ព្រះសង្ឃបិទផ្សាយរូបភាពព្រះពុទ្ធសាសនានៅលើផ្ទាំងប៉ាណូតាមដងផ្លូវនៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ Photo
Provided
ព្រះចៅអធិការវត្តមួយអង្គនៅស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ អំពាវនាវឲ្យអាជ្ញាធរខេត្ត
បិទរូបភាពព្រះពុទ្ធសាសនាផ្សព្វផ្សាយនៅតាមប៉ាណូកាត់ទទឹងផ្លូវ
ជំនួសឲ្យការបិទផ្សាយគ្រឿងស្រវឹង
ដើម្បីឲ្យពលរដ្ឋធ្វើដំណើរបានយល់ដឹងអំពីសាសនារបស់ជាតិកាន់តែច្រើន។
ការអំពាវនាវនេះ
ធ្វើឡើងបន្ទាប់ពីឃើញនៅតាមប៉ាណូកាត់ទទឹងផ្លូវក្នុងខេត្តនេះ
ត្រូវបានគេបិទផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាច្រើនកន្លែង។
ព្រះសង្ឃនៅស្រុកព្រះនេត្រព្រះ មានថេរដីកាថា
ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវមានសារសំខាន់ណាស់ក្នុងការជួយផ្សព្វផ្សាយព្រះពុទ្ធសាសនា
ទៅដល់ស្រទាប់យុវជនឲ្យបានយល់ដឹងឆាប់រហ័ស។
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល ហៅវត្តខ្ចាស់
ព្រះតេជព្រះគុណ ចាន់ សុជន មានថេរដីកានៅថ្ងៃទី២២ កុម្ភៈ ថា
អ្នកធ្វើដំណើរតាមដងផ្លូវភាគច្រើន
ចាប់អារម្មណ៍ខ្លាំងទៅលើការបិទផ្សាយរូបភាពនៅតាមប៉ាណូកាត់ទទឹងផ្លូវ
ព្រោះមានផ្ទាំងរូបភាពធំមើលឃើញច្បាស់ល្អ។
ព្រះអង្គមានថេរដីកាបន្ថែមថា
ផ្ទាំងប៉ាណូនៅតាមផ្លូវជាតិសំខាន់ៗក្នុងខេត្តមួយនេះ
ភាគច្រើនបិទផ្សាយពាណិជ្ជកម្មស្រាបៀ
ដែលជាមធ្យោបាយទាក់ទាញឲ្យយុវជនឆ្កួតវង្វេងនឹងគ្រឿងស្រវឹង។
ព្រះអង្គអំពាវនាវសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ
និងមន្ត្រីពាក់ព័ន្ធ
បិទផ្សាយរូបភាពព្រះពុទ្ធសាសនានៅលើប៉ាណូកាត់ទទឹងផ្លូវ
ជំនួសឲ្យការផ្សាយគ្រឿងស្រវឹងវិញ
ដើម្បីឲ្យពលរដ្ឋខ្មែរងាកមកចាប់អារម្មណ៍សាសនារបស់ជាតិ៖ «នៅប្រទេសថៃ
ក៏គេមិនអនុញ្ញាតឲ្យបិទផ្សាយពាណិជ្ជកម្មស្រាបៀនៅលើផ្ទាំងប៉ាណូអ៊ីចឹងដែរ
ហើយចម្លែកអីតែស្រុកយើង ឃើញផ្សព្វផ្សាយពាសវាលពាសកាល
ហើយថែមទាំងឃោសនាជាពាក្យស្លោកថា ស្រាបៀជាបេះដូងខ្មែរ
មោទនភាពជាតិអីទៅ។
អ៊ីចឹងវាដូចជាផ្ទុយនឹងអ្វីដែលប្រទេសយើងកាន់ព្រះពុទ្ធសាសនា
តែទីបំផុតបែរជាយកស្រាបៀធ្វើជាបេះដូងទៅវិញ»។
អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ
ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២២ កុម្ភៈ
ដោយលោកប្រាប់ថាជាប់រវល់ធ្វើសន្និបាត។
ចំណែកប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ លោក
យិន យឿន មានប្រសាសន៍ថា
លោកមិនហ៊ានសម្រេចតាមការស្នើសុំបាននៅឡើយទេ
ក៏ប៉ុន្តែលោកថានឹងនាំសំណើនេះដាក់ទៅថ្នាក់ដឹកនាំខេត្ត
ដើម្បីពិចារណាបន្ត៖ «ព្រោះប៉ាណូតាមផ្លូវទាំងអស់
ក្រុមហ៊ុនគេអ្នកធ្វើ
ដូច្នេះទាល់តែអាជ្ញាធរខេត្តបានអាចនិយាយបាន។
អ៊ីចឹងរឿងនេះខ្ញុំនឹងជម្រាបទៅអភិបាលខេត្ត
គាត់សម្រួលបានកិច្ចការនេះ។
ខ្ញុំក៏ឲ្យបានបិទរូបព្រះពុទ្ធសាសនាមានព្រះសង្ឃមានអីនៅលើប៉ាណូទៅជាការល្អ»។
ប្រធានអង្គការពុទ្ធសាសនា
ដើម្បីការអភិវឌ្ឍន៍ប្រចាំខេត្តបាត់ដំបង លោក ប៉ុក សុជាតិ
ឯកភាពទៅនឹងសំណើរបស់ព្រះសង្ឃដែលស្នើឲ្យបិទផ្សាយរូបភាពព្រះពុទ្ធសាសនានៅលើផ្ទាំងប៉ាណូតាមផ្លូវ
គឺជារឿងល្អ។ លោកបញ្ជាក់ថា ការធ្វើបែបនេះ
នឹងជំរុញឲ្យពលរដ្ឋងាកមកចាប់អារម្មណ៍ព្រះពុទ្ធសាសនាកាន់តែច្រើន៖
«បាទ! តាមពិតទៅ
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ
បើយើងបិទរូបភាពព្រះពុទ្ធសាសនាទៅអាចជួយធ្វើឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ថែមទៀត
ដូចជាក្នុងវិធីបុណ្យជាតិបុណ្យសាសនា ឬក៏ការអប់រំផ្នែកមាឃបូជា
ឬពិសាខបូជាថ្ងៃបុណ្យផ្សេងៗជាដើម»។
កាលពីដើមខែកុម្ភៈ កន្លងទៅ ព្រះតេជព្រះគុណ ចាន់ សុជន
បានដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត
ទៅបិទរូបភាពព្រះពុទ្ធសាសនានៅលើផ្ទាំងប៉ាណូកាត់ទទឹងផ្លូវជាច្រើនកន្លែងនៅក្រុងសិរីសោភ័ណ។
ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ មួយចំនួនគាំទ្រ
និងចាប់អារម្មណ៍ចំពោះរូបភាពដែលបានបិទនៅលើផ្ទាំងប៉ាណូនោះ។
ព្រះអង្គអំពាវនាវឲ្យអាជ្ញាធររក្សាទុករូបភាពទាំងនេះឲ្យបានយូរអង្វែងទៅមុខ
និងស្នើឲ្យមានបិទរូបព្រះពុទ្ធសាសនាបន្ថែមនៅតំបន់ផ្សេងៗទៀត៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment