ប្រមុខការពារកម្ពុជា
បានព្រមានកម្ទេចចលនាសង្គ្រោះជាតិដែលផ្ដួចផ្ដើមឡើងដោយអតីតមេដឹកនាំបក្សប្រឆាំង
ប្រសិនបើចលនានេះមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសដើម្បីគេចចេញពីបណ្ដឹងជាច្រើនករណីនៅក្នុងតុលាការកម្ពុជានោះ
បានប្រកាសអំពីការផ្ដួចផ្ដើមបង្កើតចលនាសង្គ្រោះជាតិកាលពីថ្ងៃទី១២
ខែមករា បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយនេះ
ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន។
សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានចុះផ្សាយថា
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់
បានប្រកាសប្រាប់កងកម្លាំងប្រដាប់ អាវុធ
ឲ្យត្រៀមខ្លួនបង្ក្រាបចលនាសង្គ្រោះជាតិ ប្រសិនបើរកឃើញថា
ចលនាមួយនេះ ត្រូវបានរកឃើញថា មានវត្តមាននៅកម្ពុជានោះ។
បើតាម Fresh News លោក ទៀ បាញ់ បានប្រកាសព្រមានបែបនេះ
អំឡុងសន្និបាតបូកសរុបការងាររបស់កងរាជអាវុធហត្ថនៅថ្ងៃនេះដោយបានចាត់ទុកចលនាសង្គ្រោះជាតិ
ជាចលនាខុសច្បាប់ ហើយនឹងត្រូវទប់ស្កាត់កុំឲ្យកើតមាននៅកម្ពុជា។
លោក ទៀ បាញ់ ត្រូវបានដកស្រង់ចុះផ្សាយថា៖ «ឥលូវនឹងចលនាសង្គ្រោះជាតិចុងក្រោយ
វាថា រៀបចំឲ្យមានហិង្សានៅកម្ពុជាតែម្ដង ដូច្នេះ ត្រៀមឲ្យហើយទៅ គឺថា
បង្កើតហិង្សាអត់បានទេ បើឃើញថា រៀបចំបង្កើតយើងដាក់មុនហើយ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ
បានឲ្យវីអូឌីដឹងបន្ថែមថា
ក្រសួងបានចាត់ទុកចលនាសង្គ្រោះជាតិនេះ ជាឧទ្ទាមក្រៅច្បាប់
ដោយមិនអនុញ្ញាតឲ្យកើតមាននៅកម្ពុជានោះទេ។ លោកបន្ថែមថា
រហូតមកទល់នឹងពេលនេះ
ពុំទាន់មានសញ្ញាណាមួយនៃការកកើតចលនានេះនៅក្នុងប្រទេសនៅឡើយទេ
ខណៈកងទ័ពបានត្រៀមរួចរាល់ហើយក្នុងការបង្ក្រាប។
លោកថា៖ «អាហ្នឹងយើងចាប់ចងតាមផ្លូវច្បាប់
បើអ្នកខុសច្បាប់ យើងប្រើច្បាប់។ បើប្រឆាំងនឹងយើងដោយអាវុធ
យើងមានផែនការទៅតាមហ្នឹង! ទៅតាមរូបភាពអ្នកដែលធ្វើហ្នឹង។ […]
មកដល់ឥឡូវព័ត៌មានជាផ្លូវការ
យើងអត់ទាន់មានទេបញ្ហាដែលកើតមាននៅស្រុកខ្មែរនោះ ប៉ុន្តែ
បើមាន យើងមិនឲ្យកើតមានជាដាច់ខាត! នៅកន្លែងណាក៏ដោយ
ពេលណាក៏ដោយ គឺយើងមិនអនុញ្ញាតទេ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា
ប្រជាពលរដ្ឋមានសិទ្ធិបង្កើត និងចូលរួមក្នុងចលនាផ្សេងៗ
ដែលដំណើរការដោយអហិង្សា ស្របទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ខណៈចលនាសង្គ្រោះជាតិមិនទាន់ឃើញមាននៅកម្ពុជានៅឡើយ លោកយល់ថា
ការព្រមានពីការបង្ក្រាបរបស់រដ្ឋាភិបាលនេះ
ជាការព្យាយាមបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលត្រូវបានការពារដោយច្បាប់កំពូលប្រទេស។
លោកថា៖ «ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជាជាប្រទេសប្រជាធិបតេយ្យប្រកាន់របបសេរីពហុបក្ស
ហើយក៏បានបើកសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋខ្មែរក្នុងការបង្កើត
ចូលរួមបក្សនយោបាយ
ឬបង្កើតអង្គការសង្គមស៊ីវិលសម្រាប់ជួយជំរុញកម្ពុជាដើរលើរបបប្រជាធិបតេយ្យផងដែរ។
អញ្ចឹងការតស៊ូមតិនោះមិនមែនសម្រាប់តែគណបក្សនយោបាយនោះទេ
តែអង្គការសង្គមស៊ីវិលជាអ្វីដែលជម្រុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាផងដែរ»។
ខណៈដែលប្រមុខការពារជាតិកម្ពុជាព្រមានបែបនេះ ចលនាសង្គ្រោះជាតិ
កំពុងស្ថិតក្នុងស្ថានភាពខ្វែងគំនិតរវាងអតីតមេដឹកនាំបក្សប្រឆាំង
លោក សម រង្ស៊ី និងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា
ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។
ចលនាសង្គ្រោះជាតិ ត្រូវបានផ្ដួចផ្ដើមឡើង
បន្ទាប់ពីគណបក្សសង្គ្រោះជាតិ
ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន
និងការហាមឃាត់ថ្នាក់ដឹកនាំ ១១៨រូបរបស់បក្សនេះ
មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment