ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបកស្រាយថា
កម្មវិធីសហការកម្ពុជា-អាមេរិកបោសសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
គឺចប់គម្រោងនៅត្រឹមខែធ្នូឆ្នាំ២០១៧
ដែលនេះជាការឆ្លើយតបនឹងមន្ត្រីកម្ពុជាចោទថា
កាត់ផ្តាច់ជំនួយដោយមិនបានប្រាប់មូលហេតុ។
កាលពីម្សិលមិញ ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) លោក ហេង រតនា
សរសេរនៅលើហ្វេសប៊ុករបស់លោកថា
សហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយមនុស្សធម៌សម្រាប់បោសសម្អាតអាវុធមិនទាន់ផ្ទុះដែលទម្លាក់ដោយអាមេរិកកាលពីសម័យសង្គ្រាម
ហើយថាការកាត់ផ្តាច់ជំនួយនោះមិនប្រាប់មូលហេតុទេ។
នៅថ្ងៃអង្គារនេះអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក David
Josar បានឆ្លើយតបសំនួររបស់វីអូឌីតាមសារអេឡិចត្រូនិចថា
គម្រោងសម្អាតមីនរបស់អាមេរិកដែលសហការជាមួយកម្ពុជាបច្ចុប្បន្ននឹងចប់ត្រឹមខែធ្នូឆ្នាំ២០១៧។
ប៉ុន្តែលោកបន្តថា
អាមេរិកនៅតែបន្តជួយកម្ពុជាតាមរយៈការបង្កើតកម្មវិធីឲ្យកម្ពុជាប្រកួតប្រជែងយកមូលនីធិ
ដើម្បីបន្តសម្អាតមីននៅកម្ពុជា។
លោកឆ្លើយថា៖ «កម្មវិធីរបស់យើងបច្ចុប្បន្ននឹងបញ្ចប់ត្រឹមខែធ្នូឆ្នាំ២០១៧នេះ
ហើយយើងរៀបចំកម្មវិធីមួយ
ដើម្បីឲ្យកម្ពុជាចូលរួមប្រកួតប្រជែងយកមូលនីធិបន្តគម្រោង»។
អ្នកនាំពាក្យស្ថានទូតអាមេរិករូបនេះឲ្យដឹងទៀតថា គម្រោងសុំមូលនីធិនេះ
នឹងមានការពិគ្រោះជាមួយរដ្ឋាភិបាលកម្ពុជា ហើយនឹងប្រកាសនៅក្នុងខែនេះ។
លោក ហេង រតនា លើកឡើងកាលពីម្សិលមិញថា
កិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អាមេរិកនេះបាននិងកំពុងទទួលលទ្ធផលនិងប្រសិទ្ធភាពយ៉ាងល្អប្រសើរ។
លោកថា «ខ្ញុំមានការសោកស្តាយនិងខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចប់ជំនួយយ៉ាងតល់ក្រហល់នេះ
ជាពិសេសទន្ទឹមពេលដែលកម្ពុជាកំពុងរុករកឃើញនិងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសំណល់អាវុធគីមីរបស់អាមេរិក
ដែលរដ្ឋាភិបាលអាមេរិកត្រូវទទួលខុសត្រូវ»។
របាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាឲ្យដឹងថា
រហូតដល់បច្ចុប្បន្ននេះ
អាមេរិកចំណាយលុយ១៣១លានដុល្លារដើម្បីបោសសម្អាតកាកសំណល់អាវុធយុទ្ធភ័ណ្ឌដែលទម្លាក់នៅកម្ពុជា៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment