មហោស្រពភាពយន្តប៊ែរឡាំងលើកទី៦៧
ដែលជាមហោស្រពភាពយន្តទ្រង់ទ្រាយធំដំបូងគេប្រចាំឆ្នាំ២០១៧
បានបើកកម្មវិធីរបស់ខ្លួន តាំងពីថ្ងៃព្រហស្បតិ៍មក
តែក្នុងទម្រង់ប្លែកខុសពីសព្វមួយដង
ដោយនៅលើកនេះពិភពភាពយន្តបានភ្ជាប់ខ្លួនទៅនឹងនយោបាយ ! ឆាកមហោស្រព
បានក្លាយជាវេទិការិះគន់ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ។
កម្មវិធីប្រកួតប្រគុំតន្ត្រីGrammy Award ដ៏ល្បីល្បាញរបស់អាមេរិក
ក៏បានច្រៀងបទនយោបាយបង្អាប់លោកត្រាំ។
លោក ដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិកថ្មី
អប្រជាប្រិយបំផុតក្នុងពិភពភាពយន្តនិងសិល្បៈ !
នៅល្ងាចថ្ងៃអាទិត្យទី ១២កុម្ភៈ ក្នុងកម្មវិធីសិល្បៈ Grammy Awards
សិល្បករជាច្រើនបាននាំគ្នាបរិហារនយោបាយអន្តោប្រវេសន៍របស់លោក
ដូណាល់ ត្រាំ ដោយចាត់ទុកប្រធានាធិបតីអាមេរិករូបនេះ ថា លុយលឿងទុំ
ដោយសំដៅទៅលើពណ៌សក់ក្បាលលោក ដែលឆេះរោលភ្លើងសង្គ្រាមនៅវៀតណាម។
សិល្បករខ្លះ រុំក្បាលធ្វើជាអ្នកអ៊ីស្លាម
ក្រុមភ្លេងរ៉ាប់ដ៏ល្បីល្បាញ A Tribe Called Quest បានតែងបទថ្មី
“Résistez Résistez Résistez” ស៊ូ ស៊ូ ស៊ូ ! ជាកិច្ចបិទបញ្ចប់កម្មវិធី។នៅក្រុងប៊ែរឡាំង មហាស្រពភាពយន្ត ក៏មានទម្រង់នយោបាយ ទាំងសាច់រឿងភាពយន្តចូលប្រកួត ទាំងទស្សនៈរបស់ សិល្បករ សម្មិទ្ធិករ ផលិតករភាពយន្ត គណៈមេប្រយោគរបស់មហោស្រព ដែលបានបញ្ចេញការរិះគន់លោកត្រាំ តាមបែបផ្សេងៗគ្នា។
សិល្បការិនី Maggie Gyllenhaal បានប្រកាសមានពលរដ្ឋអាមេរិកច្រើនណាស់ ត្រៀមខ្លួនតស៊ូ ! តស៊ូប្រឆាំងនឹងនយោបាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ចំនួនឧក្រិដ្ឋកម្មនៅ អាមេរិកកើនឡើងតាំងពីលោក ត្រាំ ក្លាយជាបេក្ខជនប្រធានាធិបតី ! នេះបើតាមការបរិហាររបស់សិល្បករអាមេរិកដែលមកបង្ហាញភាពយន្តរឿង the Dinner ភាពយន្តរន្ធត់លងចិត្ត ដោយស្រមោលលោកត្រាំ។
សហសមិទ្ធិកររឿង The Bomb ដែលជាកុនដកពិសោធន៍គ្រោះនុយក្លេអ៊ែរ បានប្រៀបប្រដូចលោកត្រាំ ទៅនឹងទាហានជើងអាកាសអាមេរិក ដែលត្រូវឆ្លងកាត់តេស្តសមត្ថភាព សុខភាពផ្លូវកាយ ផ្លូវចិត្ត ... បើតាមលទ្ធផល លោកត្រាំមិនជាប់ទេ ប៉ុន្តែគឺមានតែលោកត្រាំម្នាក់គត់ នៅអាមេរិកដែលមានសិទ្ធិបញ្ជាឱ្យប្រើអាវុធនុយក្លេអ៊ែរ។ ជាចុងក្រោយ ពិភពភាពយន្តបានសម្តែងការព្រួយបារម្ភចំពោះជីវិតសិល្បៈ ដោយយល់ថាលោកត្រាំ មិនផ្តល់តម្លៃដល់វិស័យនេះ និងមិនខ្វល់នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់វិស័យសិល្បៈនិងវប្បធម៌៕
No comments:
Post a Comment