មន្រ្តីក្រសួងការបរទេសកម្ពុជា
អំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក
លុបចោលការបង្កកទិដ្ឋាការដល់ក្រុមមន្រ្តីការទូតកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក
ដោយសារតែបញ្ហាជនភៀសខ្លួនខ្មែរ។ ការអំពាវនាវនេះ ធ្វើឡើង
ស្របពេលដែលចៅក្រមសហព័ន្ធសហរដ្ឋអាមេរិក
បានផ្អាកការបណ្តេញជនជាតិខ្មែរជិត១០០នាក់
ចេញពីសហរដ្ឋអាមេរិកភ្លាមៗ ដោយយល់ថា
ជនជាតិអាមេរិកដើមកំណើតខ្មែរទាំងនោះគួរមានសិទ្ធិតតាំងក្តីនៅចំពោះមុខតុលាការ
ប្រឆាំងនឹងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ
មុននឹងត្រូវបណ្ដេញចេញ។
ជាមួយនឹងការប្រកាសស្វាគមន៍ទៅនឹងចំណាត់ការរបស់តុលាការអាមេរិកនៅពេលនេះ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី
បានអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក
លុបចោលបំរាមរបស់ខ្លួនដែលបង្កកទិដ្ឋាការដល់ក្រុមមន្រ្តីការទូតកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក។
ជាទណ្ឌកម្មដែលអាមេរិកដាក់ចេញដោយសារតែរដ្ឋាភិបាលកម្ពុជាកន្លងទៅ
មិនព្រមទទួលយកជនជាតិអាមេរិកដើមកំណើតខ្មែរ
ដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ឲ្យមករស់នៅកម្ពុជាវិញ។
យ៉ាងណាក៏ដោយ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកចំណាត់របស់តុលាការអាមេរិកនេះថា បានផ្តល់យុត្តិធម៌ចំពោះពលរដ្ឋខ្មែរតាមច្បាប់របស់អាមេរិក និងតម្លៃមនុស្សធម៌តាមគោលការណ៍សិទ្ធិមនុស្ស ហើយថាការរិតត្បិតទិដ្ឋាការរបស់រដ្ឋាភិបាលអាមេរិក កាលពីខែកញ្ញាឆ្នាំ២០១៧លើមន្រ្តីកម្ពុជានោះ ធ្វើឡើងមិនមានមូលដ្ឋាន។
បើតាម លោក ជុំ សុន្ទរី ប្រសិនបើ អាមេរិកដកចេញបំរាមទិដ្ឋាការដល់មន្រ្តីការទូតកម្ពុជានោះគឺជាការត្រួសត្រាយផ្លូវ បើកឲ្យមានកិច្ចសហប្រតិបត្តិការឡើងវិញ លើការរុករកអដ្ឋិធាតុទាហានដែលស្លាប់នៅកម្ពុជាសម័យសង្រ្គាម។
កាលពីខែតុលា ឆ្នាំ២០១៧ អាជ្ញាធរទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍នៅអាមេរិក បានបើកប្រតិបត្តិការចុះឆែកឆេរជាបន្តបន្ទាប់ ហើយក៏បានធ្វើការឃាត់ខ្លួនជនជាតិខ្មែរបានប្រមាណ១០០នាក់ ដោយភាគច្រើនក្នុងចំណោមនោះ គឺជាអ្នកដែលបានរត់ភៀសខ្លួន ចេញពីរបបប្រល័យខ្មែរក្រហម កាលពីអំឡុងទសវត្សរ៍៧០។
ប៉ុន្តែចៅក្រមសហព័ន្ធបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មិនអាចបញ្ជូនជនជាតិភាគតិច ៩២ នាក់ពីសហរដ្ឋអាមេរិកភ្លាមៗ ដោយមិនអនុញ្ញាតឱ្យពួកគេមានឱកាសធ្វើការតវ៉ារឿងក្តីនៅក្នុងតុលាការជាមុននោះឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦មករា។
ប្រជាជនខ្មែរដែលភៀសខ្លួនទៅសហរដ្ឋអាមេរិកនៅគ្រាមានសង្រ្គាមស៊ីវិលនោះ ត្រូវបានតុលាការអាមេរិកផ្តន្ទាទោសពីបទព្រហ្មទណ្ឌជាច្រើនករណី ហើយត្រូវបានគេបណ្តេញចេញក្រោយពីទទួលទោសរួចរាល់នៅលើទឹកដីអាមេរិក។
កន្លងមក រដ្ឋាភិបាលកម្ពុជាបានបដិសេធមិនទទួលយកប្រជាជនខ្មែរអាមេរិកធ្វើមាតុភូមិនិវត្តនោះទេ។ ប៉ុន្តែក្រោយមកបានយល់ព្រមទទួលយកដោយភ្ជាប់លក្ខខណ្ឌស្ម័គ្រចិត្ត ខណៈអាមេរិកបិទទិដ្ឋាការដល់ការទូតរបស់កម្ពុជាមួយចំនួននោះ។ បើគិតចាប់ពីឆ្នាំ ២០០២ មក មានពលរដ្ឋខ្មែរ ប្រមាណជាង ៥០០នាក់ហើយ ដែលអាមេរិកបានបញ្ជូនមកកម្ពុជាវិញ៕

No comments:
Post a Comment