លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងស្រ្តីទី១លោកស្រី
Melania Trump បានមកដល់ការជួបជំ «ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត»នៅ
អាកាយានដ្ឋានអន្តរជាតិ Orlando-Melbourne រដ្ឋ Florida កាលពីថ្ងៃទី ១៨
កុម្ភៈ ២០១៧។
ហ្វូងមនុស្សជាច្រើនបានចាប់ផ្ដើមប្រមូលផ្ដុំគ្នាជាជួរ
នៅខាងក្រៅព្រលានយន្តហោះរដ្ឋ Florida កន្លែងដែលលោកប្រធានាធិបតី
Donald Trump
កំណត់ពេលជួបជុំអ្នកគាំទ្ររបស់លោកនៅល្ងាចថ្ងៃសៅរ៍នេះ
ម៉ោងនៅក្នុងសហរដ្ឋអាមេរិក។
មនុស្សចំនួន
បីម៉ឺននាក់ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃសៅរ៍នេះ
គ្រោងនឹងធ្វើនៅព្រលានយន្តហោះ Melbourne
ដែលស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រអាត្លង់ទិច រដ្ឋ Florida។ លោក Trump
ត្រូវគេរំពឹងថា នឹងមកដល់ព្រលានយន្តហោះនេះ
តាមរយៈការធ្វើដំណើរតាមជើងយន្តហោះពិសេសរបស់ប្រធានាធិបតី Air
Force One នៅម៉ោងប្រហែល ៥ល្ងាច
ហើយការជួបជុំគ្នានេះនឹងចាប់ផ្ដើមក្រោយពេលលោក Trump
អញ្ជើញមកដល់តែម្ដង។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Sarah Sanders
បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍
ហេតុផលមួយផ្នែកដែល លោក Trump បង្កើតព្រឹត្តិការណ៍នេះឡើង
ពីព្រោះលោកមិនគិតថា សាររបស់លោកតែងតែត្រូវបាន
សារព័ត៌មានយកទៅចុះផ្សាយដោយយុត្តិធម៌នោះទេ ហើយលោក Trump
អាចបញ្ចេញសាររបស់លោកដោយខ្លួនឯង «ប្រកបដោយប្រសិទ្ធភាព
តាមរយៈការឈរលើវេទិកា និយាយទៅកាន់ពលរដ្ឋអាមេរិកាំង»។
ព្រឹត្តិការណ៍ជួបជុំគ្នាជាមួយអ្នកគាំទ្រ
ត្រូវបានធ្វើឡើងនៅក្នុងយុទ្ធនាការរបស់លោក Trump
ហើយលោកក៏បានរៀបចំព្រឹត្តិការណ៍តូចៗជាច្រើនទៀតក្នុងអំឡុងពេលផ្ទេរអំណាច
ដែលបានហៅព្រឹត្តិការណ៍ទាំងនោះថា ជា
«ការជួបជុំគ្នាដើម្បីថ្លែងអំណរគុណ»។
ការជួបជុំជាមួយអ្នកគាំទ្រដែលលោក Trump
បាននឹងគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍នេះ
មិនមានអ្វីប្លែកពីជំនាន់ប្រធានាធិបតីពីមុនៗឡើយ
ហើយលោកអតីតប្រធានាធិបតី Barack Obama
ក៏បានរៀបចំព្រឹត្តិការណ៍នានាស្រដៀងគ្នានេះដែរ
នៅពេលដែលលោកកាន់ដំណែងជាប្រធានាធិបតី
ដើម្បីកសាងការគាំទ្រទៅលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់លោក៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment