មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump
និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu
បានរំពឹងទៅលើសារនៃការបង្រួបង្រួមគ្នានៅក្នុងកិច្ចប្រជុំនៅឯសេតវិមាន
គណៈកម្មាធិការមួយរបស់ព្រឹទ្ធសភាកំពុងតែបើកសវនាការតែងតាំងទៅលើជម្រើសរបស់លោក
Trump
សម្រាប់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសអ៊ីស្រាអែល។
គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាគ្រោងនឹងបើកសវនាការនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកសួរដល់លោកមេធាវី David Friedman ដែលជាអ្នកគាំទ្រដ៏ខ្លាំងក្លាទៅលើការសាងសង់លំនៅដ្ឋានរបស់អ៊ីស្រាអែល និងជាអ្នកតស៊ូមតិឲ្យផ្លាស់ប្ដូរស្ថានទូតអាមេរិកក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលឲ្យទៅដាក់នៅទីក្រុង Jerusalem វិញ។
អតីតឯកអគ្គរដ្ឋទូត៥នាក់ដែលធ្លាប់កាន់តំណែងក្រោមប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យបានផ្ញើលិខិតមួយច្បាប់ទៅកាន់គណៈកម្មាធិការនៃអង្គចៅក្រមដោយនិយាយថា លោក Friedman មាន «ជំហរជ្រុលនិយមនិងនិយមការកែទម្រង់ទាំងស្រុង»។
ពួកគេបានសរសេរថា លោក Friedman បាននិយាយថា លោកមិនជឿថា វាជាការប្រព្រឹត្តខុសច្បាប់នោះទេសម្រាប់អ៊ីស្រាអែលក្នុងការយកតំបន់ West Bank ជាឧបសម្ព័ន្ធរបស់ខ្លួននោះ ហើយបានហៅដំណោះស្រាយរវាងរដ្ឋពីរសម្រាប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនថាជា «ដំណោះស្រាយបំភ័ន្តទៅលើបញ្ហាដែលមិនបានកើតឡើង»។
រដ្ឋបាលរបស់លោក Trump បាននិយាយថា ការផ្តល់តំណែងឲ្យលោក Friedman ធ្វើជាឯកអគ្គរដ្ឋទូត នោះទំនាក់ទំនងរវាងអាមេរិកនិងអ៊ីស្រាអែលនឹងក្លាយជា «គំរូនៃសហប្រតិបត្តិការ និងការគោរព»៕

No comments:
Post a Comment