អង្គការប្រឆាំងអំពើពុករលួយ និងការពារធនធានធម្មជាតិ រកឃើញថា
ក្នុងមួយថ្ងៃៗឈ្មួយសម្រុកដឹកឈើចេញពីជួរភ្នំពេញក្រវាញ
ឆ្លងកាត់ច្រកទាន់ហន់ ខេត្តកំពត ទៅប្រទេសវៀតណាម មិនតិចជាង
១០០ម៉ែត្រគូបឡើយ។ បទល្មើសព្រៃឈើទាំងនេះ អាចដំណើរការទៅបាន
គឺមានការសហការជាប្រព័ន្ធ ក្រោមរូបភាពអំពើពុករលួយរវាងឈ្មួញ
មន្ត្រីជំនាញផ្នែកបរិស្ថាន
និងអង្គការដែលអនុវត្តគម្រោងលើអភិរក្សព្រៃឈើផង។
អ្នកជំនាញបរិស្ថានវាយតម្លៃថា ឈើប្រណិតនៅតាមជួរភ្នំក្រវាញ
ចាប់ពីខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង
អាចនឹងត្រូវរលាយក្នុងរយៈពេល ៣ឆ្នាំទៀតយ៉ាងយូរ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ
ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋលោក ជា
ហ៊ាន ឲ្យដឹងថា សព្វថ្ងៃនេះឈើប្រណិតរួមមានធ្នង់ នាងនួន និងគ្រញូង
ជាដើម ត្រូវបានគេកាប់បំផ្លាញជិតផុតពូជទៅហើយ
នៅតាមជួរភ្នំក្រវាញ។ លោកបន្តថា
អ្នកដែលនៅពីក្រោយនៃការកាបបំផ្លាញនេះ
គឺជាមន្ត្រីកងរាជអាវុធហត្ថនៅក្នុងខេត្តកំពង់ស្ពឺ
និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាដើម។
មន្ត្រីជំនាញរូបនេះបន្តថា
ឈើដែលកាប់បានតាមរយៈការជួលឲ្យពលរដ្ឋនៅក្នុងមូលដ្ឋានកាប់នោះ
គឺត្រូវប្រមូលដឹកនាំចេញពីតំបន់ចំនួន ៣ រួមមាន ច្រកអូរត្រាវ
និងច្រកជាំ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
នៅមានច្រកសំខាន់មួយទៀត គឺដឹកចេញពីឃុំចំបក់ស្រុកភ្នំស្រួច
កំពង់ស្ពឺ។
អនុផលព្រៃឈើទាំងនេះ ត្រូវដឹកចូលទៅប្រទេសវៀតណាម
តាមច្រកទាន់ហន់ខេត្តកំពត ដែលមានជនជាតិវៀតណាម ឈ្មោះ សឺរ ស
ត្រូវជាកូនប្រសារបស់មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ជាអ្នកឈរជើងទិញ៖ «»។
របាយការណ៍របស់អង្គការប្រឆាំងអំពើពុករលួយ
ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បង្ហាញថា
ក្នុងមួយថ្ងៃៗ អនុផលព្រៃឈើទាំងនេះ ត្រូវដឹកជញ្ជូនយ៉ាងតិចណាស់
១០០ម៉ែត្រគូបដែរចូលទៅប្រទេសវៀតណាម។ ដោយឡែក លោក ប្រាក់ ស៊ីឡេង
ដែលជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រចាំការនៅច្រកអូរត្រាវ វិញ
រងការចោទប្រកាន់ថា
ជាអ្នកដែលប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតពីបទល្មើសព្រៃឈើនេះ។
បដិសេធក្នុងការឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់នេះ លោក ប្រាក់
ស៊ីឡេង បានលើកទូរស័ព្ទរួចក៏ផ្ដាច់ទៅវិញ នៅពេលសួរថា
តើលោកជាអ្នកទទួលខុសត្រូវចំពោះអំពើពុករលួយជាថ្នូរបើកផ្លូវឲ្យមានបទល្មើសព្រៃឈើកើតឡើងមែន
ឬយ៉ាងណា?
អាស៊ីសេរី ពុំអាចស្វែងប្រភពទាក់ទងពីលោក ឆេង ឡុង
ដែលជាសេនាធិការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ដែលរងការចោទប្រកាន់ថា
ជាមេឈ្មួយបិទមុខដ៏ធំក្នុងបទល្មើសព្រៃឈើនៅចំណុចជួរភ្នំក្រវាញ។
មន្ត្រីជំនាញផ្នែកអភិរក្សបរិស្ថាន
នៃអង្គការមិនមែនរដ្ឋាភិបាលអះអាងថា សព្វថ្ងៃនេះលោក ឆេង ឡុង
នៅតែរួមចំណែកបំផ្លាញព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ
តែមិនចេញមុខរកស៊ីដោយផ្ទាល់ទេ គឺប្រើមេការដើរតួជំនួស។
លោក ផាន់ វាសនា ដែលត្រូវគេអះអាងថា
ជាមេការរបស់មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
និងជាអ្នកចាត់ចែងការងារទូទៅក្នុងការប្រមូលអនុផលព្រៃឈើ
បានបដិសេធនឹងការចោទប្រកាន់នេះ។ធ្លាប់ជាអ្នកទោសព្រោះបទល្មើសព្រៃឈើនេះ
លោក ផាន់ វាសនា ទទួលស្គាល់ថា ពីមុនលោកធ្លាប់រកស៊ីមុខរបរនេះមែន
ប៉ុន្តែសព្វថ្ងៃនេះបានបោះបង់ចូលអស់ហើយ៖ «»។
លោក ជា ហ៊ាន
ជាមន្ត្រីអង្គការសង្គមស៊ីវិលដែលសកម្មនឹងការអភិរក្សធនធានធម្មជាតិ
នៅតាមជួរភ្នំក្រវាញ លើកឡើងថា
ការរលាយទៅនៃឈើប្រណិតនៅជួរភ្នំក្រវាញនេះ
ក៏រួមចំណែកការទទួលខុសត្រូវរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែរ។
លោកបន្តថា អង្គការអន្តរជាតិមួយនេះ
ដែលមានបេសកកម្មទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ
ដែលគ្រប់ដណ្ដប់ក្នុងតំបន់ខេត្តពោធិ៍សាត់ កោះកុង និងខេត្តកំពង់ស្ពឺ
ប៉ុន្តែមិនបានអនុវត្តតាមគោលការណ៍ដែលខ្លួនមានឡើយ។ ផ្ទុយទៅវិញ
ស្ថាប័នមិនមែនរដ្ឋាភិបាលមួយនេះ
ក៏បើកផ្លូវឲ្យមានបទល្មើសព្រៃឈើដែរ ក្រោមរូបភាពអំពើពុករលួយ។
អាស៊ីសេរី ពុំអាចសុំប្រតិកម្មនឹងការលើកឡើងនេះបានភ្លាមៗទេ
ពីតំណាងអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ
ដោយសារទូរស័ព្ទពុំអាចទាក់ទងបាន។ យ៉ាងនេះក្ដី លោក ជា ហ៊ាន យល់ឃើញថា
ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ
នឹងត្រូវរលាយបាត់បង់ក្នុងពេលយ៉ាងយឺតបំផុត ៣ឆ្នាំខាងមុខនេះ
ប្រសិនបើឈ្មួយឈើនៅតែបិទមុខ ជ្រកក្រោមផ្លាកនគរបាល
និងមន្ត្រីបរិស្ថាន ដូចសព្វថ្ងៃនេះទៀត។ កាន់តែអាក្រក់ជាងនេះ
គឺកត្តាអំពើពុករលួយ បើនៅតែចាក់ឫសដ៏នៅក្នុងស្ថាប័នរដ្ឋ និងឯកជន
ធនធានធម្មជាតិនឹងត្រូវរលាយ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment