សង្គមស៊ីវិលធ្វើការងារផ្នែកបោះឆ្នោតលើកឡើងថា
ក្រុមមន្ត្រីគណបក្សប្រឆាំងដែលរត់ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
តាមការអំពាវនាវរបស់លោក ហ៊ុន សែន
មិនបានធ្វើឲ្យប៉ះពាល់ដំណើរការការងារ
និងរចនាសម្ព័ន្ធរបស់គណបក្សនៅតាមឃុំ-សង្កាត់ឡើយ។
ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា
គណបក្សរបស់លោកកំពុងរៀបចំបញ្ជីឈ្មោះបេក្ខជនដើម្បីបញ្ជូនទៅក្រសួងមហាផ្ទៃ
ឲ្យទទួលស្គាល់ជាមុនសិនមុនពេលបញ្ជូនទៅ គ.ជ.ប។
មន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស
ប្រាប់ថា
នៅពេលដែលគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត គ.ជ.ប
តម្រូវអោយគណបក្សដែលបាត់បង់បេក្ខជនពេញសិទ្ធិ
និងបេក្ខជនបម្រុងណាមួយត្រៀមដាក់បេក្ខជនបំពេញបន្ថែម។
ខណៈមានការចាកចេញរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ
ខេត្ត របស់គណបក្សសង្គ្រោះជាតិ
ម្ដងមួយៗទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លោក កន សាវាង្ស
មើលឃើញថា គណបក្សសង្គ្រោះជាតិ
មានលទ្ធភាពយកបេក្ខជនថ្មីទៅជំនួសអ្នកដែលលាឈប់ទាំងនោះបាន៖ «»។
លោក កន សាវាង្ស បន្តទៀតថា បើទោះបីជារូបភាពនៃការចាកចេញ
លើទិដ្ឋភាពនយោបាយជាការបង្ហាញថា គណបក្សនេះមានការបែកបាក់ក្តី
ប៉ុន្តែមិនចោទជាបញ្ហាដល់គណបក្សប្រឆាំងឡើយ។
ការលើកឡើងរបស់លោក កន សាវាង្ស ធ្វើឡើងខណៈការបោះឆ្នោតព្រឹទ្ធសភានឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំ២០១៨ ខាងមុខ។
សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់អាស៊ីសេរី
នៅថ្ងៃទី៧ ខែវិច្ឆិកា នេះថា
គណបក្សរបស់លោកកំពុងធ្វើការតាមនីតិវិធី
ដោយលុបឈ្មោះអ្នកចាកចេញពីគណបក្សជាមុនសិន
បន្ទាប់មកត្រូវបញ្ជូនឈ្មោះបេក្ខជនថ្មីទៅក្រសួងមហាផ្ទៃ។
លោកបន្តថា ក្រោយពីក្រសួងមហាផ្ទៃ ទទួលស្គាល់រួច
គណបក្សនឹងបញ្ជូនឈ្មោះបេក្ខជនទាំងនោះទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ហៅកាត់ គ.ជ.ប។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្ន
នៅមិនទាន់ឲ្យដឹងពីចំនួនបេក្ខជនដែលគណបក្សយកទៅដាក់ជំនួសអ្នកដែលរត់ចោលគណបក្សសង្គ្រោះជាតិ
នៅឡើយទេ៖ «»។
នៅពេលសារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងលោក ហ៊ុន សែន
ចុះផ្សាយថា មានមន្ត្រីគណបក្សសង្គ្រោះជាតិ ជាង
៦០រូបហើយបានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា លោក អ៊ូ
ច័ន្ទរ័ត្ន អះអាងថា
របាយការណ៍ដែលលោកទទួលបានគឺមានមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន
៤៩នាក់ប៉ុណ្ណោះ ដែលបានចាកចេញពីគណបក្សសង្គ្រោះជាតិ។
ទោះយ៉ាងនេះក្តីលោកថា ចំនួននេះមិនដល់មួយភាគរយផង
បើធៀបចំនួនសមាជិកក្រុមប្រឹក្សាសមាជិកសភា
និងសមាជិកព្រឹទ្ធសភារបស់គណបក្សសង្គ្រោះជាតិ ដែលមានជិត
៦ពាន់នាក់នោះ។
ខណៈចំនួនក្រុមប្រឹក្សារបស់គណបក្សប្រឆាំងរត់មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
នៅតិចតួចនេះ លោក ហ៊ុន សែន បានអំពាវនាវតាមទូរទស្សន៍ផង
និងតាមហ្វេសប៊ុក (Facebook) ផង
ទទូចឲ្យពួកគេចាកចោលដំបូលព្រះអាទិត្យមករួមរស់ក្រោមទង់ទេវតាវិញម្តង។
មេដឹកនាំគណបក្សកាន់អំណាចដែលលើកបន្តុបដោយរដ្ឋាភិបាលវៀតណាម
និងជាអតីតទាហានខ្មែរក្រហមរូបនេះ
ក៏បានប្រកាសផ្ដល់ជម្រើសរបស់មន្ត្រីគណបក្សប្រឆាំងមានតែពីរគត់
គឺទៅធ្វើស្រែចម្ការ ឬចុះចូលនឹងបក្សកាន់អំណាច។
ចំណែកមេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សៀក មេគង្គ
ប្ដេជ្ញាថា លោកមិនរត់ចោលគណបក្សសង្គ្រោះជាតិ
និងរត់ចោលតំណែងរបស់លោកដែលទទួលបានពីគាំទ្ររបស់ពលរដ្ឋប្រជាពលរដ្ឋនោះឡើយ។
លោកបន្តថា តម្លៃរបស់លោកគឺការស្មោះត្រង់នឹងគណបក្សសង្គ្រោះជាតិ
និងពលរដ្ឋ ដូច្នេះលោកមិនក្បត់ឆន្ទៈ
និងភាពស្មោះត្រង់របស់លោកទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
ដើម្បីរក្សាតំណែងដដែលតាមការអូសទាញរបស់លោក ហ៊ុន សែន នោះឡើយ៖ «»។
ចំណែកសមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងមួយចំនួនដែលបានចុះចូលជាមួយគណបក្សកាន់អំណាចរអ៊ូរទាំថា
ពលរដ្ឋលែងសូវរាប់រកពួកគេដូចមុនទៀតហើយ។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន
ជ័យ អះអាងថា បើទោះបីជាគណបក្សសង្គ្រោះជាតិ កំពុងរងគ្រោះ
ប៉ុន្តែលោកថា បញ្ហានេះក៏ជាឱកាសធ្វើឲ្យគណបក្សនេះដឹងថា
មាននរណាខ្លះនៅស្ម័គ្រស្មោះ
ហើយនរណាខ្លះទៀតរត់ចោលបក្សនៅពេលបក្សជួបបញ្ហា។ លោកបន្តថា
អ្នកនយោបាយដែលចេញពីគណបក្សមួយទៅគណបក្សមួយដើម្បីរក្សាអំណាច
ឬតំណែងរបស់ខ្លួនគឺជាអ្នកធ្វើនយោបាយដើម្បីតែអំណាចនិងបុណ្យស័ក្ដិតែប៉ុណ្ណោះ
មិនមែនដើម្បីប្រយោជន៍ពលរដ្ឋពិតប្រាកដនោះទេ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...

No comments:
Post a Comment