រដ្ឋសភា នៅថ្ងៃទី២១ វិច្ឆិកា
សម្រេចលុបឈ្មោះតំណាងរាស្ត្រគណបក្សប្រឆាំង ៥៥រូប
និងជំនួយការរបស់ពួកគេ ចេញពីបញ្ជីប្រាក់ខែ
រួមទាំងរឹបអូសសម្ភារៈប្រើប្រាស់ផ្សេងទៀត
ទុកជាសម្បត្តិរដ្ឋផងដែរ។
កាសែតក្នុងស្រុកបានស្រង់សម្ដីអគ្គលេខាធិការ
និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង នៅថ្ងៃទី២១ វិច្ឆិកា ថា
ទាំងតំណាងរាស្ត្រ ទីប្រឹក្សា និងជំនួយការជាង ១០០នាក់
ត្រូវបានលុបចេញពីបញ្ជីក្របខ័ណ្ឌ ដោយត្រូវអស់មុខងារ
និងប្រាក់ខែចាប់ពីខែវិច្ឆិកានេះតទៅ។
លោក ឡេង ប៉េងឡុង បន្តថា សម្ភារៈប្រើប្រាស់ផ្សេងទៀត ដូចជា
រថយន្តទំនើបៗ កុំព្យូទ័រ សម្ភារៈការិយាល័យ
ក៏ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋដែរ។
គណបក្សសង្គ្រោះជាតិ
ត្រូវតុលាការកំពូលសម្រេចរំលាយកាលពីថ្ងៃទី១៦ វិច្ឆិកា
តាមអំណាចសាលដីកា ក្រោយមានបណ្ដឹងពីក្រសួងមហាផ្ទៃ
ដែលចោទគណបក្សប្រឆាំងធំមួយនេះ
ពីបទឃុបឃិតជាមួយបរទេសចង់រំលំរដ្ឋាភិបាល។
ក្រៅតែពីការរំលាយបក្សនេះ
តុលាការក៏ហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងជាង ១០០រូប
មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ។ ចំពោះការរំលាយបក្សនេះ សហគមន៍ជាតិ
និងអន្តរជាតិបានថ្កោលទោសរដ្ឋាភិបាលយ៉ាងខ្លាំង ដែលពួកគេចាត់ទុកថា
ជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
យានអវកាស Falcon 9 របស់ក្រុមហ៊ុន SpaceX ត្រូវបានបាញ់បង្ហោះដើម្បីដឹកទំនិញទៅឲ្យអវកាសយានិក ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Patrick Murphy បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ធ្នូ បន្...

No comments:
Post a Comment