ប្រទេសថៃ
នឹងមិនអនុញ្ញាតឲ្យកម្ពុជាដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសខ្លួនទៀតឡើយចាប់ពីថ្ងៃទី៣១ខែវិច្ឆិកា។
ការដឹកជញ្ជូនឡើងវិញ
អាចធ្វើទៅបានលុះត្រាតែថៃព្រមចុះកិច្ចព្រមព្រៀងជាថ្មីជាមួយកម្ពុជា។
នេះបើផ្អែកតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនៅថ្ងៃទី៣១ខែតុលាម្សិលមិញ។
ច្បាប់គយថ្មីរបស់ប្រទេសថៃ
ដែលនឹងចូលជាធរមាននៅថ្ងៃទី៣១ខែវិច្ឆិកា
បានហាមឃាត់ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសខ្លួនតាមផ្លូវគោក។
ក្នុងន័យនេះ
អាជ្ញាធរថៃនឹងមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញពីប្រទេសទីបីឆ្លងកាត់ប្រទេសថៃដើម្បីនាំចូលមកកម្ពុជា
ឬក៏ការដឹកជញ្ជូនទំនិញរបស់កម្ពុជាឆ្លងកាត់ប្រទេសថៃដើម្បីនាំចេញទៅប្រទេសទីបីឡើយ
ដរាបណាពុំទាន់មានកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនរវាងប្រទេសទាំងពីរឡើងវិញ។
បើតាមអគ្គនាយកដ្ឋាននិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច ស្ថាប័នខ្លួនកំពុងខិតខំជំរុញអស់ពីលទ្ធភាព ក្នុងការចរចាជាមួយភាគីថៃដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី ដែលគ្រោងចុះហត្ថលេខាឲ្យបានមុនកាលបរិច្ឆេទចូលជាធរមាននៃច្បាប់គយថ្មីរបស់ថៃ។ កន្លងមក កិច្ចព្រមព្រៀងនេះ ភាគីទាំងពីរបានឯកភាពគ្នាលើខ្លឹមសាររួចហើយ កាលពីថ្ងៃទី១១ខែកញ្ញា តែកំពុងរងចាំសេចក្ដីសម្រេចពីភាគីថៃ។
ដោយសារតែពេលវេលាហាមឃាត់ការដឹកទំនិញឆ្លងកាត់តែគៀកហើយ នៅតែមិនទាន់បានឆ្លើយតបពីថៃវិញនោះ ទើបអគ្គនាយកដ្ឋាននិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចសម្រេចជូនដំណឹងទៅដល់ធុរជនពាក់ព័ន្ធឲ្យមានការត្រៀមទុកជាមុនក្នុងការកែប្រែតម្រាយផ្លូវដឹកជញ្ជូនទំនិញរបស់ខ្លួន ឲ្យបានសមស្រមនិងទាន់ពេលវេលា ជៀសវាងរងនូវការហាមឃាត់ និងរឹតបណ្តឹងពីថៃ៕

No comments:
Post a Comment