ភ្នំពេញៈ
សមាជិកសភាអឺរ៉ុបម្នាក់បានដាក់សំណួរបន្ទាន់ទៅលោកស្រី
Frederica Mogherini
ដែលជាតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់អឺរ៉ុបដោយជំរុញឲ្យមានចំណាត់ការខ្លាំងក្លាលើកម្ពុជាដើម្បីឆ្លើយតបនឹងការគំរាមកំហែងរំលាយគណបក្សប្រឆាំងពីសំណាក់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន។
ច្បាប់ដែលស្នើឡើងកាលពីថ្ងៃចន្ទដោយគណបក្សប្រជាជនដែលកំពុងកាន់អំណាចនឹងផ្តល់សិទ្ធិដល់អាជ្ញាធរក្នុងការរំលាយគណបក្សនយោបាយណាដែលបំពានច្បាប់ ឬគំរាមកំហែងដល់ «សន្តិសុខរដ្ឋ» ឬ «ឯកភាពជាតិ» ហើយនឹងរារាំងទណ្ឌិតមិនឲ្យកាន់តំណែងមេដឹកនាំ។
លោក សម រង្ស៊ី ដែលជាមេដឹកនាំគណបក្សប្រឆាំងយូរមកហើយដែលត្រូវបានផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ជាច្រើនប្តឹងដោយមេដឹកនាំបក្សកាន់អំណាចបានលាលែងពីតំណែងប្រធានគណបក្សកាលពីថ្ងៃសៅរ៍ដើម្បីការពារគណបក្សសង្គ្រោះជាតិមិនឲ្យមានការរំលាយ។
ប៉ុន្តែលោក Ramon Tremosa i Balcells ដែលជាសមាជិកសភាអឺរ៉ុបនៅសម្ព័ន្ធអ្នកសេរី និងអ្នកប្រជាធិបតេយ្យដើម្បីអឺរ៉ុប (ALDE) បានលើកទឡ្ហីករណ៍ថាការធ្វើឲ្យមេដឹកនាំគណបក្សមានទោសនឹងធ្វើឲ្យប្រជាធិបតេយ្យដែលកំពុងផុយស្រួយនៅកម្ពុជាដើរធ្លាក់ផ្លូវហើយលោកថាសហភាពអឺរ៉ុបគួរដើរតួខ្លាំងជាងមុនដើម្បីរារាំងមិនឲ្យមានបញ្ហានេះ។
លោកបានបន្តថា៖ «យើងបាននិងកំពុងព្យាយាមដោះស្រាយបញ្ហានេះតាមរយៈកិច្ចសន្ទនានយោបាយ ប៉ុន្តែយើងគិតថាវាមិនគ្រប់គ្រាន់ទេ។ លោកស្រី Mogherini ត្រូវតែធ្វើការខ្លាំងជាមុនដើម្បីផ្លាស់ប្តូរបញ្ហានេះ»។
«...យើងមិនយល់ហេតុអ្វីពួកគេហ៊ានគំរាមរំលាយបក្សមួយដែលមានសំឡេងឆ្នោតច្រើននៅឆ្នាំ ២០១៣ បើទោះបីមានភាពមិនប្រក្រតី និងការរំលោភក្ដី។ សហភាពអឺរ៉ុបត្រូវដើរតួនាទីបើខ្លួនចង់រក្សាភាពជឿជាក់»។
ក្នុងឯកសារមួយដែលភ្នំពេញប៉ុស្តិ៍ទទួលបានលោក Tremosa បានសួរថាតើគណៈកម្មការអឺរ៉ុបនឹងធ្វើអ្វីដើម្បីធានាថាការបោះឆ្នោតនៅកម្ពុជាអាចជឿទុកចិត្តបាន...?
បើតាមលោក Tremosa សហភាពអឺរ៉ុបគួរតែប្រើឥទ្ធិពលសេដ្ឋកិច្ចដើម្បីធានាឲ្យមានពហុបក្ស និងការគោរពសិទ្ធិមនុស្ស។ ការនាំចូលពីអឺរ៉ុបក្នុងឆ្នាំ ២០១៥ មានជិត ៤,៥ ពាន់លានដុល្លារ។
នេះបើតាមគេហទំព័រអឺរ៉ុប។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក Georgia Edgar បានយល់ស្របថាវាជាអត្ថប្រយោជន៍រយៈពេលវែងរបស់កម្ពុជាក្នុងការធានាថាការបោះឆ្នោតផ្តល់ឲ្យជនកម្ពុជានូវជម្រើស ប៉ុន្តែថាសំណួរលោក Tremosa នឹងត្រូវឆ្លើយដោយឧត្តមស្នងការ។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្តបក្សប្រឆាំងបានថ្លែងពេលជួបលោក Edgar កាលពីថ្ងៃចន្ទថា៖ «ឧបសគ្គចំពោះការចូលរួមដោយយុត្តិធម៌ និងសមភាពពីបក្សនានាគួរត្រូវបានលុបចោលដើម្បីឲ្យការបោះឆ្នោតសេរី និងយុត្តិធម៌»។
លោកស្រី សុខហួរ បន្ថែមថាការអប់រំអ្នកបោះឆ្នោតគួរចាប់ផ្តើមធ្វើឡើងដោយ គ.ជ.ប និងអង្គការពាក់ព័ន្ធហើយអ្នកសង្កេតការណ៍គួរបណ្តុះបណ្តាលនៅពាក់កណ្តាលខែមីនាដោយលោកស្រីថាបទប្បញ្ញត្តិថ្មីស្តីពីយុទ្ធនាការ និងអ្នកបោះឆ្នោតនឹងមាន «លក្ខណៈស្មុគស្មាញ»។
លោក សម គន្ធាមី នាយកអង្គការឃ្លាំមើលការបោះឆ្នោត Nicfec យល់ស្របថា គ.ជ.ប. គួរផ្តោតលើការអប់រំអ្នកបោះឆ្នោត ប៉ុន្តែបានថ្លែងថាលោក «មិនបារម្ភខ្លាំង»ទេអំពីសុក្រឹតភាពនៃបញ្ជីឈ្មោះនោះ។
ទោះយ៉ាងណាលោក គន្ធាមី ថាអឺរ៉ុបអាចមានឥទ្ធិពលសំខាន់នៅក្នុងដំណើរការបោះឆ្នោត។
លោកថា៖ «ពួកគេអាចដាក់សម្ពាធ គ.ជ.ប. ព្រោះពួកគេជាម្ចាស់ជំនួយធំមួយ»៕ PS

No comments:
Post a Comment