ការលាលែងរបស់សមាជិក គជប គឺជាអំពើ «ឆ្កួតៗ»។
នេះគឺជាការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីខ្មែរ
នាព្រឹកថ្ងៃពុធនេះ
ក្នុងឱកាសលោកជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺននាក់
នៅតំបន់ភ្នំពេញថ្មី។ សម្រាប់លោកនាយករដ្ឋមន្ដ្រី
ការលាឈប់របស់មន្ដ្រី គជប
កូតាគណបក្សសង្គ្រោះជាតិចំនួន៣រូបនាពេលនេះ ធ្វើឡើងដើម្បីឲ្យ គជប
ជាប់គាំង។ ប៉ុន្តែលោកថា ការណ៍នេះ មិនប៉ះពាល់ដល់ដំណើរការរបស់ គជប
ឡើយ ព្រោះច្បាប់បើកផ្លូវរួចហើយ
ឲ្យមានការជ្រើសរើសសមាជិកថ្មីដើម្បីជំនួសអ្នកចាស់ដែលលាលែងពីតំណែង។
ដំណើរការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នឹងនៅតែមានស្ថានភាពធម្មតា បើទោះបីជាសមាជិកសំខាន់ៗរបស់ គជប
កូតាគណបក្សសង្គ្រោះជាតិចំនួន៣រូប បានសុំលាលែងពីតំណែងក៏ដោយ។
នេះគឺជាការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី។ ក្នុងនោះ
ដើម្បីកុំឲ្យដំណើរការរបស់ គជប ជាប់គាំង ប្រមុខរដ្ឋាភិបាលកម្ពុជា
បានផ្ដល់ជាយោបល់ថា គណបក្សប្រជាជនកម្ពុជា
មិនគួរចូលឡូកឡំបន្ថែមនៅក្នុងរឿងនេះទេ។
បើតាមលោកនាយករដ្ឋមន្ដ្រី សមាជិកថ្មី
ដែលត្រូវមកជំនួសកន្លែងអ្នកចាស់ដែលលាឈប់
គួរតែប្រគល់ឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិកម្នាក់ ជាអនុប្រធាន,
ពីគណបក្សសញ្ជាតិកម្ពុជាម្នាក់ជាសមាជិក
និងអង្គការសង្គមស៊ីវិលម្នាក់ជាសមាជិក។
សូមជម្រាបជូនថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីសមាជិក គជប ស្នើដោយគណបក្សសង្គ្រោះជាតិចំនួន៣រូប បានសុំលាលែងចេញពីតំណែង បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវតុលាការរំលាយ។ អ្នកទាំង៣រូបនោះរួមមាន៖ លោក គួយ ប៊ុនរឿន ជាអនុប្រធាន គជប, លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ជាសមាជិក។ នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានរដ្ឋសភា ចុះថ្ងៃទី២០វិច្ឆិកា អ្នកទាំង៣រូប បានពន្យល់ថា ខ្លួនលាលែងពីតំណែងនៅ គជប ដោយសារតែមានការបែងចែកអាសនៈអតីតគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សដទៃទៀតដែលពលរដ្ឋមិនគាំទ្រ។ និងថា ក្នុងនាមជាអាជ្ញាកណ្ដាល ពួកគេមិនអាចនៅបន្តការងារក្នុងស្ថាប័នរៀបចំការបោះឆ្នោតតទៅទៀតទេ ដោយសារវាក្បត់នឹងឧត្តមគតិរបស់ពួកគេ ក្បត់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត ដែលអាចនាំឲ្យជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ។
ដោយឡែកសម្រាប់ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ អតីតមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ។ លោកបានសម្ដែងការកោតសរសើរមន្ដ្រីជាន់ខ្ពស់ គជប ទាំង៣រូប ដែលបានលាលែងពីតំណែង។ តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី២១វិច្ឆិកា លោក លោក យ៉ែម ប៉ុញ្ញាឬទ្ធិ ចាត់ទុកការលាលែងពីតំណែងនេះ ថាជាសក្ខីភាពមួយបង្ហាញពីគោលជំហរក្នុងនាមជាអាជ្ញាកណ្ដាលពិតប្រាកដ ការពារយុត្តិធម៌ ការពារសន្លឹកឆ្នោតរបស់ពលរដ្ឋ ដែលបានបោះឆ្នោតឲ្យទៅគណបក្សដែលខ្លួនពេញចិត្ត ហើយមិនបង្វិលសន្លឹកឆ្នោតនោះទៅឲ្យគណបក្សដទៃដែលមិនទទួលបានការគាំទ្រ។
យ៉ាងណាក៏ដោយ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជាឯណេះវិញ។ ការលាលែងពីតំណែងរបស់សមាជិក គជប ទាំង៣រូប បង្ហាញពីការស្មោះត្រង់របស់ពួកគេចំពោះគណបក្សសង្គ្រោះជាតិ ជាជាងភាពស្មោះត្រង់ចំពោះជាតិ។ នេះបើតាមលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី៕

No comments:
Post a Comment