សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត
(ERA)នៅថ្ងៃសុក្រទី១៧ កុម្ភៈនេះ
បានចេញសេចក្តីថ្លែងការណ៍រួមមួយ
ចោទប្រកាន់ដំណើរការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
ដោយគណបក្សប្រជាជន តាមសំណើររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ថាជាចេតនាដើម្បីផ្អាក បញ្ឈប់ ឬរំលាយគណបក្សនយោបាយ
និងថ្នាក់ដឹកនាំគណបក្សនយោបាយ។ ប្រតិកម្មរួមរបស់សម្ព័ន្ធ ERA
ពេលនេះ ធ្វើឡើងខណៈដែលសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់
ស្តីពីគណបក្សនយោបាយ
នឹងត្រូវដាក់ឲ្យពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំរដ្ឋសភាវិសាមញ្ញនៅ
ថ្ងៃចន្ទសប្តាហ៍ក្រោយ។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត
ហៅកាត់ថា(ERA) និងអង្គការសង្គមស៊ីវិលនៅកម្ពុជាមួយចំនួនទៀត
បានសម្តែងការព្រួយបារម្ភចំពោះ
ការអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
ដែលពេលនេះបានចូលដល់ដៃរដ្ឋសភាហើយ
ហើយត្រូវគេគិតថានឹងដាក់ឲ្យពិភាក្សា អនុម័តភ្លាមៗ
នៅក្នុងកិច្ចប្រជុំរដ្ឋសភានាថ្ងៃចន្ទទី២០កុម្ភៈខាងមុខនេះ។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឲ្យដឹងថាខ្លឹមសារនៃសេចក្តីស្នើច្បាប់នេះ បានផ្តល់អំណាចឲ្យក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលគណបក្សកាន់អំណាច និងតុលាការក្នុងការបកស្រាយសកម្មភាពហាមឃាត់ កំហុស ឬបទល្មើស របស់គណបក្សនយោបាយណាមួយដែល«ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ»ឬ/និងការ«ធ្វើការញុះញង់ដែលអាចនាំឲ្យមានការបែកបាក់ជាតិ» ដែលបានចែងក្នុងមាត្រា៦ថ្មីនៃសេចក្តីស្នើវិសោធនកម្មច្បាប់នេះ។
លើសពីនេះ ក្រុមអង្គការសង្គមស៊ីវិល បានរិះគន់ខ្លាំងលើមាត្រា១៨ថ្មី នៃសេចក្តីស្នើច្បាប់ ដែលហាមមិនឲ្យបុគ្គលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារ ពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម កា្លយជាប្រធាន អនុប្រធានគណបក្សនយោបាយ និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយ។
ERAនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានលើកឡើងទៀត ថាការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ នឹងឈានដល់ការលុបបំបាត់ឆន្ទៈនយោបាយរបស់ប្រជាពលរដ្ឋ ដែលផ្តល់ឲ្យ តំណាងជាប់ឆ្នោតរបស់ខ្លួនតាមរយៈការបោះឆ្នោត។ សេចក្តីព្រាងច្បាប់នេះ ត្រូវគេមើលឃើញថា បានវិវត្តន៍ទៅមុខយ៉ាងលឿន ហើយរង់ចាំតែការលើកដៃអនុម័តប៉ុណ្ណោះ។
សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីគណបក្សនយោបាយនេះ មាន២៣មាត្រា ក្នុងចំណោមមាត្រាច្បាប់ទាំងមូលចែកចេញជា១១ជំពូក សរុប៥០មាត្រា។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាតែងថ្លែងប្រាប់កាសែតដដែលៗថា ការស្នើឲ្យមានវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅពេលនេះ គឺដើម្បីឲ្យស្របទៅនឹងការវិវត្តនៃបរិបទនយោបាយ និង សង្គមកម្ពុជាបច្ចុប្បន្ន ខណៈច្បាប់នេះខកខានកែប្រែអស់រយៈពេល ២០ឆ្នាំមកហើយ។ ទោះយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិល នៅតែមើលឃើញថា វាជាហេតុផលនយោបាយច្រើនជាងវឌ្ឍនៈភាពសង្គម៕

No comments:
Post a Comment