ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានជូនដំណឹងដល់ពលរដ្ឋខ្លួន
ដែលកំពុងរស់នៅកម្ពុជា ឲ្យបង្កើនការប្រុងប្រយ័ត្នបញ្ហាសុវត្ថិភាព
ខណៈដែលតុលាការដំណើរការសវនាការសម្រេចលើបណ្ដឹងរំលាយគណបក្សប្រឆាំងនៅថ្ងៃនេះ។
គណបក្សសង្គ្រោះជាតិ ត្រូវបានក្រសួងមហាផ្ទៃប្ដឹងទៅតុលាការកំពូល
ដោយស្នើឲ្យរំលាយបក្សនេះ ហើយសវនាការសម្រេចក្ដីរំលាយបក្សនេះ
កំពុងដំណើរនៅព្រឹកថ្ងៃនេះ។
ខណៈដែលស្ថានភាពនយោបាយកម្ពុជាកំពុងស្ថិតក្នុងភាពតានតឹងនោះ
ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ
បានបង្ហាញក្ដីបារម្ភនៅក្នុងសេចក្ដីដំណឹងមួយកាលពីថ្ងៃម្សិលមិញថា
ការដាក់កម្លាំងការពារច្រើន ដើម្បីទប់ស្កាត់បាតុកម្ម
ឬការតវ៉ាទៅនឹងសេចក្ដីសម្រេចរបស់តុលាការកំពូលលើបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ
អាចនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា ដែលឈានទៅរកការប្រើហិង្សាជាយថាហេតុ។
បើតាមសេចក្ដីជូនដំណឹង ស្ថានទូតអាមេរិក ប្រាប់ឲ្យពលរដ្ឋរបស់ខ្លួន
ឲ្យប្រយ័ត្នសុវត្ថិភាពផ្ទាល់ខ្លួន ដោយថា ត្រូវគេចចេញពីកន្លែង
ដែលមានការប្រមូលផ្ដុំមនុស្សច្រើន ជាពិសេស
តាមដានព័ត៌មានក្នុងស្រុកអំពីស្ថានការណ៍ ដែលអាចនឹងកើតមានឡើង។
តុលាការកំពូល
កំពុងដំណើរការសវនាការក្ដីរំលាយបក្សប្រឆាំងនៅព្រឹកថ្ងៃនេះ
ខណៈដែលកម្លាំងសន្តិសុខចម្រុះរាប់សិបនាក់
និងរបាំងដែកជាច្រើនផ្ទាំង ត្រូវបានដាក់ពង្រាយ
ផ្លូវនានាភ្ជាប់ទៅព្រះបរមរាជវាំង
និងហាងអាជីវកម្មនានានៅជុំវិញបរិវេណតុលាការកំពូល ត្រូវបានបិទ៕
សហគមន៍អន្តរជាតិ បានថ្កោលទោសជាបន្តបន្ទាប់
ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ងរំលាយគណបក្សមួយនេះ
ដោយពួកគេព្រមានពីហានិភ័យនានានៃការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅ
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...

No comments:
Post a Comment