អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា
អ្នកចូលរួមក្នុងពិធីបុណ្យអុំទូកនៅថ្ងៃទី១ ក្នុងឆ្នាំ២០១៧នេះ
មានចំនួនជាង៦០ម៉ឺននាក់ ពោលតិចជាងឆ្នាំមុនប្រមាណ១០ម៉ឺននាក់
ខណៈសមត្ថកិច្ចចម្រុះជាង១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ
ដើម្បីសម្រួលសណ្តាប់ធ្នាប់ និងត្រៀមបង្ក្រាបការបង្កចលាចល។
គេហទំព័រអគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី២ខែវិច្ឆិកា
ឲ្យដឹងថា ចំនួនអ្នកចូលរួមពិធីបុណ្យអុំទូក បណ្តែតប្រទីប
អកអំបុក និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញ នៅឆ្នាំនេះ
មានចន្លោះពី៥០ ទៅ៦០ម៉ឺននាក់។ បើតាមការគណនាក្រៅផ្លូវការ ចំនួននេះ
បើប្រៀបធៀបនឹងឆ្នាំមុនៗ គឺថយចុះជាលំដាប់ ខណៈឆ្នាំ២០១៦
មានមនុស្សជាង៧០ម៉ឺននាក់ និងឆ្នាំកន្លងទៅ គឺនៅថ្ងៃដំបូងដូចគ្នានេះ
មានមនុស្សចូលរួមជាង១លាននាក់។ ករណីនេះ អាជ្ញាធរពាក់ព័ន្ធ
នៅមិនទាន់បញ្ជាក់ច្បាស់លាស់ ពីមូលហេតុនៃការធ្លាក់ចុះ នៃអ្នកចូលរួមនៅឡើយទេ
ខណៈ អ្នកឃ្លាំមើល ហាក់ដាក់ការសង្ស័យថា
អាចមកពីភាពមិនច្បាស់លាស់នៃស្ថានការណ៍នយោបាយបច្ចុប្បន្ន។
វីអូឌី នៅមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែម ពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។
អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងបន្ថែមថា នៅថ្ងៃអុំទូកទី១ម្សិលមិញ
ទូកលិចមានចំនួន១០ករណីតែមិនប៉ះពាល់អាយុជីវិតនោះទេ ខណៈមនុស្សជិត២ពាន់នាក់
បានទៅរកជំនួយសង្គ្រោះពីភ្នាក់ងារសុខភាព ដែលក្នុងនោះ មនុស្ស១៤៨នាក់
បានទទួលការសង្គ្រោះបឋម។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីបុណ្យអុំទូក ត្រូវបានខកខានជាបន្ដបន្ទាប់
ក្រោយមានព្រឹត្តិការណ៍ស្លាប់ជាន់គ្នាប្រមាណជាង៣៥០នាក់
នៅលើស្ពានចូលតំបន់កោះពេជ្រ កាលពីឆ្នាំ២០១០។
ក្រោយខកខាន៣ឆ្នាំជាប់ៗគ្នា រដ្ឋាភិបាល
បានរៀបចំឲ្យមានពិធីបុណ្យអុំទូកនេះឡើងវិញនៅឆ្នាំ២០១៤។ ប៉ុន្ដែ
នៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសផ្អាកបុណ្យនេះម្ដងទៀត
ដោយលើកហេតុផលថា ទឹកទន្លេមានកំពស់ទាបពេក ខណៈអ្នកតាមដានសង្គមយល់ថា
អាជ្ញាធរមានការភ័យខ្លាច ក្រែងមានក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលណាមួយ។
យ៉ាងណាមិញ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានពិធីបុណ្យជាតិនេះឡើងវិញ
នៅក្នុងឆ្នាំ២០១៦។ ហើយនៅឆ្នាំ២០១៧នេះ ព្រះរាជពិធីបុណ្យអុំទូក
នឹងចាប់ផ្ដើម ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ខែវិច្ឆិកា៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment