ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី
នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានអញ្ជើញទៅសួរចម្លើយ លោក កឹម សុខា
អតីតប្រធានគណបក្សសង្គ្រោះជាតិ
នៅពន្ធនាគារត្រពាំងផ្លុងផ្ទាល់តែម្ដង។
ក្នុងនោះក្រុមមេធាវីការពារលោក កឹម សុខា បានកត់សម្គាល់ថា
ភាគច្រើននៃសំណួររបស់ចៅក្រមស៊ើបសួរបានសួរដាក់បន្ទុកទៅកាន់កូនក្ដីរបស់ខ្លួន។
លោក ផែង ហេង មេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីការពារក្ដី៥រូប
លោក កឹម សុខាថ្លែងថា គិតមកដល់ថ្ងៃត្រង់នេះ
ការស៊ើបសួរនៅមិនទាន់បញ្ចប់នៅឡើយ ប៉ុន្តែក្រុមមេធាវីលោក កឹម សុខា
កត់សម្គាល់ថា
ស្ថានភាពទូទៅនៃការសួរឆ្លើយហាក់មិនសូវមានភាពតានតឹងទេ
ក៏ប៉ុន្តែសំណួររបស់ចៅក្រមស៊ើបសួរព្យាយាមសួរដាក់បន្ទុកទៅកាន់លោក
កឹម សុខា ច្រើនជាងផ្ដោតលើសំណួរដោះបន្ទុក។
បន្ថែមលើនេះទៀតមេធាវីក៏មើលឃើញថា លោក កឹម សុខា
ក៏មិនបានឆ្លើយទៅតាមអ្វីដែលជាការដាក់បន្ទុករបស់ចៅក្រមស៊ើបសួរដែរ។
ព្រោះនេះជាសិទ្ធិរបស់លោក កឹម សុខា ដូចគ្នាក្នុងការឆ្លើយ
ឬមិនឆ្លើយ។ នេះបើតាម លោក ផែង ហេង។
អំពីសិទ្ធិរបស់ក្រុមមេធាវីក្នុងដំណាក់កាលនេះ លោក ផែង ហេង អះអាងថា ក្រុមមេធាវីមិនអាចលូកមាត់បានទេ ព្រោះនេះជានីតិវិធីនៃគោលការណ៍ច្បាប់ ។ អ្វីដែលច្បាប់បានអនុញ្ញាតនោះ គឺគ្រាន់តែឈរនៅជិតកូនក្ដីផ្ដល់ជាកម្លាំងចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយមុនការស៊ើបសួរចាប់ផ្ដើមក្រុមមេធាវីបានប្រឹក្សាយោបល់ជាមួយកូនក្ដីរួចហើយដែរ។ ទាក់ទងនឹងស្ថានភាពសុខភាពលោក កឹម សុខា វិញមេធាវីមើលឃើញថា កាយសម្បទាមាំមួនមួយជាមួយនឹងសំឡេងឆ្លងឆ្លើយច្បាស់ល្អ ដូចពេលលោកថ្លែងក្នុងវេទិកាសាធារណៈនាពេលកន្លងមកដែរ។ នេះបើតាមលោកមេធាវី ផែង ហេង។
សូមបញ្ជាក់ថា ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅថ្ងៃទី១៦ខែវិច្ឆិកានេះនេះ គឺជាការស៊ើបសួរលើកដំបូងរបស់ចៅក្រមស៊ើបទៅកាន់លោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ៕

No comments:
Post a Comment