ប្រទេសរុស្ស៊ី
បានពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន នៅសមុទ្រទឹកកក ប៉ែកខាងជើង
ផែនដី ហើយនឹងដាក់ឲ្យប្រចាំការ នៅទីនោះ
គឺប្រព័ន្ធការពារដែនអាកាសធុនថ្មីៗ -សេចក្តីនេះ ប្រកាសថ្ងៃ សុក្រទី
៣វិច្ឆិកា ដោយមេបញ្ជាការកងនាវារុស្ស៊ីនៃភូមិភាគឧត្តរ
ហេតុដែលរំលេចឲ្យឃើញពី ការយកចិត្ត ទុកដាក់ កាន់តែខ្លាំងឡើង
របស់ម៉ូស្គូ ទៅលើតំបន់យុទ្ធសាស្ត្រនេះ។
“រាល់តែកោះ
ក្នុងសមុទ្រ Arctique ជាទីដែលមានមូលដ្ឋានរបស់កងនាវារុស្ស៊ី
ប្រចាំភូមិភាគឧត្តរ ស្ថិតនៅ សុទ្ធតែប្រដាប់ទៅដោយព្រលានថ្មីៗ
ដែលអាចដំណើរការគ្រប់រដូវ ហើយអាចទទួលឲ្យចុះចត គឺ យន្ដហោះ ប្រភេទណាក៏ដោយ”
- នេះជាសេចក្តីថ្លែងការណ៍របស់មេបញ្ជាការកងនាវារុស្ស៊ីប្រចាំ ភូមិភាគ
ឧត្តរ លោក ឧត្តមនាវីទោ Nicolai Levmenov
ដែលលើកយកទៅផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax ។
គាត់បង្ហើបឲ្យដឹងថា ៖ រុស្ស៊ីកំពុងរៀបចំដាក់ឲ្យដំណើរការនៅទីនោះ
គឺប្រព័ន្ធឃ្លាំមើលផ្ទៃមេឃ និង ផ្ទៃសមុទ្រ នៃតំបន់ផ្លូវឆ្លងឦសាន
គ្រាន់នឹងធានានូវការត្រួតពិនិត្យទាំងស្រុងលើ លំហអាកាសនៅត្រង់
តំបន់ណា នៃសមុទ្រអារទិក ដែលស្ថិតនៅក្រោមការត្រួតត្រារបស់រុស្ស៊ី។
បណ្តាប្រព័ន្ធការពារដែនអាកាស ក៏នឹងត្រូវពង្រឹងនៅតំបន់ ក្រោយពីប្រព័ន្ធបែបនេះមួយដំបូង មានដាក់ឲ្យ ប្រចាំការ កាលពីឆ្នាំ ២០១៥ នៅអំបូរកោះ Novaya-Zemlia ប្រែមកថា” ដីថ្មី “។
ប៉ុន្មានឆ្នាំចុងក្រោយ រុស្ស៊ី បានបង្កើនយ៉ាងបង្គួរ វត្តមានយោធារបស់ខ្លួន ក្នុងសមុទ្រឧត្តរ អារទិក ដោយធ្វើ នៅទីនោះ គឺលំហាត់សឹកទ្រង់ទ្រាយធំ ទាំងសាងសង់ជាមូលដ្ឋាននានា ដែលអាចដំណើរការក្នុង របប ផ្គត់ផ្គង់ដោយខ្លួនឯង។
ប៉ុន្មានថ្ងៃមុន ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ក្នុង៥ឆ្នាំចុងក្រោយ បានរកឃើញកោះថ្មីៗចំនួន១១ និង ដៃសមុទ្រចំនួន៦ ក្នុងសមុទ្រអារទិក ការកឃើញនេះក្លាយជា កត្តាបន្ថែមសម្រាប់រុស្ស៊ី ទាមទារធ្វើជា ម្ចាស់លើតំបន់ជាប់វិវាទ ដែលមានផ្ទៃក្រឡា ១លាន២សែនគ.ម.ការ៉េ ហើយដែលរុស្ស៊ីប្រាថ្នាតាំងអធិបតយ្យ ខ្លួន ក្នុងពាក្យដាក់ទៅ អសប តាំងពីឆ្នាំ ២០១៥។
នាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរុស្ស៊ី កាលពីកន្លះឆ្នាំមុន លោកប្រធានាធិបតិ វ៉្លាឌីមៀរ ពូទីន បានគូសបញ្ជាក់ពី សារៈសំខាន់នៃសមុទ្រអារទិក សម្រាប់រុស្ស៊ី”ពង្រឹងគោលជំហរខ្លួនក្នុងលោក” និង ដើម្បី”ផលប្រយោជន៍ សេដ្ឋកិច្ច “ របស់រុស្ស៊ី។
ម៉ូស្គូក៏សង្ឃឹមប្រើផ្លូវឆ្លងឦសាន ដែលភ្ជាប់មហាសមុទ្រអាត្លង់ទិក ទៅនឹងមហាសមុទ្រប៉ាស៊ីហ្វិក ហើយ ដែល ត្រូវសម្រួលការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់អាស៊ីអគ្នេយ៏។ ផ្លូវសមុទ្រនេះ អាចប្រើ ក្នុងរយៈពេលប៉ុន្មានខែនៃរដូវក្តៅ កាលដែលទឹកកករលាយទៅ ដោយវានឹងដើរតួកាន់តែធំធេង ក្នុងការផ្តោះប្តូរពាណិជ្ជកម្មអន្តរជាតិ៕

No comments:
Post a Comment