នៅក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-ឆ្នាំ២០៣០
នៅវិមានសន្តិភាពនាព្រឹកនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
បានបញ្ជាក់ជាថ្មីដោយសង្កត់ធ្ងន់ថា ការបោះឆ្នោតជាតិនៅឆ្នាំនេះ
គឺប្រព្រឹត្តទៅតាមការកំណត់ដោយគ្មានអ្វីប្រែប្រួលនោះទេ។
ការបញ្ជាក់របស់លោកហ៊ុន សែននេះ
ជាឆ្លើយតបទៅនឹងការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ដែលលើកឡើងពីលទ្ធភាពនៃការពន្យារពេលបោះឆ្នោត
ហើយក៏ជាប្រតិកម្មទៅនឹងការជំរុញឲ្យពន្យារពេលការបោះឆ្នោតពីសំណាក់លោកសម
រង្ស៊ីផងដែរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា
៖“ការបោះឆ្នោតនៅពេលខាងមុខ
គ្មានការផ្លាស់ប្តូរអ្វីទាំងអស់មិនថាមានរឿងអ្វីកើតឡើងទេ
ដោយតម្លៃណាក៏ដោយ យើងត្រូវតែបោះឆ្នោតឲ្យខានតែបាន។
ការបញ្ជាក់ជាថ្មីដោយសម្តីម៉ឹងម៉ាត់របស់លោកប្រមុខរដ្ឋាភិបាលកម្ពុជានាពេលនេះ
គឺជាការឆ្លើយបតភ្លាមៗមិនអង្អស់យូរទៅនឹងកាសែតភ្នំពេញប៉ុស្តិ៍ដែលបានចុះផ្សាយនៅថ្ងៃនេះ
ថា នាយករដ្ឋមន្ត្រីកម្ពុជាថា ការបោះឆ្នោតអាចធ្វើមិនបាន
បើមានការច្របូកច្របល់។ ចំពោះការចុះផ្សាយនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន សង្ឃឹមថា
កាសែតភ្នំពេញប៉ុស្តិ៍នឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់លោកឲ្យបានច្បាស់លាស់និងមានការចេះដឹងច្រើនជាងនេះ។
ជាមួយគ្នានេះ
លោកក៏បានរិះគន់ទៅកាន់អ្នកវិភាគដែលបញ្ចេញយោបល់ជុំវិញរឿងនេះផងដែរ។
ជាការកត់សម្គាល់ ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ ក៏ទំនងជាចង់ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកសម រង្ស៊ី។ លោកសម រង្ស៊ី ដែលតាមរយៈបណ្តាញធ្វីតធ័រ(Tweeter)របស់ខ្លូនកាលពីថ្ងៃពុធបានសរសេរថា លោកចង់ដាក់សំណើទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយស្នើឲ្យពន្យារពេលការបោះជាតិនៅក្នុងឆ្នាំ២០១៨នេះ រហូតដរាបណា លោកនិងលោកហ៊ុន សែន អាចធានាបានថា ការបោះឆ្នោតទាំងព្រឹទ្ធសភា និងជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ អាចធ្វើឡើងស្របតាមស្តង់ដារអន្តរជាតិក្នុងកម្រិតអប្បបរមាដែរ។ បើតាមលោកសម រង្ស៊ី ការធ្វើបែបនេះ គឺដើម្បីជៀសវាងអំពើហិង្សា និង ដើម្បីជៀសវាងកម្ពុជាក្លាយទៅជាប្រទេសដែលមិនទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិ។
សម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះ គឺគ្មានការប្រែប្រួលនោះទេ បើទោះបីជាមានហេតុការណ៍អ្វីកើតឡើងក៏ដោយ។លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា ការបោះឆ្នោតនៅកម្ពុជា គឺតម្រូវឲ្យប្រជារដ្ឋកម្ពុជាចូលរួមបោះឆ្នោត ដោយមិនចាំបាច់មានការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិឡើយហើយបញ្ហាសំខាន់គឺស្ថិតលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅវិញទេ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដែលជាការបោះឆ្នោតអសាកលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ រីឯការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលជាបោះឆ្នោតសាកលវិញ នឹងធ្វើឡើងថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨។ មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចបរទេសខ្លះ និងអ្នកវិភាគមួយចំនួនផងបានលើកឡើងថា ការបោះឆ្នោតខាងមុខនេះនឹងមិនធ្វើឡើងស្របតាមបែបបទប្រជាធិបតេយ្យនោះឡើយ។ នេះក៏ព្រោះតែគ្មានវត្តមានគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំបំផុតនៅកម្ពុជាចូលរួម ដោយសារតែគណបក្សនេះត្រូវតុលាការកំពូលកម្ពុជារំលាយចោលទៅហើយកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ៕

No comments:
Post a Comment