សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះការដែលរដ្ឋាភិបាលកម្ពុជា
បានរំលាយគណបក្សប្រឆាំងដ៏ធំនៃប្រទេស គឺគណបក្សសង្គ្រោះជាតិ
ដោយសំអាងទៅលើការចោទប្រកាន់ដែលពុំ សមហេតុសមផល
និងដែលពាក់ព័ន្ធនឹងនយោបាយ
ដែលថាគណបក្សប្រឆាំងនេះបានចូលរួមក្នុងការឃុបឃិតមួយ
ដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ ពិភពលោកកាន់តែឃើញច្បាស់ឡើងថា
ការដាក់ការរឹតបន្តឹងរបស់រដ្ឋាភិបាលទៅលើសង្គមស៊ីវិល
ការគាបសង្កត់ទៅលើសារព័ត៌មាន
និងការហាមឃាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងជាង១០០នាក់
ធ្វើសកម្មភាពនយោបាយនោះបានធ្វើឲ្យការអភិវឌ្ឍឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាថយក្រោយ
យ៉ាងលឿន
ហើយបានដាក់ការលូតលាស់ផ្នែកសេដ្ឋកិច្ចនិងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ
ក្នងហានិភ័យ។
សហរដ្ឋអាមេរិកនឹងចាត់វិធានការជាក់លាក់មួយចំនួន
ដើម្បីឆ្លើយតបចំពោះសកម្មភាពដ៏គួរឲ្យសោកស្តាយយ៉ាងខ្លាំងរបស់រដ្ឋាភិបាលកម្ពុជា។
ជាជំហានទីមួយ
យើងនឹងបញ្ឈប់ការគាំទ្រចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតកម្ពុជា(គ.ជ.ប)
និងកិច្ចការរដ្ឋបាលរបស់គណៈកម្មាធិការនេះ
សម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ។
យោងតាមដំណើរការបច្ចុប្បន្ននេះ
ការបោះឆ្នោតនៅឆ្នាំក្រោយនឹងមិនមានភាពស្របច្បាប់ មិនសេរី
និងមិនយុត្តិធ៌មឡើយ។
រដ្ឋាភិបាលកម្ពុជានៅមានពេលដើម្បីធ្វើឲ្យដំណើរការនេះត្រឡប់ទៅរកស្ថានភាពដើមវិញ។
យើងអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា
លុបចោលចំណាត់ការរបស់ខ្លួនកាលពី ពេលថ្មីៗ
ដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា
ដែលកំពុងជាប់ក្នុងពន្ធនាគារ ហើយអនុញ្ញាតឲ្យគណបក្សប្រឆាំង
អង្គការសង្គមស៊ីវិល និងបណ្តាញផ្សាយព័ត៌មាន
ធ្វើសកម្មភាពស្របច្បាប់របស់ពួកគេដូចធម្មតា៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment