មន្ត្រីគណបក្សសង្គ្រោះជាតិ នៅតាមបណ្ដាខេត្តមួយចំនួនលើកឡើងថា
ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ
ដើម្បីចូលរួមសកម្មភាពចលនាសង្គ្រោះជាតិ
ជាមួយថ្នាក់ដឹកនាំនៅក្រៅប្រទេស
ដោយមិនបារម្ភពីការគំរាមកំហែងណាមួយឡើយ។ ពួកគាត់អះអាងថា
មូលហេតុដែលចូលរួមចលនាថ្មីនេះ ដោយយល់ថា
ចលនានេះនឹងអាចជួយឲ្យគណបក្សប្រឆាំងបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨
បាន។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
តាមបណ្ដាខេត្តមួយចំនួនលើកឡើងថា
ប្រសិនបើមានសញ្ញាភ្លើងខៀវពីថ្នាក់ដឹកនាំនៅក្រៅប្រទេសភ្លាម
គឺថ្នាក់ដឹកនាំគណបក្សនៅថ្នាក់មូលដ្ឋាននឹងទូងស្គរឲ្យសកម្មជនចូលរួមចលនាសង្គ្រោះជាតិ
ដោយមិនបង្អន់យូរឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក ម៉ៅ វិបុល
មានប្រសាសន៍ថា សកម្មជនគណបក្សលោកនៅខេត្តស្វាយរៀង
ភាគច្រើនតាមដានការវិវត្តន៍នៃស្ថានការណ៍នយោបាយយ៉ាងយកចិត្តទុកដាក់បំផុត។
លោកអះអាងថា ក្រោយពេលទទួលដំណឹងពីថ្នាក់ដឹកនាំនៅក្រៅប្រទេស
ដែលបានបង្កើតចលនាសង្គ្រោះជាតិភ្លាម
គឺសកម្មជនគណបក្សនៅថ្នាក់មូលដ្ឋានមានអារម្មណ៍ត្រេកអរជាខ្លាំង
ពីព្រោះចាប់តាំងពីគណបក្សសង្គ្រោះជាតិ
ត្រូវបានតុលាការកំពូលរំលាយមក
ពួកគាត់មិនអាចធ្វើសកម្មភាពនយោបាយដើម្បីជួយប្រជាពលរដ្ឋបាននោះទេ។
មន្ត្រីគណបក្សប្រឆាំងរូបនេះបន្ថែមទៀតថា
សព្វថ្ងៃពួកគេរង់ចាំតែសញ្ញាភ្លើងខៀវពីខាងក្រៅប្រទេស
ដើម្បីចូលរួមចលនាសង្គ្រោះជាតិ
ដោយមិនខ្លាចប្រឈមនឹងការគំរាមកំហែងពីសំណាក់សមត្ថកិច្ចឡើយ៖ «ព្រោះដឹងស្រាប់ហើយប្រជាធិបតេយ្យដែលជោគជ័យបានដោយសារការចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់
ព្រោះប្រទេសជាតិពឹងពាក់ទៅលើប្រជាពលរដ្ឋ
ថ្នាក់ដឹកនាំរបស់គណបក្សដូចជាចលនាសង្គ្រោះជាតិ
នឹងធ្វើមិចឲ្យមានការស្រុះស្រួលគ្នាដើម្បីការងាររបស់យើងបន្តទៀត»។
ទោះជាយ៉ាងណាលោក ម៉ៅ វិបុល បញ្ជាក់ថា
សកម្មជនគណបក្សនៅថ្នាក់មូលដ្ឋានមួយចំនួនតូច
ហាក់មានចិត្តស្ទាក់ស្ទើរក្នុងការចូលរួមចលនាថ្មីនេះ
ដោយសារពួកគាត់មិនយល់ច្បាស់ពីចលនាថ្មីនេះ
ថានឹងផ្ដល់ប្រយោជន៍យ៉ាងណាដល់ប្រជាពលរដ្ឋនោះ៖ «ប៉ុន្តែមួយចំនួនតូចគាត់តវ៉ាគាត់មិនទាន់យល់
ពួកគាត់ត្រូវការថ្នាក់ដឹកនាំពន្យល់គាត់ឲ្យបានច្បាស់លាស់
ព្រោះការងារនៅតាមមូលដ្ឋានគាត់បាត់ព័ត៌មានច្រើនពីថ្នាក់ដឹកនាំ។
ដូច្នេះគាត់នៅរង់ចាំដោយថា គាត់មិនរុញរាទេ
បើថ្នាក់ដឹកនាំកំពូលៗពួកគាត់នឹងធ្វើភ្លាម»។
ចំណែកមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក ឌឹម សារឿន
អះអាងថា សកម្មជនគណបក្សប្រឆាំងនៅខេត្តបាត់ដំបង
បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចូលរួមចលនាសង្គ្រោះជាតិ
ដោយមិនខ្វល់ពីការចាប់ចងរបស់សមត្ថកិច្ចឡើយ។ លោក ឌឹម សារឿន
បន្ថែមទៀតថា មូលហេតុដែលពួកគាត់ចូលរួមចលនាថ្មីនេះ
ព្រោះរដ្ឋាភិបាលបានរុញពួកគាត់ចូលដល់ជញ្ជាំងហើយ
ដូច្នោះពួកគាត់ត្រូវតែងើបឈរស៊ូដើម្បីបន្តជីវិតទៅមុខទៀត៖ «ហួសពេលខ្លាចបានន័យថាគេរំលាយយើងមានច្បាប់ពេញលេញគេនៅរំលាយយើងបាន
ហើយកម្លាំងយើងរាប់រយនាក់គេរំលាយយើងបាន
តែឥឡូវយើងអត់ខ្លាចដោយសារគេមិនអាចរំលាយយើងបានទេ
ហើយយើងកាន់តែខ្លាចទៅៗ គេកាន់តែជិះជាន់យើងថែមទៀត
ហើយជាតិយើងកាន់តែលិចលង់ទៅៗ ប្រជាពលរដ្ឋកាន់តែក្រីក្រទៅ
ហើយធ្វើចំណាកស្រុកកាន់តែច្រើនទៅ ដូច្នេះយើងត្រូវតែរើបម្រាស់»។
ទោះជាយ៉ាងនេះក្ដី កន្លងមកឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និយាយថា
ការប្រកាសបង្កើតចលនាសង្គ្រោះជាតិ គឺមិនសំខាន់ឡើយ
អ្វីដែលសំខាន់នោះ
តើចលនានេះបង្កើតឡើងឈរលើទិដ្ឋភាពច្បាប់ត្រឹមត្រូវដែរ ឬទេ?
លោកព្រមានថា បើចលនានេះខុសច្បាប់នឹងមានវិធានការតាមច្បាប់។
ទោះជាយ៉ាងនេះក្ដី អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប
លោក ម៉ាប់ ភៀត មានប្រសាសន៍ថា ចាប់តាំងពីតុលាការកំពូល
រំលាយគណបក្សសង្គ្រោះជាតិ មក
សកម្មជនគណបក្សលោកមួយចំនួនបានរត់គេចខ្លួនទៅប្រទេសថៃ
និងមួយចំនួនទៅលាក់ខ្លួននៅផ្ទះសាច់ញាតិនៅតាមបណ្ដាខេត្ត
មិនទាន់វិលត្រឡប់មកវិញនៅឡើយ។ ក៏ប៉ុន្តែលោកអះអាងថា
បើទោះបីជាប្រឈមនឹងការចាប់ខ្លួនក៏ដោយ
ក៏សមត្ថកិច្ចមិនអាចហាមឃាត់សកម្មជនគណបក្សប្រឆាំងបានដែរ។
បន្ថែមពីនេះ លោកថា
សកម្មជនមួយចំនួនធំកំពុងទន្ទឹងរង់ចាំសញ្ញាភ្លើងខៀវពីខាងក្រៅប្រទេស
ដើម្បីចូលរួមចលនាថ្មីនេះជាមួយសកម្មជននៅតាមបណ្ដាខេត្តផ្សេងៗ
ដោយមិនរុញរាឡើយ៖ «បើនិយាយភាសាសាមញ្ញគឺគាត់ចាប់ផ្ដើមមានសង្ឃឹមបន្តិចៗឡើងវិញហើយពាក់ព័ន្ធនឹងការធ្វើសកម្មភាពនយោបាយរបស់យើងឡើងវិញ
តាមរូបភាពណាដើម្បីបង្ហាញប្រជាពលរដ្ឋឲ្យគាត់ជឿជាក់យើងឡើងវិញថា
យើងនឹងបន្តនយោបាយ។ បើសិនជាយើងទុកនៅដូចសព្វថ្ងៃនេះ
ប្រជាពលរដ្ឋថា យើងបាត់បង់អស់ហើយ ម្យ៉ាងទៀតមួយចំនួនថា
យើងឈប់ធ្វើសកម្មភាពឡើងវិញ»។
ចលនាសង្គ្រោះជាតិ ផ្ដួចផ្ដើមដោយលោក សម រង្ស៊ី
និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
មួយចំនួនក្នុងគោលបំណងទាមទារឲ្យដោះលែងលោក កឹម សុខា
រួមនឹងអ្នកទោសនយោបាយដទៃទៀត
ព្រមទាំងទាមទារឲ្យមានការបោះឆ្នោតមួយដែលមានលក្ខណៈសេរី ត្រឹមត្រូវ
យុត្តិធម៌ និងឲ្យមានការចូលរួមពេញលេញពីគណបក្សសង្គ្រោះជាតិ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment