នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ប្រកាសថាគណបក្សប្រជាជនកម្ពុជានឹងយកអាសនៈ
ក្រុមប្រឹក្សាឃុំសង្កាត់ ទាំង អស់ នៅកន្លែងដែលមានការឈរឈ្មោះតែពីរបក្ស
ឬមានច្រើនតែគណបក្សផ្សេងៗប្រកាសមិនទទួលយកអា សនៈ នេះ។
លោកហ៊ុន
សែនបាននិយាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅក្នុងថ្ងៃទី ០៤ ខែ
វិច្ឆិកានេះថាគណបក្សប្រជាជនកម្ពុជានឹងយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ
នៅពេលដែលគណបក្សមួយនេះត្រូវបានរំលាយតាមការសម្រេចរបស់តុលាការកំពូល
និងមិនមានបក្សណាទទួលយក។
លោក ហ៊ុន សែន បន្តថាបន្ទាប់ពីគណបក្សសង្គ្រោះជាតិរំលាយ
ហើយអាសនៈទាំងអស់នឹងត្រូវបានបែងចែកទៅឲ្យគណបក្សតូចៗផ្សេងទៀត
តែដោយគណបក្សតូចៗចំនួន ២ បដិសេធមិនទទួលយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់
ដូច្នេះហើយគណបក្សប្រជាជននឹងប្រមូលយកអាសនៈទាំងនោះ។
ជាមួយគ្នានោះលោក ហ៊ុន សែន
បានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សប្រឆាំងធំនេះឲ្យចូលរួមជាមួយគណបក្សប្រជាជនដើម្បីបានបន្តបម្រើប្រជាពលរដ្ឋ
ហើយលោកហ៊ុន សែន ធានារក្សាតំណែងរបស់ពួកគេដដែល
ជៀសជាងការបាត់បង់ដំណែងពេលគណបក្សសង្គ្រោះជាតិរលាយ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Patrick Murphy បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ធ្នូ បន្...
-
សមាគមពលរដ្ឋខ្មែរចំនួន២ នៅប្រទេសណូវ៉ែលហ្សេឡង់កាលពីថ្ងៃទី៩ ធ្នូ បានដាក់លិខិតមួយទៅកាន់លោកTrevor Mallard ប្រធានរដ្ឋសភាប្រទេ...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...

No comments:
Post a Comment