សាច់ញាតិលោក គឹម សុខ អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយ
ត្អូញត្អែរថា សព្វថ្ងៃនេះខាងពន្ធនាគារបានកាត់បន្ថយពេលវេលាពី
៥ថ្ងៃក្នុងមួយសប្ដាហ៍ មកនៅត្រឹម ៣ថ្ងៃ
សម្រាប់ក្រុមគ្រួសារបានសួរសុខទុក្ខអ្នកជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។
អង្គការសង្គមស៊ីវិលយល់ឃើញថា ការព្យាយាមកាត់បន្ថយថ្ងៃដូចនេះ
បាននាំឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសិទ្ធិជាប់ចោទដែលត្រូវឃុំខ្លួននៅក្នុងពន្ធនាគារ។
អង្គការផ្នែកសិទ្ធិមនុស្សមើលឃើញថា
ទាំងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
បូករួមទាំងច្បាប់ជាតិផង ជនទាំងឡាយណាដែលត្រូវឃុំខ្លួន
គឺសិទ្ធិនៃការជួបជុំ និងការប្រាស្រ័យទាក់ទងជាមួយសាច់ញាតិ
មិនត្រូវបានគេដកសិទ្ធិ ហាមឃាត់
ឬរឹតត្បិតឡើយលើកលែងតែករណីណាដែលអនុវត្តផ្ទុយពីច្បាប់ប៉ុណ្ណោះ។
ការលើកឡើងដូចនេះ
ស្របពេលសាច់ញាតិរបស់អ្នកឃ្លាំមើលពីបញ្ហាសង្គម
និងនយោបាយឲ្យដឹងនៅថ្ងៃទី៤ វិច្ឆិកា ថា នៅពេលនេះ
ខាងពន្ធនាគារបានចេញគោលការណ៍ថ្មី
តម្រូវឲ្យអ្នកជួបអ្នកជាប់ឃុំជួបសាច់ញាតិមានពេលត្រឹម
៣ថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍គឺរៀងរាល់ថ្ងៃអង្គា ថ្ងៃព្រហស្បតិ៍
និងថ្ងៃសៅរ៍។ ប្រភពដែលស្និទ្ធនឹងលោក គឹម សុខ ឲ្យដឹងថា
ការកាត់បន្ថយពី ៥ថ្ងៃ មកត្រឹម ៣ថ្ងៃវិញនេះ
គឺប្រហែលខាងពន្ធនាគារកំណត់ទូទៅដូចគ្រួសារលោក គឹម សុខ ដែរ។
ឆ្លើយតបនឹងបញ្ហាលំបាកពេលចង់ជួបសាច់ញាតិនៅខាងក្នុងពន្ធនាគារ
ត្រូវបានអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក
នុត សវនា ទទួលស្គាល់ថា ការកាត់បន្ថយចំនួនថ្ងៃនេះ
ពិតជាកើតមានឡើងមែននៅពន្ធនាគារព្រៃស។ លោកអះអាងថា
ការអនុវត្តដូចនេះ
ដោយសារចង្អៀតណែននៃចំនួនអ្នកជាប់ឃុំច្រើនហួសហេតុ។ ម្យ៉ាងវិញទៀត
ការចេញគោលការណ៍ដូចនេះ គឺដើម្បីរក្សាឲ្យបាននូវសន្តិសុខ
និងសណ្ដាប់ធ្នាប់ផង៖ «»។
មកដល់ពេលនេះ អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយ
នៅតែបន្តធ្វើកូដកម្មមិនហូបបាយ
និងម្ហូបណាដែលមានជាតិសាច់ដដែលនៅក្នុងពន្ធនាគារព្រៃស។ ស្ថានភាព
និងសុខភាពលោក គឹម សុខ នៅពេលនេះ
ត្រូវបានប្អូនប្រុសរបស់លោកអះអាងថា ស្គម និងស្លេកស្លាំងជាងមុន។
មិនតែប៉ុណ្ណោះ លោក គឹម សុខ ហាក់គិតច្រើន និងធ្លាក់ទឹកចិត្ត។
មូលហេតុនៃការបាក់ទឹកចិត្ត និងស្ងប់ស្ងាត់នេះ លោក គឹម សុខ អះអាងថា
លោកព្រួយបារម្ភខ្លាំងពីស្ថានការណ៍នយោបាយដែលកំពុងជួបវិបត្តិនៅពេលនេះ
និងគិតពីក្រុមគ្រួសារផង។
អ្នកសម្របសម្រួលសិទ្ធិជនជាប់ចោទនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លោក ហ៊ុន សៀងហាក់ យល់ឃើញថា
ការរឹតត្បិតសិទ្ធិសេរីភាពជនជាប់ឃុំគឺមានន័យថា
ខាងពន្ធនាគាររំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះចាត់ទុកថា ជាគោលការណ៍ច្បាប់
គឺសិទ្ធិរបស់ជនជាប់ចោទមិនត្រូវបានដកហូតសិទ្ធិឡើយ៖ «»។
លោក គឹម សុខ
ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញលោក
គី ឫទ្ធី ផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ កាលពីថ្ងៃទី១០
ខែកញ្ញា ឆ្នាំ២០១៧ និងពិន័យលុយចូលរដ្ឋ ៨លានរៀល។ ក្រៅពីនេះ
តុលាការក៏បង្គាប់ឲ្យលោក គឹម សុខ ត្រូវសងជំងឺចិត្តទៅលោក ហ៊ុន សែន
៨០០លានរៀលផ្សេងទៀត។
សាច់ញាតិលោក គឹម សុខ អះអាងថា អ្នកឃ្លាំមើលពីបញ្ហាសង្គម
និងនយោបាយរូបនេះ នឹងនៅបន្តធ្វើកូដកម្មរហូតមានការដោះលែងលោក កឹម
សុខា។ មិនតែប៉ុណ្ណោះ ប្រសិនបើស្ថានការណ៍នយោបាយនៅតែអួអាប់
និងច្របូកច្របល់ដូចពេលនេះទៀត
លោកនឹងនៅតែបន្តធ្វើកូដកម្មអត់ហូបបាយរហូតសភាពការណ៍វិលទៅរកភាពប្រសើរឡើងវិញ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment