អង្គការមួយនៅសហរដ្ឋអាមេរិក ដែលអះអាងថា មានសមាជិកច្រើនលាននាក់
បានអំពាវនាវទៅរដ្ឋការ លោក ដូណាល់ ត្រាំ
ឲ្យជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយថា
ពលរដ្ឋនៅក្នុងប្រទេសកំពុងដង្ហើយហៅ។
វីដេអូឃ្លីបមួយ បង្ហោះលើបណ្តាញសង្គម
ប្រធានអង្គការសម្ព័ន្ធមិត្តខែ្មរអាមេរិកកាំង លោក ទូច វិបុល បាននិយាយថា
អង្គការលោកបានជំរុញរួចហើយទៅប្រធានាធិបតី លោក ដូណាល់ ត្រាំ
និងព្រឹទ្ធសភាអាមេរិក តាមលិខិតចំហមួយ ខណៈរដ្ឋសភា និងព្រឹទ្ធសភាអាមេរិក
កំពុងធ្វើច្បាប់ថ្មីសំខាន់ៗមួយចំនួននោះ។
លោក ទូច វិបុល និយាយទៀតថា ច្បាប់ថ្មីលេខ២៧៩ ជាក្តីសង្ឃឹម
របស់ពលរដ្ឋខ្មែរច្រើនលាននាក់
ថាអាចដាក់សម្ពាធមករដ្ឋាភិបាលកម្ពុជាឲ្យបើកលំហប្រជាធិបតេយ្យឡើងវិញ។
តំណាងសហគមន៍ខ្មែរអាមេរិកកាំងរូបនេះ ជំរុញឲ្យលោក ដូណាល់ ត្រាំ បំពេញនូវការសន្យា អំឡុងយុទ្ធនាការឃោសនាបោះបោះឆ្នោត ដែលថា «យើងជាពន្លឺនៃក្តីសង្ឃឹមរបស់មនុស្សជាតិ»។ លោកថាសារនយោបាយនេះ គួរជំរុញ កុំឲ្យរបបលោក ហ៊ុន សែន គាបសង្កាត់អ្នកប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា «អ្នកស្រឡាញ់សន្តិភាពចេញមុខជួយអ្នកទាំងឡាយណាដែលបោះដៃសុំឲ្យជួយ។
នៅពេលនេះប្រជាពលរដ្ឋខ្មែរកំពុងសុំលោកប្រធានាធិបតីឲ្យ លោក ដូណាល់ ត្រាំ
ឲ្យជួយហើយ នៅថ្ងៃនេះយើងបានធ្វើនូវអ្វីដែលយើងត្រូវធ្វើ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ
ហាក់មិនចាប់អារម្មណ៍ទៅនឹងសារអំពាវនាវនេះទេ ដោយលោកថាកម្ពុជា
ពេលនេះមិនស្ថិតក្រោមអាណានិគមរបស់អាមេរិកទេ។
យ៉ាងនេះក្តីអ្នកវិភាគធ្លាប់ព្រមានថា
កម្ពុជានឹងខាតបង់បើបង្កើតកម្តៅការទូតជាមួយប្រទេសលោកសេរី
ឬថាកម្ពុជាព្យាយាមដើរចេញពីគន្លងប្រជាធិបតេយ្យនោះ។
ទោះជាយ៉ាងណា ក្រោយពីកម្តៅនយោបាយនៅកម្ពុជាឡើងខ្ពស់ សហគមន៍អន្តរជាតិ
មានសហរដ្ឋអាមេរិក សហភាពអឺរុប បារាំង ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់
សហភាពអន្តរជាតិ IPU ដែលមានសមាជិក១៧៣ប្រទេស
និងប្រទេសមួយចំនួនទៀត បាន ព្រមានផងដែរថា
កម្ពុជាអាចនឹងត្រូវដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើមិនបើកលំហ
ប្រជាធិបតេយ្យ និងដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា
នោះ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment