អ្នកវិភាគសង្គមនិងនយោបាយ លោក គឹម សុខ និង ព្រះអង្គ ប៊ុត
ប៊ុនតិញ នៅក្នុងក្បួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៧
កុម្ភៈ ២០១៧។ រូបថតរបស់ FB-SBN
បន្ទាប់ពីលោក គឹម សុខ អ្នកវិភាគបញ្ហានយោបាយនិងសង្គម
ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួននៅថ្ងៃសុក្រម្សិលមិញ
ព្រះអង្គ ប៊ុត ប៊ុនតិញ
បានអះអាងប្រាប់វិទ្យុបារាំងនាថ្ងៃសៅរ៍នេះថា
ព្រះអង្គកំពុងរៀបចំបង្កើតមូលនិធិ គឹម សុខ និងស្វែងរកមេធាវី
ដើម្បីការពារក្ដី។ ព្រះអង្គ ប៊ុត ប៊ុនតិញ
ដែលជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម
ត្រូវបានលោក គឹម សុខ ផ្ដល់សិទ្ធិឲ្យចាត់ចែងការងារទាំងស្រុង។
លោក គឹម សុខ
មិនចង់ឲ្យគ្រួសាររបស់លោកមកជាប់ជំពាក់នឹងរឿងក្ដីក្ដាំ
ដែលមានលោកនាយករដ្ឋមន្ដ្រីហ៊ុនសែនជាដើមបណ្ដឹងនេះទេ។
នេះបើតាមអ្វីដែលព្រះតេជគុណ ប៊ុត ប៊ុនតិញ
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម
មានសង្ឃដីកាប្រាប់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃសៅរ៍នេះ។
ដូច្នេះហើយទើបបានជាលោក គឹម សុខ ប្រគល់សិទ្ធិប្រគេនព្រះអង្គប៊ុត
ប៊ុនតិញ ទាំងស្រុង
ដើម្បីចាត់ចែងការងារនានាដែលពាក់ព័ន្ធនឹងរូបលោក។
ក្នុងសំណុំរឿង លោក គឹម សុខ ព្រះអង្គ ប៊ុត ប៊ុនតិញ បញ្ជាក់ថា ព្រះអង្គកំពុងបន្តដំណើរការរៀបចំបង្កើតមូលនិធិ គឹម សុខ។ មូលនិធិនេះ មានគោលដៅរៃអង្គាសប្រាក់ ប៉ុន្តែមិនដើម្បីសងជំងឺចិត្តលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលប្ដឹងសំណង៥០ម៉ឺនដុល្លារសម្រាប់បណ្ដឹងទី១ និង១០លានរៀលសម្រាប់បណ្ដឹងទី២។ បើតាមព្រះអង្គ ប៊ុត ប៊ុនតិញ មូលនិធិ គឹម សុខ នឹងត្រូវបង្កើតឡើងដើម្បីបម្រើដល់ប្រយោជន៍ប្រជារាស្ត្ររងគ្រោះក្រីក្រជាសំខាន់។
ក្រៅពីការងារបង្កើតមូលនិធិ ព្រះអង្គ ប៊ុត ប៊ុនតិញ ក៏កំពុងតែប្រឹក្សាយោបល់ជាមួយអ្នកច្បាប់ ដើម្បីស្វែងរកមេធាវីការពារក្ដីជូនលោក គឹម សុខ។ សូមរំលឹកជូនថា លោក គឹម សុខ មិនទាន់មានមេធាវីការពារក្ដីនៅឡើយ។ កាលពីថ្ងៃទី១៦កុម្ភៈ លោកបានដាក់សំណើសុំពន្យារពេលសវនាការដោយសារតែគ្មានមេធាវីការពារក្ដី ប៉ុន្តែសំណើនោះត្រូវតុលាការក្រុងភ្នំពេញបដិសេធ។ អ្នកវិភាគរងបណ្ដឹង លោក គឹម សុខ ចូលទៅបំភ្លឺនៅតុលាការនៅថ្ងៃទី១៧កុម្ភៈ និងក្រោយមកត្រូវតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួន ក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ។
សម្រាប់ព្រះអង្គ ប៊ុត ប៊ុនតិញ ការស្វែងរកមេធាវីការពារក្ដីជូនលោក គឹម សុខ នឹងត្រូវការពេលបន្តិច ខណៈព្រះអង្គមិនមានភាពចំណានខាងនីតិវិធីច្បាប់។ យ៉ាងណាក៏ដោយ ព្រះអង្គនឹងសម្រេចការងារនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន មុនពេលជួបសួរសុខទុក្ខលោក គឹម សុខ នៅពន្ធនាគារ នាសប្ដាហ៍ក្រោយ។
ជាការកត់សម្គាល់ ជុំវិញបញ្ហានេះ លោកមេធាវី សំ សុគង់ បានអះអាងប្រាប់វិទ្យុបារាំងថា លោកស្ម័គ្រចិត្តជួយការពារក្ដីជូនលោក គឹម សុខ។ ប៉ុន្តែគិតត្រឹមថ្ងៃសៅរ៍នេះ នៅមិនទាន់មានសំណើផ្លូវការណាមួយសុំឲ្យលោកមេធាវី សំ សុគង់ ជួយការពារក្ដីឲ្យលោក គឹម សុខ នៅឡើយទេ៕

No comments:
Post a Comment