តំណាងរាស្ត្រម្នាក់នៃគណបក្សសង្រ្គោះជាតិ គឺលោក ងឹម ញេង
បានបដិសេធភ្លាមៗ
នូវលិខិតមួយដែលគេថាលោកបានសុំចុះចូលជាមួយគណបក្សកាន់អំណាច។
ការបដិសេធនេះ ធ្វើឡើង០២ថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន បានអំពាវនាវជាថ្មីទៀត ឲ្យមន្ត្រីជាប់ឆ្នោតគណបក្សប្រឆាំង
បន្តចុះចូលឲ្យបានមុនថ្ងៃទី ១៦ វិច្ឆិកា
គឺជាថ្ងៃដែលតុលាការកំពូលបើកសវនាការលើបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ។
អត្ថបទដោយ៖ អ៊ឹង ប៊ុនថន
លោក ងឹម ញេង ជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានបដិសេធថាលោកមិនបានចុះចូលគណបក្សប្រជាជនកម្ពុជា ដូចលិខិតក្លែងក្លាយមួយដែលត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គមនោះទេ។
នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទ តំណាងរាស្ត្របក្សប្រឆាំងរូបនេះ ចាត់ទុកលិខិតក្លែងក្លាយនេះថា “គឺជាអំពើទុច្ចរិតលាបពណ៌របស់ក្រុមមនុស្សល្មោភអំណាច ហើយលោកសូមអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវនិងចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ជាធរមាន”។
សូមបញ្ជាក់ថា លោក ងឹម ញេង ត្រូវបាននគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយបែត បង្អាក់ដំណើរ មិនឲ្យចាកចេញទៅក្រៅប្រទេស កាលពីល្ងាចថ្ងៃទី ២៧ ខែតុលា ដោយប្រាប់ថា លិខិតឆ្លងដែនរបស់លោកត្រូវបានបង្កក។
កាលពីថ្ងៃទី៤វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តអំពាវនាវឲ្យមន្ត្រីជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ រាប់ចាប់តាំងពីតំណាងរាស្ត្រ រហូតដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក។ ការចុះចូល គឺធ្វើឡើង ឲ្យបានមុនថ្ងៃទី ១៦ វិច្ឆិកា។ ជាថ្ងៃដែលតុលាការកំពូលនឹងបើកសវនាការជំនុំជម្រះក្តីលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។
បើតាម លោក ហ៊ុន សែន គណបក្សកាន់អំណាចរបស់លោកនៅតែស្វាគមន៍ចំពោះមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលនៅពេលនេះផ្លូវនៅបើកទូលាយ តែបើការចុះចូលធ្វើឡើងក្រោយថ្ងៃទី១៦វិច្ឆិកា ផ្លូវនឹងតូចជាងមុន។

ការចេញមុខមកអំពាវនាវជាថ្មីប្រមុខបក្សកាន់អំណាចនៅពេលនេះ
គឺធ្វើឡើង បន្ទាប់ពីលោកបានអះអាងថា មានការរារាំង
ឬទប់ស្កាត់មិនឲ្យមានការផ្តាច់ខ្លួននៅក្នុងចំណោមមន្ត្រីគណបក្សប្រឆាំង
និងទំនងជាប្រមុខបក្សកាន់អំណាចចង់ឆ្លើយតបទៅនឹងសំណួរថា
បើគណបក្សសង្គ្រោះជាតិត្រូវរំលាយមែន តើចាំចាប់អ្វីដែលលោក ហ៊ុន សែន
ត្រូវអំពាវនាវឲ្យមានការចុះចូលបែបនេះ? លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានឆ្លើយនឹងសំណួរនេះថា
គឺដោយសារតែលោកមានបំណងល្អជាមួយមន្ត្រីថ្នាក់ក្រោម។
គិតត្រឹមថ្ងៃទី ០៣ វិច្ឆិកា
មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិតែម្នាក់ប៉ុណ្ណោះ
ដែលបានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាច។
ក្រៅពីនោះនៅមានសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង មេឃុំ-ចៅសង្កាត់
រួមទាំងសមាជិកក្រុមប្រឹក្សានិងជំទប់ទី១និងទី២
ប្រមាណជា៥៦រូបប៉ុណ្ណោះ
ដែលបានសម្រេចចិត្តចាកចេញពីគណបក្សរបស់ខ្លួន
តាមការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល។ ប៉ុន្តែ
សម្រាប់គណបក្សសង្គ្រោះជាតិ ចំនួននេះនៅតិចតួចនៅឡើយ
បើប្រៀបធៀបនឹងចំនួនមេឃុំ-ចៅសង្កាត់
និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលខ្លួនបានឈ្នះជាង៥ពាន់នាក់
កាលពីការបោះឆ្នោតនាខែមិថុនា ឆ្នាំ២០១៧កន្លងទៅ៕
No comments:
Post a Comment