Friday, February 17, 2017

ម៉ាឡេស៊ី សន្យា​ប្រគល់​សព​លោក​ គីម ជុងណាម ​ឲ្យវិញ បន្ទាប់ពី​ការធ្វើ​សព​វិភាគ​រួច

 
រូបគំនូរ​ទំព័រមុខ​កាសែត Malaysia Sun បង្ហាញពី​របៀប​ដែលជន​សង្ស័យ (ឆ្វេង) វាយ​ប្រហារ​លោក​គីម ជុង​ណាម ដោយ​កន្សែង​ដៃ។ Twitter 

 ក្រុងគូឡាឡាំពួៈ ឧបនាយករដ្ឋមន្ត្រី​របស់​ប្រទេស បាន​និយាយ​ពីថ្ងៃ​ព្រហស្បតិ៍​ថា ម៉ាឡេស៊ី​នឹង បញ្ជូន​ទៅវិញ​នូវ​សាកសពរ​បស់បង​ប្រុសម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង ខណៈ​ក្រុមប៉ូលិស​ម៉ាឡេស៊ី ដែល​កំពុង​ស៊ើបអង្កេត​ការធ្វើឃាត​នៅ​ព្រលាន​យន្តហោះ​នោះបាន​ចាប់ខ្លួន​ស្ត្រី​ទីពីរ។
កូរ៉េខាងត្បូង បាន​និយាយថា ភ្នាក់ងារ​ស្ត្រី ដែល​កំពុង​ធ្វើការ​ឲ្យក្រុង​ព្យុងយ៉ាង បាន​បំពុល​លោក​គីម ជុងណាម ខណៈ​លោកបាន​ត្រៀមខ្លួន​ឡើង​យន្តហោះ​កាលពី​ថ្ងៃចន្ទ។
មន្ត្រី​ជាន់ខ្ពស់​ម្នាក់ បាន​ថ្លែងថា កូរ៉េ​ខាងជើង ពុំបាន​ធ្វើការ​ពន្យល់​ទេ​ចំពោះ​ការសម្លាប់​នោះ ប៉ុន្តែ​ក្រុម​អ្នកការទូត​របស់ខ្លួន​បាន​ជំទាស់​ការធ្វើ​សពវិភាគ ដែល​អ្នកស៊ើប​អង្កេត​ម៉ាឡេស៊ី បានធ្វើ។
សេចក្តី​ថ្លែងការណ៍​ប៉ូលិស​មួយបាន​និយាយថា ស្ត្រី​ម្នាក់​ជាមួយ​ប៉ាស្ព័រ​ឥណ្ឌូនេស៊ី ត្រូវបាន​នាំខ្លួន​ទៅ​ឃុំឃាំង​ទាំងយប់ និង​កំពុង​ត្រូវបាន​សួរចម្លើយ រួមជាមួយ​ស្ត្រី​ជនជាតិ​វៀតណាម វ័យ ២៨ ឆ្នាំម្នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃពុធ។ ស្ត្រី​ទាំងពីរ​នាក់​ត្រូវបាន​ចាប់ ខ្លួនដាច់​ដោយឡែក​ពីគ្នា ដោយ ក្រុមគិញ​ដែល​កំពុង​ព្យាយាម​រុករក​ឫសគល់​នៃ​ការធ្វើឃាត​លោក​គីម ជុងណាម ជា​បងប្រុស​របស់ លោក​គីម ជុងអ៊ុន។
 រូប​ភាពកាមេរ៉ា​សុវត្ថិភាព​ដែល​ទូរទស្សន៍​កូរ៉េខាងត្បូង​បង្ហាញពីជន​សង្ស័យ​ទាំងពីរ​នៅ​ព្រលានយន្ដ​ហោះ។ Fb 

ក្រុមមន្ត្រី​ប៉ូលិស​ម៉ាឡេស៊ី បាន និយាយថា បុរស​ធាត់​វ័យ ៤៥ ឆ្នាំ​រូបនេះ ត្រូវគេ​ប្រើ​វត្ថុរាវ​ប្រភេទ​ខ្លះ​បាញ់​លើ​ផ្ទៃមុខ​គាត់ បន្ទាប់ពី ត្រូវបាន​រៀបចំ​ដោយស្ត្រី​ពីរនាក់។ គាត់បាន​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ ខណៈ​រងការ​រវើរវាយ ប៉ុន្តែ​លោកបាន​ស្លាប់​មុនពេល​លោក​បាន​ទៅដល់​ទីនោះ។
រូបភាព​កាមេរ៉ា​សុវត្ថិភាព ដែល បានបង្ហាញ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ម៉ាឡេស៊ី ដែលបាន​អះអាងថា ជាជន​សង្ស័យ​ម្នាក់ បានបង្ហាញ ស្ត្រី​អាស៊ី​ម្នាក់​ពាក់អាវ​យឺតស​ជាមួយ​អក្សរ LOL នៅ​ពីមុខ។ អធិការ​ប៉ូលិស​រង លោក Tan Sri Noor Rashid Ibrahim បាន​ប្រាប់​ទីភ្នាក់ងារ Bernama ថា ការចាប់ខ្លួន​ជាច្រើន​ទៀត​ត្រូវបាន​គេរំពឹង​នៅក្នុង​ថ្ងៃនេះ។
ស្នងការ​រដ្ឋសេឡាង៉ លោក Abdul Samah Mat បាន​ប្រាប់ AFP ថា ក្រុមមន្ត្រី​ប៉ូលិស បានទទួល​បទបញ្ជា​បញ្ជូន​ត្រឡប់ ៧ ថ្ងៃ​សម្រាប់​ជនសង្ស័យ ឈ្មោះ Doan Thi Huong និងសម្រាប់​អ្នកកាន់​ប៉ាស្ព័រ​ឥណ្ឌូនេស៊ី វ័យ ២៥ ឆ្នាំ ឈ្មោះ Siti Aishah។
លោក Abdul Samah បាន​បន្ថែមថា ក្រុមប៉ូលិស ក៏បាន​ចាប់ខ្លួន​បុរស​ម៉ាឡេស៊ី​​ម្នាក់ ដែលបាន​នាំ​ពួកគេ​ទៅចាប់​ខ្លួនស្ត្រី​ទីពីរ ហើយ​ពេលនោះ​កំពុង​ជួយ​ក្រុម​អ្នកស៊ើប​អង្កេត។ សពលោក​គីម កំពុង​ត្រូវបាន ឃុំទុក​នៅក្នុង​មន្ទីរពេទ្យ​ក្រុង គូឡាឡាំពួ ពីថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ការធ្វើ​សពវិភាគ ដែល​លទ្ធផល គេ​មិនទាន់​បានប្រកាស​ជាសាធារណៈ​នៅឡើយ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...