Saturday, November 4, 2017

អ្នកលក់ដូរមួយចំនួនត្អូញត្អែរថាលក់មិនសូវដាច់នៅថ្ងៃបុណ្យអុំទូក

ក្រុមអាជីរករមួយចំនួន និយាយថា ពួកគាត់ ហាក់លក់មិនសូវដាច់ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដោយថា បើទោះបីសង្កេតឃើញមានមនុស្សដើរលេងកំសាន្តច្រើនកុះករចាប់តាំងពីថ្ងៃទី១ម្សិលមិញ។
អាជីរករលក់សំលៀកបំពាក់ នៅម្ដុំមាត់ទន្លេ ក្បែររមណីដ្ឋានវត្តភ្នំ កញ្ញា ស្រីពេជ្រ ប្រាប់វីអូឌីថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ រហូតដល់ព្រឹកថ្ងៃសុក្រនេះ កញ្ញា លក់ខោអាវ មិនសូវដាច់ទេ ទោះបីមានមនុស្សដើរទស្សនា និងឆ្លងកាត់ច្រើនក៏ដោយ។ កញ្ញា និយាយថា បើធៀបនឹងឆ្នាំមុន គឺខុសគ្នាឆ្ងាយ ដោយថា កញ្ញាអាចរកបានប្រាក់ពី៦០០ ទៅ៧០០ដុល្លារឯណោះ។
កញ្ញាឲ្យដឹងទៀតថា សម្រាប់ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក កញ្ញារកបានតែប្រមាណ៤០ម៉ឺនរៀលប៉ុណ្ណោះ ខណៈ កញ្ញាថា ត្រូវបង់ឲ្យភាស៊ីចំនួន១០ម៉ឺនរៀលផងនោះ។
កញ្ញាថា៖ «និយាយទៅឥឡូវ ពិបាករកស៊ីណាស់ លក់ដូរអី ក៏លក់អត់ដាច់ដែរ ខុសគ្នាជាងពាក់កណ្ដាល មានមនុស្សច្រើន ប៉ុន្ដែអត់សូវដើរទិញអ៊ីវ៉ាន់ទេ»។
ចំណែក អាជីវករលក់ការ៉េមកី និងគ្រឿងភេសជ្ជៈ លោក តេង អាន ក៏អះអាងថា មិនលក់ដាច់ដូចគ្នា។ បន្ថែមលើសនេះ លោកថា លោកត្រូវប្រឈមនឹងការបណ្ដេញចេញពីទីតាំងមួយ ទៅទីតាំងមួយទៀត និងថា ដើម្បីបានលក់ គឺត្រូវបង់ភាស៊ីឲ្យគេ ចំនួន១ម៉ឺនរៀល។
លោកថា៖ «អានេះ គ្រាន់តែគេដេញមកក្រៅផង មានខ្លះទៅ គេមក១ពាន់ ១ពាន់ ខ្លះមកយក៥ពាន់ ៣ថ្ងៃហ្នឹង។ ប៉ុន្ដែកន្លែង គេយកដល់៤០ដុល្លារនោះ ប៉ុន្ដែខ្ញុំអត់មានលទ្ធភាពបង់ ខ្លាចវាអត់ដាច់»។
អាជីវករម្នាក់ទៀត ដែលលក់ក្រូចផ្លុង និងភេសជ្ជៈបន្ដិចបន្ដួច នៅក្បែរព្រះបរមរាជវាំង អ្នកស្រី ស្រីនាង រៀបរាប់ថា នៅថ្ងៃបុណ្យអុំទូកដំបូងនេះ អ្នកស្រីរកបានតែជាង១០ម៉ឺនរៀលប៉ុណ្ណោះ ដោយថា ខុសពីការលក់ដូរប្រចាំថ្ងៃទៅទៀត ដែលថា អាចរកបានចន្លោះពី១៥ទៅ២០ម៉ឺនរៀល។
អ្នកស្រីថា៖ «មិនបាន១០ម៉ឺនផង ចាញ់ថ្ងៃធម្មតា បាន២០ម៉ឺន ៣០ម៉ឺន ដល់ថ្ងៃបុណ្យទានបានតែ១០ម៉ឺន។ ថយ ថយពាក់កណ្ដាលហ្មង»។
ក្រុមអាជីវករមួយចំនួនទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេ លក់សូវដាច់ដូចគ្នា។ ប៉ុន្ដែ ពួកគាត់រំពឹងថា នឹងអាចរកប្រាក់ចំណូល បានច្រើនជាងនេះ ក្នុងរយៈពេល២ថ្ងៃទៀត នៃព្រះរាជពិធីបុណ្យអុំទូក។
បើតាមរបាយការណ៍ពីអគ្គស្នងការនគរបាលជាតិ នៅថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកចូលរួមទស្សនាប្រមាណជិត៦០ម៉ឺននាក់ ខណៈ អាជ្ញាធររំពឹងថា ពលរដ្ឋប្រមាណ២លាននាក់ នឹងមកកំសាន្តក្នុងពិធីបុណ្យអំទូក៣ថ្ងៃនេះ។ នៅឆ្នាំ២០១៧នេះ ពិធីបុណ្យអុំទូក មានរយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ខែវិច្ឆិកា៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...