បុរសជនជាតិមូស្លីមចូលរួមក្នុងពិធីបួងសួងនៅក្នុងព្រះវិហារ
Istiqlal Mosque ក្នុងរដ្ឋធានីហ្សាការតា
ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១១ កុម្ភៈ ២០១៧។
ពលរដ្ឋឥណ្ឌូនេស៊ីរាប់ម៉ឺននាក់បានចេញមកប្រមូលផ្តុំនៅរដ្ឋធានីរបស់ខ្លួននៅថ្ងៃសៅរ៍នេះ
ដើម្បីស្តាប់បុព្វជិតសាសនាជំរុញឲ្យពួកគេបោះឆ្នោតឲ្យអ្នកនយោបាយដែលកាន់សាសនាឥស្លាមនៅក្នុងការបោះឆ្នោតនៅក្នុងទីក្រុងនិងសង្កាត់នានា
ដែលធ្វើឡើងនៅទូទាំងប្រទេសនៅសប្តាហ៍ក្រោយ។
ការប្រមូលផ្តុំហ្វូងមនុស្សនៅឯវិហារសាសនាឥស្លាម Istiqlal
ដែលស្ថិតក្នុងទីក្រុង ហ្សាការតា
បានបណ្តាលឲ្យមនុស្សកកកុញយ៉ាងច្រើនពាសពេញដងផ្លូវ។
បុព្វជិតនៅទីក្រុងហ្សាការតាចង់ឲ្យពលរដ្ឋឥស្លាមបោះឆ្នោតទម្លាក់លោក
Basuki Tjahaja Purnama
ដែលជាអភិបាលក្រុងដែលជាប់ខ្សែស្រឡាយចិនកាន់សាសនាគ្រិស្ត
ហើយដែលកំពុងពាក់ព័ន្ធនឹងរឿងក្តីប្រមាថគម្ពីរសាសនាឥស្លាម។
បញ្ហានយោបាយរបស់លោក Basuki បានចាប់ផ្តើមកាលពីខែតុលា
នៅពេលដែលលោកបណ្តេញគូប្រជែងរបស់លោកដែលបានលើកឡើងពីគម្ពីកូរ៉ាន់
ដែលព្រមានប្រឆាំងនឹងអ្នកកាន់សាសនាឥស្លាមណាដែលគាំទ្រអ្នកដែលមិនមានជំនឿ។
លោកអភិបាលក្រុងរូបនេះបានថ្លែងថា
ពលរដ្ឋរស់នៅក្នុងទីក្រុងហ្សាការតា
ត្រូវបានគេកុហកដោយប្រើប្រាស់ឃ្លាណាមួយនៅក្នុងគម្ពី។
លោកបានថ្លែងក្នុងសម្តីដើមថា៖
«ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចបោះឆ្នោតឲ្យខ្ញុំ
ដោយសារតែអ្នកខ្លាចចុះនរកនោះ កុំបារម្ភអី។
នេះគឺជាសិទ្ធិផ្ទាល់ខ្លួនរបស់អ្នក»។
លោក Basuki ក្រោយមកបានធ្វើការសុំទោស ហើយលោកបានថ្លែងថា
លោកគ្មានចេតនាចង់និយាយឲ្យប៉ះពាល់ដល់អ្នកណាម្នាក់នោះទេ
ប៉ុន្តែការសុំទោសនេះបានបំបាត់កំហឹងរបស់អ្នកកាន់សាសនាឥស្លាមបានតិចតួចតែប៉ុណ្ណោះ
ដោយអ្នកទាំងនោះមានការខឹងសម្បាដែលទីក្រុងដ៏ធំមួយរបស់ពលរដ្ឋកាន់សាសនាឥស្លាមត្រូវបានគ្រប់គ្រងដោយអ្នកកាន់សាសនាគ្រិស្តមួយរូបទៅវិញ។
ថ្ងៃសៅរ៍នេះគឺជាថ្ងៃចុងក្រោយហើយ
ដែលក្រុមអ្នកនយោបាយអាចធ្វើយុទ្ធនាការឃោសនារបស់ខ្លួនមុននឹងឈានដល់ថ្ងៃបោះឆ្នោតនៅថ្ងៃពុធសប្តាហ៍ក្រោយ។
ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានក្រុមមនុស្សភាគច្រើនកាន់សាសនាឥស្លាមច្រើនជាងគេបំផុតមួយនៅលើពិភពលោក
ហើយជាប្រទេសដែលមានក្រុមមនុស្សភាគតិចដែលកាន់សាសនាគ្រិស្តច្រើនផងដែរ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment