តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា
បានចេញដីកា
២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្នំត្នោត
២នាក់ ដើម្បីចូលបំភ្លឺតាមបណ្ដឹងរបស់ឈ្មោះ គាវ ហាក់ឡុង
ដែលអ្នកភូមិសង្ស័យថា ជាឈ្មួញលួចកាប់ព្រៃឈើសហគមន៍។
អ្នកភូមិដែលរងការចោទប្រកាន់ទាំង ២នាក់នោះ ម្នាក់ឈ្មោះ ង៉ែត
សុំ និងឈ្មោះ យន្ដ យ័ន្ដ។ អ្នកទាំងពីរអះអាងថា
ពួកគេមិនបានប្រព្រឹត្តិដូចការចោទប្រកាន់របស់តំណាងអយ្យការនោះទេ។
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ឈ្មោះ ខៃ សម្ផស្ស
បានចេញដីកាកោះហៅអ្នកទាំងពីរក្នុងនាមជាជនសង្ស័យដែលបានរារាំង
និងញុះញង់បំផុសបំផុលមិនឲ្យធ្វើផ្លូវ។
ពលរដ្ឋសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្នំត្នោត លោក ង៉ែត សុំ
ដែលរងការចោទថា បានរារាំង និងញុះញង់បំផុសបំផុលមិនឲ្យធ្វើផ្លូវ
ចាត់ទុកដីការបស់តំណាងអយ្យការលើរូបលោកជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋក្នុងសហគមន៍ដែលបានរារាំងមិនឲ្យឈ្មួញធ្វើផ្លូវកាត់ក្នុងដីព្រៃសហគមន៍
ដោយបារម្ភពីការបាត់បង់ដី និងព្រៃឈើ៖ «»។
ពលរដ្ឋរស់នៅក្នុងសហគមន៍ភ្នំត្នោតអះអាងថា
ចាប់តាំងពីថ្ងៃទី៤ រហូតមកដល់ថ្ងៃទី២៤ ខែតុលា
ពួកគេរកឃើញសកម្មភាពឈូសឆាយដីព្រៃសហគមន៍ភ្នំត្នោត
ក្នុងបរិវេណដែលត្រូវអភិរក្ស។
ខាងភាគីគ្រឿងចក្រធ្លាប់អះអាងប្រាប់ពលរដ្ឋក្នុងសហគមន៍ថា
ការឈូសឆាយដីដើម្បីធ្វើផ្លូវចូលក្នុងសហគមន៍
ប៉ុន្តែអ្នកភូមិនៅមិនទាន់ជឿនោះទេ
ដោយបារម្ភក្រោយពីធ្វើផ្លូវរួច
ឈ្មួញនឹងប្រើប្រាស់ផ្លូវនេះដើម្បីដឹកឈើចេញពីព្រៃសហគមន៍។
សមាជិកការពារព្រៃសហគមន៍ភ្នំត្នោតអះអាងថា
សហគមន៍នេះរដ្ឋបានចេញអនុក្រឹត្យប្រគល់ឲ្យពួកគេការពារត្រឹមត្រូវ។
ប្រសិនបើរដ្ឋមានបំណងយកវិញ
ក្រុមពលរដ្ឋក្នុងសហគមន៍នឹងមិនជំទាស់ទេ ប៉ុន្តែបើដី
និងព្រៃក្នុងសហគមន៍ត្រូវបានឈ្មួញទន្ទ្រាន
ពួកគេមិនសុខចិត្តជាដាច់ខាត។ ពលរដ្ឋនៅក្នុងសហគមន៍ភ្នំត្នោត
បានចោទឈ្មួញឈ្មោះ គាវ ហាក់ឡុង ថា តែងមានចេតនារំលោភយកដី
និងព្រៃសហគមន៍។
ពលរដ្ឋរងពាក្យបណ្ដឹងពីឈ្មោះ គាវ ហាក់ឡុង ម្នាក់ទៀត គឺលោក យន្ដ
យ័ន បារម្ភពីពាក្យបណ្ដឹងប្រឆាំងរូបលោក
ខណៈដែលផ្លូវដែលឈ្មួញសុខចិត្តចំណាយលុយធ្វើក្រោមហេតុផលបម្រើផលប្រយោជន៍សហគមន៍នោះ
គឺធ្វើជិតរួចរាល់ហើយ។ លោក យន្ដ យ័ន អះអាងថា
ប្រសិនបើផ្លូវដែលឈ្មួញមានបំណងធ្វើឲ្យសហគមន៍មែន
គួរធ្វើតាមព្រំសហគមន៍ ដោយមិនគួរធ្វើកាត់ក្នុងព្រៃសហគមន៍នោះទេ៖
«»។
ដីព្រៃសហគមន៍ភ្នំត្នោត មានទំហំ ៤៥៨ហិកតារ
មានទីតាំងស្ថិតនៅក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត។
ព្រៃនេះជាប្រភេទព្រៃស្រោង ដែលពលរដ្ឋបីភូមិ គឺភូមិទួល
ភូមិត្រពាំងគុយ និងភូមិត្រពាំងគគីរ នៃឃុំល្បើក ស្រុកឈូក
អាស្រ័យផលដោយការរកដំឡូង ជីកត្រពាំង និងឃ្វាលគោ។ ពលរដ្ឋអះអាងថា
ប្រសិនបើព្រៃឈើក្នុងសហគមន៍ត្រូវបានបាត់បង់
ពួកគាត់មិនអាចអាស្រ័យផលបានទេ
និងឈានទៅដល់ការបាត់បង់ព្រៃដូនតាក្នុងសហគមន៍។
កាលពីថ្ងៃទី៤ ខែតុលា វេលាម៉ោង១០ព្រឹក ក្រុមប្រឹក្សាឃុំល្បើក
លោក ទេព វ៉ាន បានទទួលបញ្ជាពីអភិបាលស្រុកឈូក លោក ខៀវ រិទ្ធិភ័ណ្ឌ
ចុះឃាត់គ្រឿងចក្រដើម្បីឲ្យផ្អាកសកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍
តែមិនបានសម្រេចទេដោយសារកម្មករបើកគ្រឿងចក្រស្នើសុំរង់ចាំការអនុញ្ញាតពីអ្នកបើកលុយឲ្យគឺលោក
គាវ ហាក់ឡុង ជាមុនសិន។
ឈ្មួញដែលពលរដ្ឋសង្ស័យថា
ឈូសឆាយដីដើម្បីដឹកឈើចេញពីសហគមន៍ឈ្មោះ គាវ
ហាក់ឡុង។ក្រោយមានភាពចម្រូងចម្រាសចំពោះការធ្វើផ្លូវកាត់ព្រៃសហគមន៍នេះ
លោក គាវ ហាក់ឡុង
បានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខែត្រកំពត
ដើម្បីកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្នំត្នោត ២នាក់
ទៅបំភ្លឺនៅថ្ងៃទី៧ ខែវិច្ឆិកា ក្រោមបទរារាំង
និងញុះញង់មិនឲ្យធ្វើផ្លូវ។ ពលរដ្ឋអះអាងថា
គ្មាននរណាមិនចង់បានផ្លូវធ្វើដំណើរទេ
ប៉ុន្តែប្រសិនបើផ្លូវនេះបម្រើផលប្រយោជន៍ឲ្យឈ្មួញដឹកឈើចេញពីព្រៃសហគមន៍
ពួកគេនឹងមិនទទួលយកផ្លូវនោះជាដាច់ខាត។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីលោក គាវ ហាក់ឡុង
ដើមបណ្ដឹងប្ដឹងអ្នកភូមិបានទេនៅថ្ងៃទី៣ ខែវិច្ឆិកា។
ប៉ុន្តែកន្លងមកលោកធ្លាប់ប្រាប់អាស៊ីសេរីថា
លោកមិនបានរំលោភយកដីព្រៃសហគមន៍នោះទេ។ លោកធ្លាប់អះអាងថា
បានទិញដីនៅតំបន់នោះចំនួន ២៣៩ហិកតារ ពីប្រជាពលរដ្ឋ
៦០គ្រួសារនៅឆ្នាំ២០០៨ ដោយមានសំអាងផ្លូវច្បាប់ច្បាស់លាស់។
កន្លងមកអ្នកភូមិក្នុងសហគមន៍ចំនួន ៨នាក់
និងសកម្មជនការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ម្នាក់
បានដាក់ពាក្យបណ្ដឹងប្ដឹងលោក គាវ ហាក់ឡុង
ពីបទកាប់រានដីព្រៃសហគមន៍ភ្នំត្នោត នៅស្រុកឈូក ខេត្តកំពត
ដោយខុសច្បាប់។ លោក គាវ ហាក់ឡុង ធ្លាប់បញ្ជាក់ឲ្យអាស៊ីសេរី ដឹងថា
លោកនឹងមិនលើកលែងដល់អ្នកដែលប្ដឹងលោកនោះទេ
គឺនឹងប្ដឹងបកវិញតាមផ្លូវតុលាការ។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិដីធ្លី
និងធនធានធម្មជាតិនៃសមាគមសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍
ហៅដីការបស់អយ្យការអមសាលាដំបូងខែត្រកំពត
ជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋអ្នកការពារព្រៃឈើ។ លោក ប៉ែន ប៉ុណ្ណារ៍
អះអាងថា លោកនឹងចេញមុខដាក់ពាក្យប្ដឹងបរិហារទៅសាលាដំបូងខេត្តកំពត
ករណីឈ្មោះ គាវ ហាក់ឡុង ធ្វើផ្លូវកាត់ព្រៃរំលោភលើដី
និងព្រៃសហគមន៍ភ្នំត្នោត នៅស្រុកឈូក ខេត្តកំពត នេះ៖ «»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៩ ចែងថា
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្ដឹងបរិហារប្ដឹងតវ៉ា
ឬប្ដឹងទារសំណងជួសជុលការខូចខាតដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ
របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។
ការដោះស្រាយបណ្ដឹងតវ៉ា
និងសំណងជួសជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការ។
តាមរយៈមាត្រានេះ លោក ប៉ែន ប៉ុណ្ណារ៍ អះអាងថា
លោកបានចេញមុខដាក់ពាក្យប្ដឹងបរិហារចំពោះការរំលោភដី
និងព្រៃរបស់រដ្ឋចំនួន ១១ ពាក្យបណ្ដឹងមកហើយទូទាំងប្រទេស។ លោក ប៉ែន
ប៉ុណ្ណារ៍
ព្រមាននឹងធ្វើពាក្យបណ្ដឹងផ្សេងទៀតដើម្បីប្ដឹងករណីរំលោភយកដីសហគមន៍របស់ឈ្មួញ
និងអ្នកមានអំណាចនៅតំបន់ជម្លោះដីធ្លី ខេត្តកំពត មួយទៀត
គឺនៅចំណុចឃុំត្រពាំងភ្លាំង ស្រុកឈូក៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment