Saturday, November 4, 2017

ពលករ​ខ្មែរ​នៅ​ថៃ​ថា​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​បង់​ប្រាក់​​ពេល​ចូល​មក​ខ្មែរ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ

ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ ក្នុង​ខេត្ត​ប៉ៃលិន ភាគ​ច្រើន​ពួកគាត់​ត្អូញត្អែរ​ថា ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បង់​ប្រាក់​ក្រៅ​សេវា​បន្ថែម​ចំនួន ៣០០​បាត​ពី​លើ​ឈ្នួល​ឡាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​បាងកក មក​ដល់​ព្រំដែន​កម្ពុជា-​ថៃ។ ពលករ និង​អ្នក​រត់​ម៉ូតូឌុប​នៅ​ខាង​ទឹក​ដី​ថៃ ជាប់​ព្រំដែន​នេះ​អះអាង​ទៀត​ថា ប្រសិនបើ​ពលករ​ណា​មិន​បង់​ប្រាក់​គ្រប់​ចំនួន​ទេ គឺ​ពួកគេ​មិន​អោយ​ឆ្លង​ដែន​ទៅ​ស្រុក​កំណើត​បាន​ឡើយ។
​ទាំង​ពលករ និង​អ្នក​រស់​នៅ​ក្នុង​ផ្សារ​ថៃ ជាប់​ព្រំដែន​អន្តរជាតិ​ព្រំ ភាគ​ច្រើន​សម្ដែង​ការ​អាណិតអាសូរ​ដល់​ក្រុម​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ថា មាន​ការ​គាបសង្កត់​ជំរិត​យក​ប្រាក់​មក​លើ​ពលករ​ខ្មែរ​ដោយ​អយុត្តិធម៌។
​កំពុង​អង្គុយ​ចាំ​ឡាន​នៅ​ផ្សារ​ផាក់កាត ក្នុង​ទឹកដី​ថៃ ជាប់​ព្រំដែន​ច្រក​អន្តរជាតិ​ព្រំ លោក មាស កម្សត់ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​វិច្ឆិកា ថា លោក​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ជាង​មួយ​ឆ្នាំ​ហើយ។ បុរស​សម្បុរ​សណ្ដែកបាយ វ័យ ៣០​ឆ្នាំ​ប្លាយ​រូប​នេះ​បន្ថែម​ក្នុង​អារម្មណ៍​ភ័យ​ផង​អរ​ផង​ថា អំឡុង​ពេល​ធ្វើការ​នៅ​ទីនោះ គឺ​នៅ​ពេល​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ម្ដងៗ លោក​តែង​តែ​ត្រឡប់​មក​ស្រុក​កំណើត​ជា​ប្រចាំ។ លោក​អះអាង​ថា នៅ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ ពួកគាត់​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​ចំណុះ ១២​កៅអី គឺ​ពី​ទីក្រុង​បាងកក មក​ដល់​ព្រំដែន​ខេត្ត​ចាន់ថាក់បូរី ជាប់​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន ថ្លៃ​សំបុត្រ​ប្រមាណ ៤​ម៉ឺន​រៀល​ក្នុង​ម្នាក់។ លោក​អះអាង​ថា ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពុំ​មាន​បញ្ហា​នោះ​ទេ គឺ​មាន​បញ្ហា​នៅ​ពេល​ចុះ​ពី​លើ​រថយន្ត មាន​មនុស្ស​មួយ​ក្រុម​ប្រចាំ​នៅ​ចំណត​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​ឈ្មោះ អេស.ឌី (SD) មាន​ទីតាំង​នៅ​ផ្សារ​ផាក់កាត ក្បែរ​ព្រំដែន​កម្ពុជា-​ថៃ បាន​បង្ខំ​ពួកគេ​ឲ្យ​បង់​ប្រាក់​ម្នាក់ ៣០០​បាត ឬ​ស្មើ​ប្រមាណ ៣​ម៉ឺន ៧​ពាន់​រៀល​ជា​ថ្នូរ​បាន​បាន​ត្រឡប់​ទៅ​ច្រក​ព្រំដែន​ខ្មែរ៖ «»។
​នៅ​ចំណត​រថយន្តឈ្នួល​នោះ រយៈពេល​ប្រមាណ​ពី ២០​នាទី​ទៅ​កន្លះ​ម៉ោង​គេ​ឃើញ​មាន​ឡាន​ដឹក​ពលករ​មក​ទម្លាក់​ចោល​ម្ដង។ ចំណែក​អ្នក​ធ្វើ​ដំណើរ​មាន​ទាំង​ពលករ​ចេញ​ពី​ប្រទេស​កម្ពុជា និង​ពលករ​ដែល​ត្រឡប់​ពី​ទីក្រុង​បាងកក។
​ទាក់ទង​នឹង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន អេស.ឌី របស់​ជនជាតិ​ថៃ នៅ​ផ្សារ​ផាក់កាត ខេត្ត​ចាន់ថាក់បូរី ថ្លែង​ថា ខាង​ក្រុមហ៊ុន​របស់​លោក​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​យក​ប្រាក់​ពី​ពលករ​ទាំង​នោះ​ឡើយ។ តំណាង​ក្រុមហ៊ុន​រូប​នេះ​អះអាង​ថា ក្រុមហ៊ុន​លោក​ទើប​បើក​ដំណើរការ​ច្រក​ព្រំដែន​មួយ​នេះ​ប្រមាណ ៤​ខែ​ប៉ុណ្ណោះ៖ «»។
​ទោះ​ជា​យ៉ាង​ណា នៅ​ពេល​អាស៊ីសេរី កំពុង​សម្ភាស​តំណាង​ក្រុមហ៊ុន​រថយន្ត​ថៃ ដឹក​ពលករ​ខ្មែរ​នោះ យើង​ឃើញ​មាន​បុរស​សម្បុរ​ស្រអែម​ម្នាក់ អាយុ​ប្រហែល ៤០​ឆ្នាំ ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​កាសែត​រក​ស៊ី​ក្នុង​ស្រុក​នោះ តាម​ដាន​ស្ដាប់​ហើយ​មាន​សកម្មភាព​ឆ្លាចុះឆ្លាឡើង ព្រមទាំង​បាន​ទូរស័ព្ទ​ឆ្លងឆ្លើយ​និយាយ​ជា​ភាសា​ខ្មែរ​ជាមួយ​អ្នក​ខាង​ក្រៅ ហាក់​បី​ដូច​កំពុង​រាយការណ៍​ទៅ​អោយ​បុគ្គល​ណា​ម្នាក់។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​អាស៊ីសេរី សួរ​ថា តើ​ពិត​ជា​មាន​ការ​ទារ​លុយ​ពី​ពលករ​ចំនួន ៣០០​បាត​មែន ឬ​អត់? បុរស​រូប​នេះ​មាន​ឥរិយាបថ​អេះអុញ ប៉ុន្តែ​ឆ្លើយ​ថា ពិត​ជា​មាន​មែន ប៉ុន្តែ​មិន​ដឹង​ប្រាកដ​ថា គេ​យក​ទៅ​អោយ​ខាង​ណា​ខ្លះ​ទេ។
​យ៉ាង​ណា​ក៏ដោយ​ចុះ ក្រុម​អ្នក​ចាប់​ម៉ូយ​ម៉ូតូឌុប​នៅ​ខាង​ទឹក​ដី​ថៃ ព្រំដែន​អន្តរជាតិ​ព្រំ អះអាង​ថា ការ​យក​លុយ​ពី​ពលករ​នេះ​ប្រហែល​ជា​មាន​មនុស្ស​មាន​ឥទ្ធិពល ដោយ​សហការ​គ្នា​រកស៊ី​ក្នុង​ទឹកដី​ថៃ មក​ជា​យូរ​មក​ហើយ។ ពួកគាត់​បន្ថែម​ថា ពលករ​ខ្លះ​ដែល​គ្មាន​លុយ​បង់​អោយ​មនុស្ស​មួយ​ក្រុម​ដែល​ប្រចាំ​នៅ​ចំណត​រថយន្ត​នោះ ត្រូវ​ពួកគេ​គំរាម​ថា បើ​មិន​ឲ្យ​លុយ​នឹង​ត្រូវ​សមត្ថកិច្ច​ច្រក​ព្រំដែន​ចាប់ ហើយ​អាច​អស់​លុយ​ច្រើន​ជាង​នេះ​ជា​ពុំ​ខាន៖ «»។
​នៅ​ពេល​ព្រឹក​ចន្លោះ​ពី ៩ ដល់​ម៉ោង ១២​ថ្ងៃត្រង់ នៅ​ក្នុង​ទឹកដី​ថៃ ជាប់​ច្រក​ព្រំដែន​ផ្សារ​ព្រំ មិន​សូវ​មាន​មនុស្ស​ច្រើន​ទេ គឺ​យូរៗ​ឃើញ​រថយន្ត​ដឹក​អ្នក​ដំណើរ​ទៅ​ច្រក​ព្រំដែន​មួយ​គ្រឿង។
​អ្នក​រត់​ម៉ូតូឌុប​ជនជាតិ​ថៃ នៅ​ផ្សារ​ផាក់កាត ដែល​និយាយ​ភាសា​ខ្មែរ​មិន​សូវ​ច្បាស់​ថ្លែង​ថា លោក​ធ្លាប់​ដឹក​ពលករ​ពី​ច្រក​នេះ​ទៅ​ច្រក​អន្តរជាតិ​ដូង ឬ​ហៅ​ថា ច្រក​ឡែម ជា​ច្រើន​លើក​មក​ហើយ។ អ្នក​រត់​ម៉ូតូឌុប​រូប​នេះ​អះអាង​ថា លោក​អាណិត​ពលករ​ខ្មែរ​ណាស់ ព្រោះ​ពួកគាត់​ចាញ់​បោក​ក្រុមហ៊ុន​ដែល​គេ​​ដឹក​ពី​ទីក្រុង​បាងកក មក​ទម្លាក់​ចោល​នៅ​ព្រំដែន​នេះ ដែល​សាច់ញាតិ​របស់​ពួកគាត់​រង់ចាំ​ច្រក​ឡែម ហើយ​គ្មាន​ប្រាក់​ត្រឡប់​ទៅ​ផ្ទះ​នោះ​ទេ។ អ្នក​រត់​ម៉ូតូ​រូប​នេះ​បន្ថែម​ទៀត​ថា ករណី​នេះ​ប្រហែល​មាន​ការ​ប្រទាក់​ក្រឡា​គ្នា​រក​ស៊ី​ជា​ប្រព័ន្ធ​ដើម្បី​ស្វែងរក​កម្រៃ​ពី​ក្រុម​ពលករ៖ «»។
​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ស្នាក់​ច្រក​ព្រំដែន​ផ្សារ​ផាក់កាត និង​អ្នក​រត់​ម៉ូតូឌុប​ជនជាតិ​ថៃ អះអាង​ថា ក្នុង​មួយ​ឡាន​ដឹក​ពលករ​ពី​ទីក្រុង​បាងកក មក​ចុះ​នៅ​ផ្សារ​ផាក់កាត ខាង​ទឹកដី​ថៃ គឺ​ថ្ងៃ​ធម្មតា ប្រមាណ ១០០ ទៅ ​៣០០​នាក់ ចំណែក​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ ប្រមាណ​ពី ៣០០ ទៅ ៦០០​នាក់​ក្នុង​មួយថ្ងៃ។
អ្នក​អ្នក​រត់​ម៉ូតូ​ឌុប​ជនជាតិ​ថៃ ប្រចាំ​នៅ​ផ្សារ​ថៃ ច្រក​ព្រំដែន​មួយ​នេះ លើក​ឡើង​ថា ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​គេ​ទៀត ក្រុម​ពលករ​ត្រូវ​ពិនិត្យ​មើល​រថយន្ត​នៅ​ទីក្រុង​បាងកក ឲ្យ​បាន​ច្បាស់​មុន​នឹង​ទិញ​សំបុត្រ​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ ព្រោះ​ប្រសិនបើ​មិន​ដូច្នោះ​ទេ ពួកគេ​អាច​នឹង​ត្រូវ​គេ​ដឹក​យក​មក​ទម្លាក់​ចោល​នៅ​ច្រក​មួយ​នេះ ហើយ​ខាត​បង់​ប្រាក់កាស​ចំណាយ​លើ​ថ្លៃ​រថយន្ត ហើយ​ត្រូវ​គេ​ជំរិត​ទារ​ប្រាក់​ទៀត ព្រម​ទាំង​ខាត​ពេលវេលា​ត្រឡប់​ទៅ​ផ្ទះ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...