គណៈកម្មាធិការជាតិប្រជាធិបតេយ្យបានបោះឆ្នោតជ្រើសរើសលោក Tom Perez
ជាប្រធានថ្មីកាលពីថ្ងៃសៅរ៍
ដែលអតីតរដ្ឋមន្ត្រីក្រសួងការងាររូបនេះទទួលបានជ័យជម្នះលើលោក
Keith Ellison តំណាងរាស្ត្ររដ្ឋ Minnesota ជាមួយនឹងសំឡេងឆ្នោតគាំទ្រ
២៣៥ទល់នឹង២០០។ បន្តិចក្រោយមក ដោយយោងតាមសំណើរបស់លោក Perez លោក
Ellison ត្រូវបានអនុម័តឲ្យធ្វើជាអនុប្រធានរបស់លោក។
លោក Perez ដែលទទួលបានការគាំទ្រពីអ្នកដែលគាំទ្រលោកស្រី Hillary Clinton និងអតីតប្រធានាធិបតី លោក Barack Obama បានអះអាងថា គណបក្សនេះត្រូវផ្តោតទៅលើការចូលទៅដល់អ្នកបោះឆ្នោតនិងសមរភូមិនៃការទទួលបានសន្លឹកឆ្នោតគាំទ្រ។
សម្ព័ន្ធមិត្តរបស់លោក Ellison ដែលគាំទ្រ លោក Bernie Sanders អ្នកធ្វើកំណែទម្រង់ ពណ៌នាលោក ថាជាបេក្ខជនតែម្នាក់គត់ដែលអាចផ្សះផ្សាការបែកបាក់នៅក្នុងគណបក្សនេះបាន។
ជ័យជម្នះរបស់លោក Perez បានកើតឡើង ក្រោយពីបេក្ខជនផ្សេងទៀតបានបោះបង់ចោលការប្រកួតប្រជែងនេះ។ ក្នុងនោះក៏រួមមានលោក Pete Buttigieg អភិបាលក្រុង South Bend ក្នុងរដ្ឋ Indiana លោកស្រី Sally Boynton Brown ប្រធានប្រតិបត្តិគណបក្សប្រជាធិបតេយ្យរដ្ឋ Idaho លោកស្រី Jehmu Greene អ្នកវិភាគតាមទូរទស្សន៍ លោក Sam Ronan អតីតបុគ្គលិក Air Force និងលោកមេធាវី Peter Peckarsky ផងដែរ៕

No comments:
Post a Comment