បញ្ហាបំណុលកម្ពុជាដែលជំពាក់អាមេរិកកាំងបានកំពុងតែក្លាយជាប្រធានបទកំពុងពុះកញ្ជ្រោលព្រោះថាបំណុលនេះកំពុងតែបន្តកើនឡើងជិត៥០០លានដុល្លារនាពេលបច្ចុប្បន្ន។
ភាគីកម្ពុជា
បានស្នើឱ្យអាមេរិកាំងបង្វែរបំណុលនេះទៅជាសកម្មភាពមនុស្សធម៌ក្នុងការបោសសំអាតមីនដែលបន្សល់ពីសង្គ្រាម
ប៉ុន្តែអាមេរិកាំងអះអាងថាបំណុលដែលជំពាក់កម្ពុជាត្រូវតែសងព្រោះថាជាបំណុលដែលកម្ពុជាខ្ចីសម្រាប់ម្ហូបអាហារ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជានឹងចរចាសារជាថ្មីជាមួយរដ្ឋបាល
ឌូណាល់ត្រាំ។
សហរដ្ឋអាមរិកនឹងមិនលុបបំណុលកម្ពុជាជំពាក់តាំងពីសម័យលន់
នល់នោះទេ។ នេះគឺជាការបញ្ជាក់ពីអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា
កាលពីចុងសប្តាហ៍នេះ។
ការបញ្ជាក់នេះទន្ទឹមនឹងការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជាឱ្យបង្វែរបំណុលនេះ
ទៅជាបំណុលមនុស្សធម៌រំដោះមីន។ បន្ថែមពីនេះ អគ្គរដ្ឋទូតអាមេរិកដដែល
បានបញ្ជាក់ថា
អាមេរិកមិនដែលជជែកអ្វីឱ្យបានច្បាស់លាស់ជាមួយកម្ពុជាស្តីពីបញ្ហាបំណុលនេះឡើយ។
គួររំលឹកថា បំណុលរបស់កម្ពុជាដែលជំពាក់អាមេរិកាំង បានកើនឡើងដល់ជិត៥០០លានដុល្លារនាពេលបច្ចុប្បន្ន បន្ទាប់ពីបំណុលនេះ បានកើនឡើងពី២៧៤លានដុល្លារនៅអំឡុងឆ្នាំ១៩៧។ ជាជំនួយដែលអាមេរិកបានអះអាងថា រដ្ឋាភិបាលខ្មែរនាសម័យនោះ បានខ្ចីដើម្បីទិញម្ហូបអាហារ។
លោក William A. Heidt (វីល លៀមហេដ) អគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បានបន្តថា កម្ពុជាមិនគួរបន្តឱ្យបំណុលនេះ កើនឡើងជាបន្តទៀតឡើយ ដូចនេះកម្ពុជាត្រូវតែគិតគូរពីរបៀបសងបំណុលនេះ ជាជាងការគិតពីអតីតកាល។ អតីកាលដែលអាមេរិកកាំង បានធ្វើសង្គ្រាមនៅឥណ្ឌូចិន និងបានទំលាក់គ្រាប់បែករាប់លានតោនមកលើទឹកដីរបស់កម្ពុជា។
សូមរំលឹកដែរថា រដ្ឋាភិបាលកម្ពុជាបានអំពាវនាវជាច្រើនលើកជាច្រើនសារ និងព្យាយាមចរចាដើម្បីឱ្យអាមេរិកលុបបំណុលនេះ ចោល ឬក៏បង្វែរបំណុលនេះ ទៅជាសកម្មភាពមនុស្សធម៌ជាដើម ប៉ុន្តែគ្មានលទ្ធផល។ រដ្ឋាភិបាលកម្ពុជាដែលទទួលបរាជ័យក្នុងការចរចាលុបបំណុលជាមួយអាមេរិកជាច្រើនឆ្នាំកន្លងមកហើយនោះ គ្រោងនឹងយកបញ្ហាបំណុលទាំងនេះ ទៅចរចាជាមួយនឹងរដ្ឋបាលថ្មីរបស់លោកឌូណាល់ត្រាំ។ លោកឌូណាល់ត្រាំដែលកម្ពុជាបានព្យាយាមខិតទៅរក។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តពិភាក្សាជាថ្មីបន្ថែមទៀតម្តងទៀត ជាមួយរដ្ឋបាលលោកឌូណាល់ត្រាំចំពោះបណុលដែលកំពុងកើនឡើងនេះ។ លោកផែស៊ីផាន បានហៅថាបំណុលនេះថា ជាបំណុលជីវិត និងឈាមរបស់ប្រជាជនកម្ពុជាដែលបានស្លាប់ក្នុងភ្លើងសង្គ្រាមក្នុងទសវត្សន៍ទី៧០នេះដោយសារនយោបាយការបរទេសរបស់អាមេរិកនៅឥណ្ឌូចិន។
យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជា បានហៅជំហរតឹងរឹងស្តីពីបំណុលរបស់អាមេរិកនេះ ថាជាសំពាធនយោបាយ៕

No comments:
Post a Comment