ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីម្សិលមិញបានផ្ដួចផ្តើមគំនិតឲ្យធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារទាក់ទងនឹងអត្ថប្រយោជន៍របស់និយោជិតដោយជំរុញឲ្យនិយោជកបើកប្រាក់ឈ្នួលជូននិយោជិតកម្មករជារៀងរាល់ពីរសប្តាហ៍ម្តង
និងប្រាក់អត្ថប្រយោជន៍បើក ១ ឆ្នាំម្ដងដើម្បីកាត់បន្ថយហានិភ័យ
ហើយការលើកឡើងនេះបានធ្វើឲ្យសហជីពខ្លះសាទរស្របពេលដែលមានករណីបិទរោងចក្រ
ឬថៅកែខ្លះបានបោះបង់ចោលមិនទទួលខុសត្រូវលើនិយោជិត។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ ២០១៧ នេះ រដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិត សំហេង បានលើកឡើងថាលោកផ្តើមគំនិតឲ្យមានវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីការងារពាក់ព័ន្ធនឹងប្រាក់អត្ថប្រយោជន៍របស់កម្មករព្រមទាំងជំរុញឲ្យនិយោជកបើកប្រាក់ឈ្នួលឲ្យកម្មករជារៀងរាល់ពីរសប្តាហ៍ម្តងដើម្បីកាត់បន្ថយហានិភ័យមួយចំនួននៅពេលរោងចក្របិទ។
លោកបានពន្យល់ថា៖ «យើងចង់សម្រួលនីតិវិធីពីប្រាក់អត្ថប្រយោជន៍របស់កម្មករអាចថាថៅកែបើក ១ ឆ្នាំម្តងតិចៗដើម្បីកុំឲ្យជំពាក់កម្មករច្រើននៅពេលរោងចក្របិទទ្វារពេលក្ស័យធនហើយកម្មករក៏មិនទាមទារតវ៉ារឿងប្រាក់អត្ថប្រយោជន៍ផ្សេងៗដែរ ព្រោះយើងទូទាត់ទៅពេលខ្លះប្រាក់អត្ថប្រយោជន៍ច្រើនជាងតម្លៃម៉ាស៊ីនទៅទៀត»។
លោកថាកន្លងមកក៏ដូចបច្ចុប្បន្នមានថៅកែរោងចក្រខ្លះរត់ចោលកម្មករដោយសារក្ស័យធនទប់ទល់ប្រាក់ឈ្នួលមិនបាន ឬក៏មកពីប្រាក់អត្ថប្រយោជន៍របស់កម្មករដែលមានចំនួនច្រើន។
លោកបានបន្ថែមថាក្នុងច្បាប់ស្តីពីការងារបានតម្រូវឲ្យនិយោជកបើកប្រាក់ឈ្នួល ២ សប្តាហ៍ម្តង តែជាក់ស្តែងការអនុវត្តមិនទាន់បានអ៊ីចឹងយើងចង់ឲ្យនិយោជកអនុវត្តបើកប្រាក់ឈ្នួលកម្មករជារៀងរាល់ពីរសប្តាហ៍ម្តងដើម្បីកាត់បន្ថយហានិភ័យនៅពេលរោងចក្របិទថៅកែរត់ចោលយ៉ាងណាក៏កម្មករបានប្រាក់ឈ្នួលពីរសប្តាហ៍ដែរ។
បើតាមរបាយការណ៍របស់ក្រសួងការងារបានឲ្យដឹងថាក្នុងឆ្នាំ ២០១៦ មានរោងចក្រកាត់ដេរបិទទ្វារ ១៤១ កន្លែង និងបើកថ្មីចំនួន ១៤៩ កន្លែង ខណៈដែលឆ្នាំ ២០១៥ មានរោងចក្រចំនួន ៧៧ បានបិទទ្វារ និងបើកឡើងវិញចំនួន ៤៣ កន្លែង។
ចំណែកចំនួនកូដកម្មមាន ២២០ ករណីស្មើនឹងចំនួនកូដករសរុប ៥៤៩៧៨ នាក់ បានដោះស្រាយសះជាចំនួន ២១៤ ករណី មិនសះជាចំនួន ៦ ករណី ខណៈឆ្នាំ ២០១៥ មានករណីកូដកម្ម ៣៣៦ ករណី ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានថ្លែងថាសហជីពសាទរ បើសិនមានការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ស្តីពីការងារដោយផ្តល់អត្ថប្រយោជន៍ដល់និយោជិតហើយបញ្ហាប្រាក់អត្ថប្រយោជន៍ជាបញ្ហាដែលថៅកែភាគច្រើនគេចវេះ និងរត់បាត់។
លោកថា៖ «យើងជួបករណីប្រាក់ឈ្នួលកម្មករមួយរោងចក្រទូទាត់ទៅប្រហែល ១០ ម៉ឺនដុល្លារតែបូកសរុបប្រាក់អត្ថប្រយោជន៍ផ្សេងអស់រហូតដល់ ៥ លានដុល្លារក៏មានហើយបញ្ហានេះថៅកែក៏មិនបានដាក់ប្រាក់តម្កល់ក្នុងរតនាគារជាតិដែរគឺក្ស័យធនរត់គេចបាត់»។
ចំណែកលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានឲ្យដឹងថាកម្មករខ្លះធ្វើការយូរពីឆ្នាំ ៥ ឆ្នាំទៅ ១០ ឆ្នាំអ៊ីចឹងប្រាក់អត្ថប្រយោជន៍គាត់ទូទាត់ទៅច្រើន។
លោកថា៖ «ខ្ញុំគិតថាប្រសិនបើថៅកែរោងចក្រតម្កល់ប្រាក់នៅរតនាគារជាតិរដ្ឋអាចដោះស្រាយរឿងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ជូនកម្មករបានតែបច្ចុប្បន្នអត់មាន។ ថៅកែរត់គេចបន្សល់តែទឹកភ្នែកកម្មករ»។
ក្រៅពីនេះលោក អ៊ិត សំហេង បានលើកឡើងពីការរកអ្នកញុះញង់កម្មករជុងហ្វៃឲ្យតវ៉ាបិទផ្លូវជាតិលេខ ២ ផងដែរដោយសារលោកថាវាធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ជាសាធារណៈ។
លោកថា៖ «ការតវ៉ាបិទផ្លូវគឺខុសច្បាប់ រឿងព្រហ្មទណ្ឌខ្ញុំឲ្យរង្វាន់បើក្មួយៗកម្មកររកអ្នកដឹកនាំឲ្យមានការបិទផ្លូវដើម្បីមកទទួលខុសត្រូវតាមច្បាប់»។
ប៉ុន្តែកម្មករឈ្មោះ ខន ជីវន្ត ដែលបម្រើការនៅរោងចក្រជុងហ្វៃបានឲ្យដឹងកាលពីម្សិលមិញថាគ្មានអ្នកញុះញង់ទេគឺកម្មករស្ម័គ្រចិត្តធ្វើដោយខ្លួនឯង ព្រោះយូរខែហើយមិនព្រមដោះស្រាយ។
កម្មកររូបនោះថា៖ «គ្រាន់តែប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍កម្មករជាង ២០០ នាក់នៅ ជុងហ្វៃគឺជិត ៥០ ម៉ឺនដុល្លារ បើគិតតាមច្បាប់ស្តីពីប្រាក់អត្ថប្រយោជន៍ ខណៈអ្នកខ្លះធ្វើការពី ៥ ឆ្នាំដល់ ១០ ឆ្នាំក៏មាន...»៕

No comments:
Post a Comment