យ៉ាងហោចណាស់ខេត្តចំនួនពីរ ជាប់ព្រំដែនប្រទេសវៀតណាម
មានចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មី ក្នុងឆ្នាំ២០១៧នេះ
លើសពីការរំពឹងទុករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប
ដល់ទៅជិត៥០ភាគរយ។
លទ្ធផលបណ្តោះអាសន្ន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត
និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ពីថ្ងៃចាប់ផ្តើម
គិតត្រឹមថ្ងៃទី៣១ខែតុលា ដែលប្រកាសដោយ គ.ជ.ប បង្ហាញថា ខេត្តស្វាយរៀង
និងខេត្តរតនគិរី ដែលជាខេត្តជាប់ពំ្រដែនវៀតណាមនោះ
ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មី បានលើសពីការរំពឹងទុក។
បើតាម គ.ជ.ប ខេត្តរតនគិរី អ្នកមានអាយុគ្រប់បោះឆ្នោត
និងអ្នកមិនទាន់ចុះឈ្មោះមាន ជាង៥ពាន់២រយនាក់ (៥ ២៤៨នាក់)
តែលទ្ធផលបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី៣១តុលា គ.ជ.ប បង្ហាញថា
ចំនួនអ្នកដែលបានចុះឈ្មោះ មានជាង៧ពាន់នាក់ (៧ ៧០៥នាក់) ចំនួននេះ
ហាក់លើសពីការរំពឹងទុកជាង២ពាន់នាក់ (២ ៤៥៧នាក់) ឬស្នើជាង៤៦ភាគរយ។
ចំណែក នៅខេត្តស្វាយរៀង ឯនោះវិញ គ.ជ.ប ឲ្យដឹងថា អ្នកគ្រប់អាយុបោះឆ្នោត
និងអ្នកមិនទាន់ទៅចុះឈ្មោះបោះឆ្នោត មានចំនួនជាង ១ម៉ឺន៥ពាន់នាក់ (១៥
៨៤១នាក់) ប៉ុន្តែ លទ្ធផលបណ្តោះអាសន្ន ចេញផ្សាយដោយ គ.ជ.ប បង្ហាញថា
អ្នកទៅចុះឈ្មោះមាន ជាង២ម៉ឺន២ពាន់នាក់ (២២ ១៣៤នាក់)
ចំនួននេះលើសពីការំពឹងទុក ជាង៦ពាន់២រយនាក់ (៦ ២៩៣នាក់)
ឬស្មើជិត៤០ភាគរយ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីថា
នេះជាកំហុសនៃការប៉ាន់ស្មាន ប៉ុន្តែនេះមិនមែនជាកំហុសរបស់ គ.ជ.ប ទេ ដោយថា
របាយវាយតម្លៃទាំងអស់ គ.ជ.ប គឺយោងលើរបាយការណ៍ពីស្ថានប័នពាក់ព័ន្ធ
រួមមានទាំងរបាយការណ៍ពីនគរបាលប៉ុស្តិ៍ផងដែរ។
លោកថា «យើងយកព័ត៌មានពីខាងប៉ុស្តិ៍នគរបាលផង ពីខាងក្រសួងផែនការផង ដើម្បីយកមកធ្វើការប៉ាន់ស្មានហ្នឹង យ៉ាងណាក៏ដោយ ការប៉ាន់ស្មាននេះ មិនត្រូវមួយរយភាគរយទេ»។
ប៉ុន្តែ អ្នកនាំពាក្យរូបនេះថា បញ្ហានេះ
នឹងមិនប៉ះពាល់ដល់គុណភាពនៃបញ្ចីបោះឆ្នោតថ្មីនោះទេ ដោយថា
បើគេផ្ទៀងផ្ទាត់ពីលទ្ធផលត្រឹមត្រូវ នៅខេត្តមួយចំនួនទៀត
ទូទាំងប្រទេសនោះ។
មន្ត្រីអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កង សាវាង្ស
ហាក់បង្ហាញការភ្ញាក់ផ្អើលពីកំណើននៃតួលេខមិនប្រក្រតីនេះ។ ទោះជាយ៉ាងណា
លោកជំរុញឲ្យ គ.ជ.ប និងស្ថាប័នពាក់ព័ន្ធ គួរស្រាវជ្រាវរកមូលហេតុពិត
មកពន្យល់ពលរដ្ឋ ដើម្បីឲ្យពួកគាត់ជឿថា
ការខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ គ្មានភាពលំអៀង។
លោកថា «ធម្មតា ការប៉ាន់ប្រមាណ វាអត់អាចឡើងខ្ពស់អញ្ចឹងពេកទេ។ ដូចជា នៅខេត្តស្វាយរៀង ឡើងដល់ជាង១៤០ភាគរយហើយ ខេត្តរតនគិរី ដែលជាង ១៣០ភាគរយជាង នេះជាបញ្ហា ដែលយើងមើលឃើញ ប៉ុន្តែបញ្ហា ដែលនៅពីក្រោយខ្នងរឿងហ្នឹង យើងមិនដឹងស្អីពិតប្រាកដ»។
បើតាមឯកសារដដែល គ.ជ.ប បង្ហាញថា ខេត្តមួយចំនួនជាប់ព្រំដែនវៀតណាម មានអ្នកទៅចុះឈ្មោះច្រើនជាង ខេត្តមួយចំនួនជាប់ព្រំដែនថៃ ខណៈទិន្នន័យដដែល
ឲ្យដឹងទៀតថា ខេត្តរតនគិរី មានអ្នកទៅចុះឈ្មោះ ជាង១៤៨ភាគរយ ខេត្តស្វាយរៀង
មានជាង១៣៩ភាគរយ ខេត្តត្បូងឃ្មុំមានជាង៦៩ភាគរយ
ខេត្តស្ទឹងត្រែងមានជាង៣៦ភាគរយ និងខេត្តតាកែវមានជាង៣២ភាគរយ។
ចំណែក ខេត្តជាប់ព្រំដែនថៃវិញ មានដូចជាខេត្តប៉ៃលិន
អ្នកទៅចុះឈ្មោះបោះឆ្នោតមានជាង ៣៧ភាគរយ ខេត្តបន្ទាយមានជ័យ មានជាង១៩ភាគរយ
និងខេត្តព្រះវិហារ មានជាង១៦ភាគរយ។
តាមការរំពឹងទុក មនុស្សប្រមាណជាង១លាន៦សែននាក់ ដែល គ.ជ.ប ថាពួកគេ
នឹងទៅចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១៧។ ប៉ុន្តែ គ.ជ.ប បញ្ជាក់ថា
គិតត្រឹមថ្ងៃទី៣១ខែតុលា អ្នកទៅចុះឈ្មោះ
បានត្រឹមតែជាង២៩ភាគរយប៉ុណ្ណោះ ខណៈការចុះឈ្មោះបោះឆ្នោតថ្មី
នឹងត្រូវបិទបញ្ចប់នៅដើមសប្តាហ៍ក្រោយនេះ។
ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា អះអាងថា ក្រោយបញ្ចប់ពិធីបុណ្យអុំទូក គ.ជ.ប
នឹងពង្រីកការផ្សព្វផ្សាយបន្ថែម ដោយជំរុញឲ្យមន្ត្រី
ផ្សព្វផ្សាយនិងចុះចាក់មេក្រូនៅតាម ភូមិ ឃុំ សង្កាត់
ដើម្បីឲ្យពលរដ្ឋយល់ដឹងពីព័ត៌មានចុះឈ្មោះបោះឆ្នោតនេះ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment