ប្រជាពលរដ្ឋខ្មែរប្រមាណជា២លាននាក់ត្រូវគេរកឃើញថា
ខុសឈ្មោះនិងអាយុ នៅក្នុងបញ្ជីអត្រានុកូលដ្ឋាន នៅទូទាំងប្រទេស។
ការរកឃើញថាមានខុសឈ្មោះ និងអាយុដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ
បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបើកកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ
ដើម្បីធ្វើការកែតម្រូវ
និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន។
នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា
អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ
បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរយ៉ាងតិច៣៥ភាគរយ
ពោលគឺប្រហែល២លាននាក់ បានខុសឈ្មោះ និងអាយុ
នៅក្នុងអត្រានុកូលដ្ឋានរបស់ពួកគេ។
នេះជាលទ្ធផលដែលបានមកនៅក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានពីឆ្នាំ២០០២-២០០៦
នឹងត្រូវកែសម្រួលវិញក្នុងរយៈពេលពីរឆ្នាំ
ដោយកំហុសដែលបានធ្វើឲ្យខុសនោះភាគច្រើនគឺកើតចេញពីមន្ត្រីអត្រានុកូលដ្ឋានឃុំ-សង្កាត់។
តាមរយៈការសិក្សាផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋនាពេលកន្លងមកក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋដែល កំពុងជួបប្រទះបញ្ហាខុសទិន្នន័យ អត្តសញ្ញាណរបស់ខ្លួននៃអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង ជាពិសេសការចុះបញ្ជីក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានចល័ត ដែលបានធ្វើឲ្យសាមីខ្លួនជួបការលំបាកយ៉ាងខ្លាំងក្នុង ការស្នើរសុំសេវារដ្ឋបាលស្មុគស្មាញ ដែលមិនអាចឆ្លើយតបបានទៅនឹង សំណូមពររបស់ប្រជាពលរដ្ឋ។
តាមលោកម៉ៅ ច័ន្ទតារា ទិន្នន័យដែលខុសនោះភាគច្រើន គឺឈ្មោះ អាយុ ភេទ ដូចជាអាយុឱពុកដាក់អាយុកូន ហើយឈ្មោះកូន បែរជាដាក់ឈ្មោះឱពុក និង ភេទប្រុស ដាក់ទៅជាភេទស្រីជាដើម។ តែយ៉ាងណាក្តី លោកបញ្ជាក់ថាកំហុសបច្ចេកទេសទាំងនេះនឹងធ្វើការកែប្រែរួចឲ្យអស់ក្នុង រយៈពេលពីរឆ្នាំ ដោយមានការអំពាវនាវដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ជាន់ថ្នាក់ ធ្វើការប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការភន្តច្រឡំនិងខុសទិន្នន័យ ដែលជាកត្តាធ្វើឲ្យខ្វះទំនុកចិត្តពីប្រជាពលរដ្ឋទៅលើសមត្ថកិច្ច។
សូមបញ្ជាក់ថាកន្លងមកមន្ត្រីអត្រានុកូលដ្ឋានមួយចំនួន រងការរិះគន់ថា បានបំពេញការងារចុះបញ្ជីអត្រានុកូលដ្ឋានដោយខ្វះការប្រុងប្រយ័ត្ន ចំណេះដឹងរបស់មន្ត្រីនៅមានកំរិត និងរួមផ្សំផងដែរនូវអំពើពុករលួយ៕

No comments:
Post a Comment