ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
តាមរយៈមេធាវីរបស់លោកនឹងដាក់ពាក្យប្តឹងអ្នកវិភាគ លោក គឹម សុខ
ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃចន្ទនេះដោយថាអ្នកវិភាគរូបនេះមានចេតនាចោទប្រកាន់គណបក្សកាន់អំណាចថាបានសម្លាប់លោក
កែម ឡី
ក្នុងពេលដែលអ្នកវិភាគរូបនេះបានចូលធ្វើជាវាគ្មិននៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃសៅរ៍។
នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃសៅរ៍ លោក
គឹម សុខ បានថ្លែងថា៖
«គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នខ្ញុំមើលមិនឃើញថាគាត់ធ្វើដើម្បីចង់បានបង្កើនប្រជាប្រិយភាពអ្វីទេ
មែនទែនគាត់មិនបានត្រៀមខ្លួនទៅកាន់ការបោះឆ្នោតទេនិយាយឲ្យចំទៅគាត់ត្រៀមខ្លួនទៅបន្តប្លន់អំណាច
គាត់មិនត្រៀមខ្លួនទៅកាន់ការបោះឆ្នោតទេ…អាច្បាប់ដែលគេធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយគឺជាកំពូលស្នាដៃផ្តាច់ការ
សាហាវជាងគេក្នុងអាណត្តិហ្នឹងណាបានន័យថាគេប្រើគ្រប់រូបភាពអស់ហើយក្រោយពីការបោះឆ្នោត
២០១៣ មានការតវ៉ារបស់ប្រជាពលរដ្ឋមានការបង្ក្រាប
បាញ់សម្លាប់តទៅទៀតតែក្រោយមកប្រជាពលរដ្ឋនៅតែតវ៉ា
តវ៉ាហើយគេប្រើរូបភាពផ្តាច់ការដូចជាយន្តហោះ
ហោះពីលើអគារគណបក្សសង្គ្រោះជាតិចេញមកពីរូបភាពហ្នឹងមានរឿងផ្សេងៗ
ការចាប់ដៃលោក សម រង្ស៊ី លោក កឹម សុខា អីហ្នឹង
រូបភាពអស់ហ្នឹងដើម្បីជារូបភាពមួយក្នុងល្បិចកលផ្តាច់ការដើម្បីកម្ទេចគណបក្សសង្គ្រោះជាតិ
ប៉ុន្តែធ្វើបែបអស់ហ្នឹងហើយសម្លាប់ហើយអីហើយហ្នឹងទាំងចុងក្រោយសម្លាប់លោក
កែម ឡី ទៀតហ្នឹងប្រជាពលរដ្ឋនៅតែងើប
អ៊ីចឹងហើយមានតែវិធីចុងក្រោយទេគឺវិធីច្បាប់…គោលដៅរបស់គេមិនមែនតែលោក
សម រង្ស៊ី ទេ គោលដៅរបស់គេគឺកម្ទេចគណបក្សសង្គ្រោះជាតិ»។
មេធាវីការពារក្តីឲ្យលោក ហ៊ុន សែន គឺលោក គី តិច
បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលោកបានទទួលសិទ្ធិពីលោកនាយករដ្ឋមន្ត្រីក្នុងការដាក់ពាក្យបណ្តឹងនេះកាលពីយប់ថ្ងៃទី
១១ ខែកុម្ភៈ ឆ្នាំ ២០១៧។
លោកឲ្យដឹងថានៅថ្ងៃចន្ទនេះលោកនឹងយកពាក្យបណ្តឹងទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ។
លោកឲ្យដឹងទៀតថាអង្គហេតុនៃបណ្តឹងនេះគឺទាក់ទងនឹងការលើកឡើងរបស់លោក
គឹម សុខ
ទៅលើពាក្យមួយចំនួនដែលមានចេតនាចោទប្រកាន់គណបក្សកាន់អំណាចថាបានសម្លាប់លោក
កែម ឡី។ លោកបន្ថែមថា៖ «ពាក់ព័ន្ធនឹងលោក គឹម សុខ
ហ្នឹងនិយាយក្នុងវេទិកាមួយក្នុងវិទ្យុអាស៊ីសេរី យប់ថ្ងៃទី ១១
(ខែកុម្ភៈ)
បាននិយាយប៉ះពាល់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនដែលគាត់មានចេតនាចោទទម្លាក់កំហុសមកលើគណបក្សប្រជាជនដោយបានប្រើពាក្យថាបានសម្លាប់លោក
កែម ឡី…តែគាត់បាននិយាយច្រើន
តែគ្រាន់តែខ្លឹមសារអង្គហេតុដែលនាំឲ្យកើតបណ្តឹងហ្នឹងគឺពាក្យហ្នឹង»។
ទោះយ៉ាងណាលោក គី តិច
មិនទាន់អាចបញ្ជាក់ពីបទចោទនៅឡើយទេដោយលោកថាអាស្រ័យលើព្រះរាជអាជ្ញា។
លោកបន្តថា៖ «បទចោទខ្ញុំមិនអាចកំណត់ទេ
មេធាវីមិនអាចកំណត់បទចោទទេជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា»។
ទាក់ទងនឹងពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នេះអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយលោក គឹម សុខ
ថ្លែងថាលោកនឹងរកមេធាវីសម្រាប់តតាំងចំពោះបណ្តឹងនេះ
និងថាលោកនឹងមិនរត់ចេញទៅក្រៅប្រទេសនោះទេ។
ទោះយ៉ាងណាលោកថាការលើកឡើងរបស់លោកក៏មិនបានចោទប្រកាន់បុគ្គលណាមួយថាជាអ្នកសម្លាប់លោក
កែម ឡី នោះដែរ។ លោកបានបន្ថែមថា៖ «
មែនទែនទៅបើគេគិតថាអាហ្នឹងថាខ្ញុំនិយាយថាគេសម្លាប់
អាហ្នឹងវាជាការបកស្រាយរបស់គេ
ប៉ុន្តែអាហ្នឹងខ្ញុំចង់ភ្ជាប់សាច់រឿងទាំងអស់ហ្នឹងថាមានរឿងអយុត្តិធម៌សង្គមច្រើនទៅហើយនៅតែប្រជារាស្រ្តងើប
ប្រជារាស្រ្តមិនបាក់ ចូលរួម
អ៊ីចឹងហើយគេធ្វើជាប្រព័ន្ធ…ចង់និយាយថា…ចុងក្រោយមានការសម្លាប់លោក
កែម ឡី
ម្នាក់ទៀតហើយប្រជារាស្រ្តនៅតែមិនបាក់ស្រុតនយោបាយ…តាមពិតទៅខ្ញុំអត់មានបានសំដៅលើបុគ្គលណាមួយទេ…គឺពាក្យហ្នឹងសំដៅលើប្រព័ន្ធដឹកនាំទាំងមូល…ធម្មតាគណបក្សប្រជាជនកម្ពុជាត្រូវទទួលខុសត្រូវហើយកាលណា
(មាន)
ស្លាប់ហើយរកមិនឃើញយ៉ាងហោចណាស់ខ្លួនឯងទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ»។
ចំណែកសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក សូ ចន្ថា
ដែលបានចូលរួមជាវាគ្មិនជាមួយគ្នានោះដែរមានប្រសាសន៍ថាគណបក្សកាន់អំណាចគួរបើកចិត្តទូលាយជាងនេះហើយថា
បើសិនជាការវិភាគទៅមានការខុសឆ្គងណាមួយគួរតែផ្តល់ជាការព្រមានមុនសិន
មុននឹងសម្រេចដាក់ពាក្យបណ្តឹងណាមួយនោះ។ លោកបន្ថែមថា៖
«ការលើកឡើងបើសិនជាខុស ឬត្រូវបែបណាក៏ដោយ តែវាជាទស្សនៈ
ខ្ញុំគិតថា
…ក្នុងដំណាក់កាលបច្ចុប្បន្នយើងឃើញថាតុលាការហាក់មិនទាន់មានឯករាជ្យពិតប្រាកដដែលអាចឲ្យភាគីទាំងពីរទទួលបានយុត្តិធម៌ពិតប្រាកដ»។
ទាក់ទងនឹងឃាតកម្មលោក កែម ឡី នេះ
សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការនៅដើមខែក្រោយដោយគេមិនឃើញមានជនសង្ស័យណាផ្សេងទៀតក្រៅពីជនជាប់ចោទឈ្មោះ
ជួប សម្លាប់
ដែលត្រូវបានចាប់ឃាត់ខ្លួនបានភ្លាមៗនៅថ្ងៃកើតហេតុនោះ
ខណៈដែលក្រុមគ្រួសារសពបានបដិសេធទទួលស្គាល់ជននេះ។
ចំណែកអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី
បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១០ ខែកុម្ភៈ
ឆ្នាំ ២០១៧ នេះថាកាលពីថ្ងៃទី ៩ ខែកុម្ភៈ
តុលាការរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក
បានសម្រេចទទួលយកសំណើរបស់លោកដែលបានទាមទារឲ្យក្រុមហ៊ុន
Chevron
ដែលជាម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិចនៅកម្ពុជាបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពដែលបានថតរូបសកម្មភាពបាញ់សម្លាប់លោក
កែម ឡី កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦ នោះហើយ។
បណ្តឹងប្រហាក់ប្រហែលគ្នានេះដែរក៏កើតមានលើអតីតមេបក្សប្រឆាំងលោក
សម រង្ស៊ី និងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងម្នាក់គឺលោកស្រី ឡាក់
ថានី
ផងដែរដោយមានការលើកឡើងថាអ្នកទាំងពីរបានធ្វើការចោទប្រកាន់ថាលោកនាយករដ្ឋមន្ត្រីជាអ្នកនៅពីក្រោយការសម្លាប់លោក
កែម ឡី៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...

No comments:
Post a Comment