Thursday, February 16, 2017

លោក គឹម សុខ ថាមានអ្នកផ្តល់យោបល់ឲ្យលោកជជែកជាមួយ លោក ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត និង លោក គឹម សុខ


អ្នកវិភាគបញ្ហានយោបាយ លោក គឹម សុខ ដែលត្រូវបានលោក ហ៊ុន សែន ប្តឹងនោះ បានអះអាងថា មានអ្នកផ្តល់យោបល់ឲ្យលោកជជែកជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បងរបស់នាយករដ្ឋមន្រ្តី ដោយថាទើបអាចបន្ថូរបន្ថយស្ថានការណ៍តានតឹង។
ក្រោយពីចូលទៅដាក់ពាក្យស្នើសុំពន្យារពេលចូល​បំភ្លឺនៅតុលាការនៅព្រឹកនេះ លោក គឹម សុខ ថ្លែងថា «កន្លងមកមានអ្នកទូរសព្ទមកខ្ញុំថា ឥឡូវយើងគួរជជែកគ្នា គេប្រើពាក្យថា ជជែក​ជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីបន្ថូរបន្ថយភាពតានតឹង»។
ប៉ុន្តែលោក គឹម សុខ បញ្ជាក់ថា លោកមិនមានទំនាស់ជាមួយលោក ហ៊ុន ម៉ាណែត ទេហើយ​មិន​មាន​ហេតុផលអីទៅជជែកគ្នានោះដែរ ដោយលោកថាគណបក្សប្រជាជនកម្ពុជា​ជាអ្នក​ប្តឹងគាត់។ លោកថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំអាចជជែកបាន ប៉ុន្តែអ្វីដែលជជែក​ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំមិនជជែក​ស្ងាត់ៗបិទបាំងភ្នែកពលរដ្ឋទេ។ ជជែកទៅលើ​កញ្ចក់ទូរទស្សន៍ ទទក ក្តី បាយ័នក្តី»។
លោក ហ៊ុន សែន បានប្តឹងអ្នកវិភាគរូបនេះ ពីពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមជាប់ទោសពីរឆ្នាំ។ បណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោក គឹម សុខ ថ្លែងថា ករណីបាញ់សម្លាប់ លោក កែម ឡី អាចជាប់ពាក់ព័ន្ធបក្សកាន់អំណាច៕
សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...