពុជាទេ
គឺជាប្រក្រតីធម្មតាដែលតែងតែចេញចូលដើរលេងកម្សាន្តរបស់ពលរដ្ឋ»។
អ្នកទេសចរណ៍ខ្មែរដែលទៅលេងនៅទីក្រុងបាងកក
ភាគច្រើនស្នាក់នៅតំបន់ផ្សារប្រះទូណាម ព្រោះជាតំបន់ឧស្សាហកម្ម
មានអគារខ្ពស់ៗ និងផ្សារទំនើបធំៗជាច្រើន
ព្រមទាំងមានក្រុមហ៊ុនរថយន្តឈ្នួលដឹកអ្នកដំណើរជាច្រើនក្រុមហ៊ុន
ធ្វើឲ្យងាយស្រួលក្នុងការធ្វើដំណើរត្រឡប់មកកម្ពុជា បានឆាប់រហ័ស។
អ្នកទេសចរណ៍សម្រុកឆ្លងដែនខ្លាំងនៅថ្ងៃទី២ ខែវិច្ឆិកា
ហើយពួកគាត់ភាគច្រើននឹងត្រឡប់មកកម្ពុជាវិញ
ដែលអាចនឹងធ្វើអោយកកស្ទះនៅច្រកព្រំដែនម្ដងទៀត នៅថ្ងៃទី៥
ខែវិច្ឆិកា៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment