ប្រទេសមហាអំណាចចិនបានប្រកាសគាំទ្រកម្ពុជាលើដំណើរការអភិវឌ្ឍរបស់ខ្លួន
បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន
ទទួលបានជោគជ័យក្នុងការរំលាយគណបក្សសង្រ្គោះជាតិតាមអំណាចសាលក្រមនៃតុលាការកំពូល។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានលើកឡើងបែបនេះកាលពីថ្ងៃ
សុក្រម្សិលមិញ
នៅក្នុងការសង្ខេបព័ត៌មានប្រចាំថ្ងៃនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន
ថាប្រទេសកុម្មុនីសមួយនេះគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការបន្តដំណើការអភិវឌ្ឍរបស់ខ្លួន
បន្ទាប់ពីឈ្នះសាលក្រមក្នុងការរំលាយគណបក្សប្រឆាំងសង្គ្រោះជាតិ។
គណបក្សប្រឆាំងធំមួយនេះត្រូវបានតុលាការកំពូលប្រកាសសាលក្រមរំលាយចោល
និងបិទផ្លូវតវ៉ាកាលពីថ្ងៃទី ១៦ វិច្ឆិការ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។
ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន
បានរងការថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ពីសហគមន៍អន្ដរជាតិ
ដូចជា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។
ប្រទេសលោកសេរីទាំងនេះ យល់ថា កម្ពុជា
កំពុងឃ្លាតឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ
និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Patrick Murphy បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ធ្នូ បន្...
-
សមាគមពលរដ្ឋខ្មែរចំនួន២ នៅប្រទេសណូវ៉ែលហ្សេឡង់កាលពីថ្ងៃទី៩ ធ្នូ បានដាក់លិខិតមួយទៅកាន់លោកTrevor Mallard ប្រធានរដ្ឋសភាប្រទេ...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...

No comments:
Post a Comment