តុលាការកំពូលកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ
បានបើកសវនាការសួរដេញដោលលើសកម្មជនដីធ្លីបឹងកក់ចំនួន៤នាក់ជុំវិញដំណើររឿងជេរប្រមាថមន្រ្តីរាជការសាធារណៈនៅមុខសាលារាជធានីភ្នំពេញកាលពីឆ្នាំ២០១១កន្លងទៅ។
បន្ទាប់ពីចំណាយពេលប្រមាណជាងពីរម៉ោងនៅព្រឹកនេះ
ចៅក្រមតុលាការកំពូលបានសម្រេចថា នឹងប្រកាសសាលដីកានៅថ្ងៃទី៨
ខែធ្នូខាងមុខនេះ។
សវនាការរបស់តុលាការកំពូលនៅថ្ងៃនេះ
គឺធ្វើឡើងតាមបណ្តឹងសារទុក្ខរបស់ក្រុមសកម្មជនដីធ្លីតំបន់បឹងកក់ទាំងបួននាក់
គឺអ្នកស្រីទេព វន្នី អ្នកស្រីបូ ឆវី អ្នកស្រីគង់ ចាន់ថា
និងអ្នកស្រីហេង មុំ
ដែលជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនាពេលកន្លងមកដែលផ្តន្ទាទោសឲ្យពួកគេជាប់ពន្ធនាគារ៦ខែ។
ទោស ៦ ខែនេះ គឺក្រោមបទប្រកាន់ប្រមាថអ្នករាជការសាធារណៈ
និងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។
សូមបញ្ជាក់ថា កាលពីចុងខែវិច្ឆិកាឆ្នាំ២០១១ ក្រុមអ្នកភូមិបឹងកក់ដែលជាតំបន់រ៉ាំរ៉ៃដោយជម្លោះដីធ្លីនាពេលនោះ បានប្រមូលផ្តុំគ្នាដើម្បីធ្វើការតវ៉ាស្វែងរកដំណោះស្រាយនៅពីមុខសាលារាជធានីភ្នំពេញ។ នៅពេលនោះ ស្រ្តីបួននាក់ខាងលើ ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយចោទថា បានជេរប្រមាថមន្រ្តីរាជការសាធារណៈ ហើយតុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសពួកគេរយៈពេល៦ខែនៅក្នុងពន្ធនាគារ។ ប៉ុន្តែពួកគេបានស្នើសុំនៅក្រៅឃុំ ហើយបន្តប្តឹងជំទាស់រហូតមកដល់តុលាការកំពូលនៅថ្ងៃនេះ ដើម្បីឲ្យទម្លាក់បទចោទប្រកាន់មកលើពូកគេ។
អ្នកស្រីបូ ឆវី អ្នកភូមិបឹងកក់ម្នាក់ក្នុងចំណោមបួននាក់នោះ បានអះអាងថា ពួកគេមិនបានជេរប្រមាថមន្រ្តីរាជការសាធារណៈដូចការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការសាលាដំបូងរាជធានីភ្នំពេញនោះទេ។ តាមអ្នកស្រីបូ ឆវី នៅពេលនោះ គឺពួកគេបានទៅតវ៉ា ដើម្បីតែស្វែងរកដំណោះស្រាយបញ្ហាដីធ្លីរបស់ខ្លួនតែប៉ុណ្ណោះ។ ដោយអះអាងថាខ្លួនគ្មានកំហុសនិងត្រូវតុលាការជាន់ទាបកាត់ទោសទាំងអយុត្តិធម៌នោះ អ្នកស្រីបូ ឆវី បានស្នើឲ្យតុលាការកំពូលទាត់ចោលការសម្រេចផ្តន្ទាទោស និងការតម្តល់ទោសរបស់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ ដើម្បីឲ្យពួកគេមានសេរីភាពពេញលេញឡើងវិញ។
សូមកត់សម្គាល់ថា នៅក្នុងសំណុំរឿងចាស់ឆ្នាំនេះ ក៏មានអ្នកស្រីទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ដ៏លេចធ្លោម្នាក់ផងដែរ។ បច្ចុប្បន្ន អ្នកស្រីទេព វន្នី កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស បន្ទាប់ពីតុលាការបានផ្តន្ទាទោសរយៈពេល២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តទៅនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីឆ្នាំ២០១៣កន្លងទៅ៕

No comments:
Post a Comment