រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧
មកពីប្រទេសអ៊ីរ៉ាក់ អ៊ីស្រាអែល ចិន ប្រេស៊ីល ប៉ាគីស្ថាន អូស្រា្តលី
បូលីវី លីប៊ី អាល្លឺម៉ង់ និងអ៊ីតាលី។
ផ្សេងទៀត
1
ជនស៊ីវិលម្នាក់ដែលបានរត់គេចចេញពីទឹកដីរដ្ឋឥស្លាមទូរស័ព្ទទៅគ្រួសាររបស់គាត់
ដែលគាត់បានទុកចោល នៅក្នុងក្រុង Abu Saif ប្រទេសអ៊ីរ៉ាក់។
កងកម្លាំងអ៊ីរ៉ាក់បានវាយសម្រុកចូលទៅក្នុងជាយក្រុង Mosul
ភាគខាងត្បូងដើម្បីបណ្តេញយុទ្ធជនរដ្ឋឥស្លាមចេញពីទឹកដីភាគខាងលិចនៃក្រុងនេះ។
2
លោក Elor Azaria ទាហានអ៊ីស្រាអែល (រូបស្តាំ)
ដែលបានបាញ់សម្លាប់ជនប៉ាឡេស្ទីនដែលរងរបួសកាលពីខែមីនា ឆ្នាំ២០១៦
ត្រូវម្តាយរបស់គាត់ឱបនៅមុនពេលចាប់ផ្តើមសវនាការនៅក្នុងតុលាការយោធាក្នុងក្រុង
Tel Aviv។
3
ព្រិលត្រូវបានគេប្រទះឃើញនៅក្នុងរណ្តៅដែលព័ទ្ធជុំវិញក្រុង
Forbidden ក្នុងពេលធ្លាក់ព្រិលមួយនៅក្នុងក្រុងប៉េកាំង ប្រទេសចិន។
4
កងកម្លាំងការពារខេត្តមួយបានបាញ់ឧស្ម័នទឹកភ្នែកទៅលើបាតុករ
ក្នុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋក្នុងក្រុង Rio de
Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
បាតុករបានរិះគន់លើសំណើលក់ក្រុមហ៊ុនគ្រប់គ្រងទឹក
និងប្រព័ន្ធលូទៅឲ្យឯកជន។
5
ក្មេងៗជនជាតិអាហ្វហ្គានីស្ថានលេងនៅក្នុងជំរំជនភៀសខ្លួននៅក្នុងជាយក្រុងអ៊ីស្លាម៉ាបាដ
ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
6
បុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុនៃការធា្លក់យន្តហោះ នៅក្នុងក្រុង Melbourne ប្រទេសអូស្រ្តាលី។
7
កសិករប៉ះទង្គិចជាមួយនឹងប៉ូលិសកុបកម្មនៅខាងក្រោយ
ខណៈដែលក្រុមបាតុករផ្សេងទៀតរត់ឆ្លងកាត់ផ្លូវក្នុងពេលបាតុកម្មរបស់កសិករនៅក្នុងក្រុងឡាប៉ាស
(La Paz) ប្រទេសបូលីវី។
8
អ្នកស្ម័គ្រចិត្តអឌ្ឍច័ន្ទក្រហមលីប៊ីកំពុងប្រមូលសាកសពរបស់ជនទេសន្តរប្រវេសន៍ចំនួន៧៤នាក់ដែលបានអណ្តែតមកឆ្នេរសមុទ្ររបស់លីប៊ី
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
9
សត្វ Eupsittula Canicularis និងសត្វ Brotogeris
Jugularis ត្រូវបានគេថតបាននៅក្នុងមជ្ឈមណ្ឌលជួយសង្រ្គោះសត្វព្រៃ
El Tronador នៅក្នុងក្រុងបែរឡាំង។
10
សកម្មជន PETA
ពាក់ស្រោមមុខរូបក្រពើក្នុងពេលបាតុកម្មមួយប្រឆាំងនឹងការប្រើប្រាស់ស្បែកក្រពើ
នៅមុខកម្មវិធីបង្ហាញម៉ូដ Fashion Week នៅទីលាន Duomo Square
ប្រទេសអ៊ីតាលី។
No comments:
Post a Comment