រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមានសារៈសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធយុត្តិធម៌ក្នុងសង្គម
ដោយលោកថា សាធារណជនទូទៅមានសិទ្ធិទទួលបានព័ត៌មានពីស្ថាប័នសាធារណៈនានា។
នៅក្នុងសន្និសីទស្តីពីសិទ្ធិទទួលបានព័ត៌មាននៅថ្ងៃនេះ លោក ខៀវ កាញារីទ្ធ
លើកឡើងថា
ពេលសេចក្តីព្រាងច្បាប់ស្តីនេះចូលជាធរមានហើយនឹងជួយច្រើនដល់សង្គមគឺមិនមែនតែសម្រាប់វិស័យសារព័ត៌មាននោះទេ
គឺសម្រាប់ពង្រឹងយុត្តិធម៌សង្គមផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
ក្រុមការងារបច្ចេកទេសបានឯកភាពគ្នាបញ្ចប់កាលពីថ្ងៃទី២៦ខែមករា
ហើយកំពុងត្រៀមបញ្ជូនទៅគណៈរដ្ឋមន្ត្រីបន្តតាមនីតិវិធី។
ក្រុមការងារបច្ចេកទេសនេះបានចាប់ផ្តើមតាក់
តែងសេចក្តីព្រាងច្បាប់នេះកាលពីឆ្នាំ២០១៥។
អង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា
បានផ្តួចផ្តើមឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន
កាលពី៤ឆ្នាំមុន
ប៉ុន្តែសេចក្តីព្រាងច្បាប់នោះមិនត្រូវបានលើកយកមករៀបចំជាសេចក្តីព្រាងច្បាប់ឡើយ។
សេចក្តីព្រាងដែលទើបបញ្ចប់នេះមាន៩ជំពូក ៣៨មាត្រា៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
មន្ត្រីជាន់ខ្ពស់អាមេរិក បានរំឭកជាថ្មីឲ្យកម្ពុជាងាកទៅដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យវិញ និងព្រមានដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើប្រ...
-
ប្រមុខរដ្ឋាភិបាលកម្ពុជា បានព្រមានបិទការនាំចូលទំនិញពីប្រទេសចង់ដាក់ទណ្ឌកម្មលើកម្ពុជា ខណៈសហគមន៍អន្ដរជាតិបានគំរាមទណ្ឌកម្មជាបន្ដបន្ទាប់ ប...

No comments:
Post a Comment