មន្ត្រីជាន់ខ្ពស់វៀតណាម បានស្នើទៅអាជ្ញាធរកម្ពុជា
ឲ្យផ្ដល់លិខិតស្នាមស្របច្បាប់ឲ្យបានឆាប់ៗ
ដល់ជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
នេះបើតាមគេហទំព័រនគរបាលជាតិ។
អ្នកនាំពាក្យនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ
ត្រូវបានដកស្រង់សម្ដីដោយគេហទំព័រនគរបាលជាតិ
ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក តូ ឡាំ បានស្នើឡើងបែបនេះ
នៅអំឡុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង
កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
លោក គៀត ច័ន្ទថារិទ្ធ ត្រូវបានដកស្រង់សម្ដីដែលថ្លែងថា៖«ក្នុងជំនួបរវាងសម្តេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា
ជាមួយឯកឧត្តម តូ ឡាំ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនេះ
គឺភាគីវៀតណាមក៏បានសុំឲ្យអាជ្ញាធរកម្ពុជាអនុវត្តការផ្តល់លិខិតស្នាមស្របច្បាប់
ចំពោះជនអន្តោប្រវេសន៍វៀតណាមឲ្យបានឆាប់ផងដែរ »។
មន្ត្រីជាន់ខ្ពស់វៀតណាមរូបនេះ បានស្នើបែបនេះ តែជាង
២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិប័ត្រព័ត៌មានរដ្ឋាភិបាលវៀតណាម
VGP News បានចុះផ្សាយថា
អំឡុងជំនួបក្រៅវេទិកាមេគង្គ-ឡានឆាងលើកទី២ នៅទីក្រុងភ្នំពេញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក
ដែលបានស្នើមករដ្ឋាភិបាលកម្ពុជា
ឲ្យផ្ដល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា។
ក្រុមមេដឹកនាំវៀតណាមបានស្នើបែបនេះជាបន្តបន្ទាប់មកភាគីកម្ពុជា
ក្រោយពីអាជ្ញាធរកម្ពុជាបានចេញបញ្ជាឲ្យដកហូតឯកសាររដ្ឋបាលមិនប្រក្រតីកាន់កាប់ដោយជនបរទេស
ដែលភាគច្រើនលើសលប់កាន់កាប់ដោយជនអន្តោប្រវេសន៍វៀតណាម។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ
បានឲ្យដឹងកាលពីសប្ដាហ៍មុនថា
ក្រសួងមហាផ្ទៃគ្រោងស្នើឲ្យកែប្រែច្បាប់អន្តោប្រវេសន៍
និងច្បាប់សញ្ជាតិ ដោយថា
ដើម្បីផ្ដល់ភាពងាយស្រួលដល់ជនអន្តោប្រវេសន៍
ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានឲ្យដឹងថា ជនបរទេសជាង
៧ម៉ឺននាក់
កំពុងកាន់កាប់ឯកសាររដ្ឋបាលខុសប្រក្រតីនៅក្នុងប្រទេសកម្ពុជា
ក្នុងនោះជនជាតិវៀតណាមមានចំនួនដល់ទៅ ៩៩.៤៩ភាគរយ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment