Saturday, November 4, 2017

ពលរដ្ឋ​ថា​ការ​ពង្រាយ​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​ក្នុង​ពិធីបុណ្យ​អុំទូក​ធ្វើ​ឲ្យ​ពួកគេ​ភ័យ​ខ្លាច

ពលរដ្ឋ​ដែល​ចូល​រួម​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ មួយ​ចំនួន​លើក​ឡើង​ថា ពួកគេ​មាន​ការ​ភ័យ​ខ្លាច​នៅ​ពេល​ឃើញ​ក្រុម​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់ ដាក់​ពង្រាយ​ស្ពាយ​កាំភ្លើង​ដើរ​បង្ហាញ​ពេញ​នៅ​ទី​សាធារណៈ។ ប៉ុន្តែ​មេ​ប៉ូលិស​ក្រុង​ភ្នំពេញ និយាយ​ថា ការ​ដាក់​កងកម្លាំង​យ៉ាង​តឹងរ៉ឹង​បែប​នេះ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ពេញលេញ​ជូន​ដល់​ប្រជាពលរដ្ឋ។
​បើ​ទោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចេញ​មុខ​ប្រកាស​ក្ដែងៗ​ថា ប្រទេស​កម្ពុជា កំពុង​មាន​សុខ​សន្តិភាព​ពេញលេញ​ហើយ​ក្តី ប៉ុន្តែ​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ បែរ​ជា​យល់​ថា ប្រទេស​នេះ​ដូច​កំពុង​មាន​ភេរវកម្ម ឬ​ជា​ប្រទេស​ទើប​រំដោះ​បាន​ពី​សង្គ្រាម​ទៅ​វិញ។ ការ​យល់​ឃើញ​របស់​ពលរដ្ឋ​ដូច​នេះ ក៏​ព្រោះតែ​ក្រុម​សមត្ថកិច្ច​ចម្រុះ​កាន់​អាវុធ​គ្រប់​ដៃ ដោយ​គ្មាន​បិទ​បាំង ដើរ​ជា​ក្បួន​នៅ​គ្រប់​ទីតាំង​សាធារណៈ​ដែល​ជា​កន្លែង​ដើរ​លំហែ​របស់​ពលរដ្ឋ។
​ពលរដ្ឋ​ចូល​រួម​ដើរ​កម្សាន្ត​ពិធី​បុណ្យ​អុំទូក​ម្នាក់ លោក អួន អន ប្រាប់​ថា ដោយសារ​នៅ​កន្លែង​ណា​ក៏​លោក​ឃើញ​តែ​សមត្ថកិច្ច​ស្ពាយ​កាំភ្លើង​ដើរ​ធ្វើ​ឲ្យ​ពិធី​ដើរ​សប្បាយ​នេះ​ក្លាយ​ពិធី​ដែល​គួរ​ឲ្យ​បារម្ភ​ពី​សុវត្ថិភាព​ទៅ​វិញ។ លោក​ថា បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​មាន​កងកម្លាំង​ប្រដាប់​អាវុធ​ច្រើន​ជាង​ឆ្នាំ​មុនៗ៖ «»។
​ចំណែក​លោក អ៊ិន បញ្ញា ប្រាប់​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​សមត្ថកិច្ច​យ៉ាង​ច្រើន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ និង​ទីប្រជុំជន។ ពលរដ្ឋ​រូប​នេះ​យល់​ថា លោក​មិន​ជំទាស់​ទៅ​នឹង​ការ​ដាក់​កងកម្លាំង​ដើម្បី​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ទេ ប៉ុន្តែ គួរ​កុំ​បង្ហាញ​រូបភាព​ស​សមត្ថកិច្ច​ស្ពាយ​កាំភ្លើង​ដើរ​ខ្លាំង​ពេក៖ «»។
​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ដូច​នេះ នៅ​ពេល​នៅ​ទីក្រុង​ភ្នំពេញ កំពុង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែល​មាន​រយៈពេល​បី​ថ្ងៃ ហើយ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នេះ ជា​ថ្ងៃ​ទី​២ ហើយ​នៃ​ពិធីបុណ្យ។ ពលរដ្ឋ​រាប់​ម៉ឺន​នាក់​សម្រុក​ទៅ​លេង​ពិធី​បុណ្យ​នេះ​នៅ​ភ្នំពេញ ប៉ុន្តែ​អ្នក​ភ្នំពេញ ឯ​ណោះ​វិញ​បែរ​ជា​នាំ​គ្នា​សម្រុក​ចាក​ចេញ​ពី​ភ្នំពេញ ដើរ​លេង​កម្សាន្ត​នៅ​តាម​បណ្ដា​ខេត្ត​នានា ដែល​ជា​តំបន់​ទេសចរណ៍។
​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ឲ្យ​ដឹង​ថា ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ពិធីបុណ្យ​អុំទូក​នេះ លោក​បាន​ដាក់​កងកម្លាំង​ចម្រុះ​ជាង​មួយ​ម៉ឺន​នាក់។
​ប៉ុន្តែ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ផ្សេង​ពី​នេះ។ លោក​ថា ការ​ពង្រាយ​កងកម្លាំង​ច្រើន​ប្រដាប់​ដោយ​អាវុធ​ដូច​នេះ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ភ័យ​ខ្លាច​ទៅ​វិញ​ទេ។ លោក​បន្ត​ថា កងកម្លាំង​ទាំង​នេះ​ទន្ទឹម​ការងារ​សន្តិសុខ ក៏​អាច​ជា​ត្រៀម​ទប់ស្កាត់​ក្នុង​ករណី​ផ្ទុះ​បាតុភាព​អ្វី​មួយ ខណៈ​បញ្ហា​នយោបាយ​កំពុង​ឡើង​កម្ដៅ​ខ្លាំង៖ «»។
​ប្រជាពលរដ្ឋ​ដែល​ឆ្អែតឆ្អន់​នឹង​សង្គ្រាម និង​មិន​ចង់​ឃើញ​ឧបករណ៍​ធ្វើ​សង្គ្រាម ស្នើ​ទៅ​រដ្ឋាភិបាល​នៅ​ពេល​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​ក្រោយៗ ធ្វើ​យ៉ាង​ណា​កុំ​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ​កាំភ្លើង​ស្ដែង​ច្បាស់ៗ​ពេក គួរ​មាន​ការ​បិទបាំង​ឲ្យ​បាន ឬ​បង្កប់​កងកម្លាំង​ជា​ស៊ីវិល​ល្អ​ជាង​ការ​ដាក់​បង្ហាញ​នៅ​ទី​សាធារណៈ​យ៉ាង​ច្រើន​ដូច​ឆ្នាំ​នេះ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...