សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា
មិនបានទៅចូលរួមប្រជុំតាមការអញ្ជើញរបស់អាជ្ញាធរខេត្ត
ដើម្បីទៅជួបសំណេះសំណាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
ខេត្តនោះទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា
មូលហេតុដែលមិនទៅចូលរួមដោយយល់ថា ពួកគាត់គ្មានតួនាទីក្នុងការងារ
ដ្បិតគណបក្សត្រូវបានរំលាយអស់ហើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ
ដែលតុលាការទើបរំលាយថ្មីថ្មោងហៅការអញ្ជើញចូលរួមជួបសំណេះសំណាលដោយអាជ្ញាធរខេត្តនេះថា
ជារឿងគ្មានប្រយោជន៍ចំពោះក្រុមប្រឹក្សាបក្សប្រឆាំងទេ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ
ខេត្តបន្ទាយមានជ័យ លោក សោ ចាន់ដេត ឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ថា
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សលោកសម្ដែងការធុញទ្រាន់យ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុកគណបក្សកាន់អំណាចដែលព្យាយាមដើរគោះទ្វារផ្ទះ
ដើម្បីយកលិខិតហៅពួកគាត់ឲ្យទៅជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តមួយនេះ។
ប៉ុន្តែលោកអះអាងថា
គ្មានសមាជិកគណបក្សរបស់លោកណាម្នាក់ផ្ដល់កិត្តិយសខេត្តនោះទេ៖ «ករណីនេះមានមូលហេតុ២
ដែលមិនចូលរួម គឺទីមួយដោយសារគ្មានការងារដែលត្រូវទៅ
ដោយសារគាត់អស់តួនាទី អស់តំណែងហើយ ហើយទី២
ដោយសារពួកគាត់ដឹងពីគោលបំណងដែលគេហៅគាត់ទៅជួបគឺឲ្យគាត់ទៅចុះចូលជាមួយគណបក្សប្រជាជន
ដូច្នេះពួកគាត់មិនមានបំណងទៅចូលរួមជាមួយគណបក្សប្រជាជន គាត់ថា
មិនទៅទេ ព្រោះទៅមិនដឹងមានប្រយោជន៍អីផង»។
លិខិតអញ្ជើញចុះហត្ថលេខាដោយអភិបាលខេត្តបន្ទាយមានជ័យ
លោក សួន បវរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា
អញ្ជើញសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិខេត្តមួយនេះ
ចូលរួមសំណេះសំណាលដើម្បីសម្ដែងមនោសញ្ចេតនាក្នុងនាមខ្មែរដូចគ្នា
ដែលក្នុងបរិយាកាសរបត់នយោបាយថ្មី
ចូលរួមនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក
(Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា
សមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងមានសិទ្ធិសម្រេចទៅចូលរួម
ឬមិនទៅចូលក៏បាន ដោយគ្មានទោសកំហុសនោះឡើយ៖
«ទាំងនេះប្រសើនបើចូលដើម្បីខ្មែរគួរតែអ្នកនយោបាយទាំងអស់នោះត្រូវធ្វើជាអ្នកនយោបាយចាស់ទុំ
ដែលអ្នកទាំងអស់ធ្វើឡើងដើម្បីការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន
មិនមែនបង្កើតដើម្បីឲ្យខ្មែរគ្នាឯងឈ្លោះគ្នា
លាបពណ៌គ្នាទៅវិញទៅមក មិនមែនជាដំណោះស្រាយដើម្បីបង្រួបបង្រួមជាតិ
ដើម្បីឲ្យប្រទេសរីកចម្រើន»។
ទោះជាយ៉ាងណាលោក សោ ចាន់ដេត អះអាងថា
ក្រុមប្រឹក្សាគណបក្សលោកខ្លះបានចុះហត្ថលេខាទទួលលិខិតពីអាជ្ញាធរគណបក្សកាន់អំណាចដែរ
ក៏ប៉ុន្តែពួកគាត់មិនបានទៅចូលរួមសំណេះសំណាលតាមការអញ្ជើញនោះទេ។
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ
នៅខេត្តបន្ទាយមានជ័យ សរុបចំនួន ២១១នាក់
ហើយរហូតមកទល់ពេលនេះទើបតែមានសមាជិកក្រុមប្រឹក្សាឃុំម្នាក់បានទៅជ្រកក្រោមដំបូងទេវតា៕
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ
ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា
មិនបានទៅចូលរួមប្រជុំតាមការអញ្ជើញរបស់អាជ្ញាធរខេត្ត
ដើម្បីទៅជួបសំណេះសំណាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
ខេត្តនោះទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា
មូលហេតុដែលមិនទៅចូលរួមដោយយល់ថា ពួកគាត់គ្មានតួនាទីក្នុងការងារ
ដ្បិតគណបក្សត្រូវបានរំលាយអស់ហើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ
ដែលតុលាការទើបរំលាយថ្មីថ្មោងហៅការអញ្ជើញចូលរួមជួបសំណេះសំណាលដោយអាជ្ញាធរខេត្តនេះថា
ជារឿងគ្មានប្រយោជន៍ចំពោះក្រុមប្រឹក្សាបក្សប្រឆាំងទេ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក សោ
ចាន់ដេត ឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ថា
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សលោកសម្ដែងការធុញទ្រាន់យ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុកគណបក្សកាន់អំណាចដែលព្យាយាមដើរគោះទ្វារផ្ទះ
ដើម្បីយកលិខិតហៅពួកគាត់ឲ្យទៅជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តមួយនេះ។
ប៉ុន្តែលោកអះអាងថា
គ្មានសមាជិកគណបក្សរបស់លោកណាម្នាក់ផ្ដល់កិត្តិយសខេត្តនោះទេ៖ «ករណីនេះមានមូលហេតុ២
ដែលមិនចូលរួម គឺទីមួយដោយសារគ្មានការងារដែលត្រូវទៅ
ដោយសារគាត់អស់តួនាទី អស់តំណែងហើយ ហើយទី២
ដោយសារពួកគាត់ដឹងពីគោលបំណងដែលគេហៅគាត់ទៅជួបគឺឲ្យគាត់ទៅចុះចូលជាមួយគណបក្សប្រជាជន
ដូច្នេះពួកគាត់មិនមានបំណងទៅចូលរួមជាមួយគណបក្សប្រជាជន គាត់ថា
មិនទៅទេ ព្រោះទៅមិនដឹងមានប្រយោជន៍អីផង»។
លិខិតអញ្ជើញចុះហត្ថលេខាដោយអភិបាលខេត្តបន្ទាយមានជ័យ
លោក សួន បវរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា
អញ្ជើញសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិខេត្តមួយនេះ
ចូលរួមសំណេះសំណាលដើម្បីសម្ដែងមនោសញ្ចេតនាក្នុងនាមខ្មែរដូចគ្នា
ដែលក្នុងបរិយាកាសរបត់នយោបាយថ្មី
ចូលរួមនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)
ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា
សមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងមានសិទ្ធិសម្រេចទៅចូលរួម
ឬមិនទៅចូលក៏បាន ដោយគ្មានទោសកំហុសនោះឡើយ៖ «ទាំងនេះប្រសើនបើចូលដើម្បីខ្មែរគួរតែអ្នកនយោបាយទាំងអស់នោះត្រូវធ្វើជាអ្នកនយោបាយចាស់ទុំ
ដែលអ្នកទាំងអស់ធ្វើឡើងដើម្បីការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន
មិនមែនបង្កើតដើម្បីឲ្យខ្មែរគ្នាឯងឈ្លោះគ្នា
លាបពណ៌គ្នាទៅវិញទៅមក មិនមែនជាដំណោះស្រាយដើម្បីបង្រួបបង្រួមជាតិ
ដើម្បីឲ្យប្រទេសរីកចម្រើន»។
ទោះជាយ៉ាងណាលោក សោ ចាន់ដេត អះអាងថា
ក្រុមប្រឹក្សាគណបក្សលោកខ្លះបានចុះហត្ថលេខាទទួលលិខិតពីអាជ្ញាធរគណបក្សកាន់អំណាចដែរ
ក៏ប៉ុន្តែពួកគាត់មិនបានទៅចូលរួមសំណេះសំណាលតាមការអញ្ជើញនោះទេ។
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ
នៅខេត្តបន្ទាយមានជ័យ សរុបចំនួន ២១១នាក់
ហើយរហូតមកទល់ពេលនេះទើបតែមានសមាជិកក្រុមប្រឹក្សាឃុំម្នាក់បានទៅជ្រកក្រោមដំបូងទេវតា៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment